ក្រសួង​អប់រំ​កំណត់​ពិន្ទុ​ជាប់​២៣៧​ពិន្ទុ សម្រាប់​ការប្រឡង​បាក់​ឌុប​នៅ​ចុងខែ​ធ្នូ​នេះ​

2021/12/09 12:28:33 am        436

​ភ្នំពេញ៖ ការប្រឡង​សញ្ញាបត្រ​បាក់​ឌុប​ឆ្នាំនេះ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២១​។ ការប្រឡង​សម្រាប់​ឆ្នាំនេះ ក្រសួង​អប់រំ​បញ្ជាក់ថា បេក្ខជន​ប្រឡង​ទាំងអស់ ត្រូវតែមាន​ពិន្ទុ ២៣៧​ពិន្ទុ​នៃ​ពិន្ទុសរុប ៥០០ ទើប​អាច​ជាប់​។ បើសិនជា​ពិន្ទុ​តិចជាង​នេះ គឺ​ធ្លាក់​។ នេះ​ជាការ​បញ្ជាក់​របស់ ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង យុវជន និង​កីឡា​។​

​ក្រសួង​អប់រំ តាមរយៈ​អ្នកនាំពាក្យ បានបញ្ជាក់​ប្រាប់​BTV​ថា បេក្ខជន​ប្រឡង​បាក់​ឌុប​ទាំងអស់ ត្រូវតែ​ធ្វើឱ្យបាន ២៣៧ពិន្ទុ នៃ​ពិន្ទុសរុប ៥០០ ទើប​អាច​ជាប់​ទទួលបាន​សញ្ញា​ប​ត្រ​។ ការបញ្ជាក់​បែបនេះ ស្រប​ពេលដែល​ការប្រឡងបាក់​ឌុប នឹង​មកដល់​នៅ​ថ្ងៃទី ២៧-២៨ ខែធ្នូ​ខាងមុខ​។​

​ពាក់ព័ន្ធ​នឹង​ការប្រឡង​ខាងមុខនេះ ឯកឧត្តម​អ្នកនាំពាក្យ​លើកឡើងថា មាន​បេក្ខជន​ប្រឡង​ជា​ទិន្ន័យបឋម​ចំនួន ១១៥ ១៣៩​នាក់ មាន​មណ្ឌល​ប្រឡង​ទូទាំងប្រទេស​ចំនួន ២០៤មណ្ឌល និង​មាន​បន្ទប់​ចំនួន ៤៦៥២បន្ទប់​។

ក្នុង​ដំណើរ​ការប្រឡង​នេះ ក៏​នឹងមាន​គណៈកម្មការ​ឧបមា​ទ​ចំនួន ៦១២នាក់ និង​មាន​ជំនួយការ​ឧបមា​ទ​ចំនួន ១៥៧២នាក់ ដើម្បី​ជួយ​ពិនិត្យមើល​លើ​ដំណើរការ​ប្រឡង​នេះ​ផងដែរ​។ ឯកឧត្តម​បន្តថា ការប្រឡង​ឆ្នាំនេះ គឺ​ក្រសួង​អប់រំ​នៅតែ​បន្ត​វិធានការ​តឹងរឹង ដោយ​នឹងមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ដើម្បី​ធានាបាន​នូវ​គោលការណ៍ ច្បាប់ តម្លាភាព លទ្ធផល​ទទួលយកបាន អ្នកចេះ​គឺជា​ប់​។​

​ក្នុងនាម​តំណាងឱ្យ​ក្រសួង​អប់រំ ឯកឧត្តម ​បាន​សំណូមពរ​ឱ្យ​គ្រប់​បេក្ខជន​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​លើ​សុខភាព គោរព​ច្បាប់​ចរាចរណ៍​ក្នុងពេល​ធ្វើដំណើរ​ទៅ​ប្រឡង និង​ចេញពី​ប្រឡង ដើម្បី​ចៀសវាង​បញ្ហា​គ្រោះថ្នាក់​។ ការ​ក្រើនរម្លឹក​បែបនេះ ព្រោះ​តាម​គោលការណ៍ ករណី​បេក្ខជន​ណា​ម្នាក់​ខកខាន​ការប្រឡង លើស​ពីមួយ​វិញ្ញាសារ គឺ​នឹង​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​។

លើសពីនេះ គឺ​ក្រសួង​ក្រើនរម្លឹក​ឱ្យ​បេក្ខជន​ត្រូវតែ​បន្ត​ស្វ័យ​សិក្សា ធ្វើ​លំ​ហាត់​បន្ថែម មុននឹង​ឈានដល់​ពេល​ប្រឡង​។ ក្រសួង​ក៏​នៅតែ​បន្ត​ធនធាន​អប់រំ​ឌីជីថល ជូន​ដល់​សិស្ស​គ្រប់​កម្រិត​ថ្នាក់ ជាពិសេស​បេក្ខជន​ប្រឡង បន្ត​រៀនសូត្រ ត្រៀមខ្លួន​សម្រាប់​ការប្រឡង​ជាក់ស្ដែង​។​

​គួររម្លឹកថា កាលបរិច្ឆេទ​ប្រឡង​បាក់​ឌុប​នេះ ២៧-២៨ ធ្នូ​នេះ ជា​កាលបរិច្ឆេទ​ថ្មី ដែល​ក្រសួង​អប់រំ​បានកំណត់​ចុងក្រោយ​។ ការសម្រេច​ព​ន្យ​ពេល​មក​ប្រឡង​ចុងឆ្នាំ គឺ​ដើម្បីឱ្យ​បេក្ខជន​ប្រឡង អាចមាន​ពេលវេលា​កាន់តែច្រើន​ក្នុងការ​សិក្សា​ត្រៀម​៕ ​អត្ថបទ​៖ គឹម​ហុក  

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm