អាជ្ញាធរមីន រួមជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងរដ្ឋបាលខេត្តកោះកុង បានប្រកាសស្រុកបុទុមសាគរ ខេត្តកោះកុង ជាស្រុកអស់មីន

2025/04/29 09:59:34 pm        287

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធាន​អាជ្ញាធរ​មីន រួមជាមួយឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ការប្រកាសស្រុកបុទុមសាគរ ខេត្តកោះកុង ជាស្រុកអស់មីន ក្រោមការគាំទ្រពីជំនួយរបស់រដ្ឋាភិបាលឥណ្ឌា។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងកក់ក្តៅ និងដោយនឹករលឹកពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកោះកុង ក៏ដូចជាបានថ្លែងអំណរគុណជូនចំពោះ រដ្ឋបាលខេត្តកោះកុង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការ និងផ្តល់លទ្ធភាពងាយស្រួលដល់កងកម្លាំងបោសសម្អាតមីន បានប្រតិបត្តិការបោសសម្អាតក្នុងភូមិសាស្រ្តខេត្តកោះកុង។

ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី សម្តែងនូវការអបអរសាទរជាមួយប្រជាជនខេត្តកោះកុងទាំងមូល ចំពោះសមិទ្ធផលការប្រកាសស្រុកបុទុមសាគរ ជាស្រុកអស់មីន ព្រមទាំងបានចាត់ទុកការបញ្ចប់ការងារបោសសម្អាតមីននេះ គឹជាការផ្តល់នូវផលប្រយោជន៍យ៉ាងធំធេងជូនប្រជាពលរដ្ឋស្រុកបុទុមសាគរ មិនត្រឹមតែបានជួយសង្រ្គោះអាយុជីវិតប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប្រជាពលរដ្ឋចៀសផុតពីការគំរាមកំហែងដោយសារគ្រាប់មីន និងទទួលបាននូវជីវភាពរស់នៅកាន់តែល្អប្រសើរតាមរយៈការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាព។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសឥណ្ឌា ក្នុងចំណោមប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបានរួមចំណែកគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងនោះតាមរយៈជំនួយរបស់រដ្ឋាភិបាលឥណ្ឌា បានសម្រចជ្រើសយកខេត្តកោះកុង ជាផែនការអាទិភាពរបស់ខ្លួន ហើយប្រជាជនប្រមាណជា ១០ម៉ឺននាក់ បានទទួលនូវផលប្រយោជន៍ពីគម្រោងនេះ។

ឯកឧត្តមបណ្ឌិត បន្តទៀតថា ក្នុងឆ្នាំ២០២៥នេះ តាមរយៈគម្រោងជំនួយរបស់ឥណ្ឌា បន្ទាប់ពីប្រកាសស្រុកបុទុមសាគរ អស់មីន ស្រុកចំនួន ០៣ ទៀតរួមមាន ស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកកោះកុង ត្រៀមនឹងប្រកាសជាស្រុកអស់មីនផងដែរ ហើយខេត្តកោះកុងទាំងមូល នឹងកាន់តែទាក់ទាញការវិនិយោគបន្ថែមទៀត តាមរយៈការទទួលបាន និងការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាព ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកទស្សនានិងកំសាន្តក្នុងតំបន់ធម្មជាតិខេត្តកោះកុង កាន់តែច្រើន។

ឯកឧត្តម Vanlalvawna Bawitlung បានចាត់ទុកការប្រកាសស្រុកបុទុមសាគរអស់មីន មិនត្រឹមតែសម្រាប់ខេត្តកោះកុងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាទាំងមូល ដើម្បីឆ្ពោះទៅកាន់អនាគតមួយដែលអស់មីន និងមានសុវត្ថិភាព។ ឯកអគ្គរដ្ឋទូតឥណ្ឌា បានបញ្ជាក់ទៀតថា សមិទ្ធិផលនេះ គឺជាលទ្ធផលជាក់ស្តែងនៃទំនាក់ទំនងភាពជាដៃគូយូរអង្វែងរវាងឥណ្ឌា និងកម្ពុជា ដោយឈរលើមូលដ្ឋាននៃទំនុកចិត្ត សុច្ឆន្ទៈ និងការប្តេជ្ញាចិត្តមនុស្សធម៌រួមគ្នា ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ដែលមិនត្រឹមតែលុបបំបាត់គ្រោះថ្នាក់ប៉ុណ្ណោះទេ តែវាគឺជាការស្ដារឡើងវិញនូវសេចក្តីថ្លៃថ្នូរ ការធ្វើឱ្យមានការអភិវឌ្ឍន៍ និងការធានានូវ អនាគតដ៏ល្អប្រសើរសម្រាប់សហគមន៍៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        210
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        185
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm