កម្ពុជា​-​វៀតណាម ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច និង​វិនិយោគ​

2021/12/09 01:32:02 am        345

​ភ្នំពេញ៖ កម្ពុជា និង​វៀតណាម បាន​ឯក​គ្នា​លើ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែ​ម​ទៀត ពិសេស​លើ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​កសិកម្ម ដើម្បី​ឲ្យ​សក្ដិសម​នឹង​ចំណងមិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិ​ដ៏​រឹងមាំ និង​មាន​ប្រវត្តិ​យូរអង្វែង​មកហើយ​។

​ការ​លើកឡើង​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​រវាង ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២១ និង​ឯកឧត្ដម ងៀ​ន ហ៊ុយ​តាំង ឯកអគ្គរដ្ឋទូត​សាធារណៈ​សង្គមនិយម​វៀតណាម​ប្រចាំ​កម្ពុជា នាទី​ស្តីការគណៈរដ្ឋមន្ត្រី​។

ក្នុង​ជំនួប​ខាងលើនេះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​លើកឡើងថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ កម្ពុជា វៀតណាម ក្នុង​រយៈ​១០​ខែ នៃ​ឆ្នាំ​២០២១ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី បាន​កើន​ដល់ ៧,៨៧​ពាន់​លាន​ដុល្លារ ហើយ​សង្ឃឹម​ថានឹង​កើន​ដល់​ប្រមាណ​៩​ពាន់ លាន​ដុល្លារ នៅ​ដំណាច់ឆ្នាំ​២០២១ទាំងមូល​។

​ឯកឧត្ដម ក៏បាន​ស្នើ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជួយ​គាំទ្រ​បន្ថែមទៀត​ដល់​វិនិយោគិន​វៀតណាម​នៅ​កម្ពុជា និង​ជួយ​ជំរុញ​នូវ​កិច្ចព្រមព្រៀង​លើ​វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។

​ឯកឧត្ដម​បញ្ជាក់ថា បក្ស និង​ប្រជាជន​វៀតណាម មិនដែល​ភ្លេច​ទេ​នូវ​គុណបំណាច់​របស់​ថ្នាក់ដឹកនាំ និង​ប្រជាជន​កម្ពុជា​ក្នុង​បុព្វហេតុ​រំដោះជាតិ និង​ឯករាជ្យភាព​របស់​វៀត​ណា​ម​ពី​ការឈ្លានពាន​របស់​បរ​ទេស និង​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែល​បាន​ជួយ ឧបត្ថម្ភ​ដល់​រដ្ឋាភិបាល​វៀតណាម ទាំង​សម្ភារៈ និង​ថវិកា​ក្នុងការ​ប្រ​យុ​ទ្ឋ​ប្រឆាំងនឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ពាក់​ព័​ន្ធ​នឹង​វិស័យសេដ្ឋកិច្ច​, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​លើកឡើងថា ក្រុមហ៊ុន​វៀតណាម​ជាច្រើន បានមក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​លើ​ច្រើន​វិស័យ ក្នុងនោះ ​ដំណាំ​កៅស៊ូ​, វៀតណាម បាន​បោះទុន​វិនិយោគ​យ៉ាងច្រើន និង​ទទួលបាន​ជោគជ័យ​។

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បាន​ស្នើ​សុំ​ឲ្យ​ភាគី​វៀតណាម​បន្ត​ជួយ​គាំទ្រ​ដល់​កម្ពុជា​ជា​បន្តទៀត ពិសេស​ជំរុញ​អ្នកវិនិយោគទុន​វៀតណាម​មក​កម្ពុជា​ឲ្យ​កាន់តែច្រើន​ថែមទៀត​៕


​​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm