ទួរគីបដិសេធការបញ្ជូនអាវុធទៅប៉ាគីស្ថាន ខណៈលោក Erdogan ជំរុញឲ្យឥណ្ឌានិងប៉ាគីស្ថាន អត់ធ្មត់

2025/04/29 10:44:06 pm        60

រដ្ឋាភិបាលរបស់ប្រទេសទួរគីកាលពីថ្ងៃចន្ទ បានបដិសេធរបាយការណ៍ដែលថា ខ្លួនបានបញ្ជូនយន្តហោះដែលផ្ទុកអាវុធទៅកាន់ប្រទេសប៉ាគីស្ថាន ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុង អ៊ីស្លាម៉ាបាដ និងទីក្រុងញូវដែលី (New Delhi)។

អគ្គនាយកដ្ឋានទំនាក់ទំនងរបស់រដ្ឋាភិបាល បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ការអះអាងដែលបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលថា ប្រទេសទួរគីបានបញ្ជូនយន្តហោះចំនួន ៥គ្រឿងដែលដឹកអាវុធពេញ ទៅប្រទេសប៉ាគីស្ថាន គឺមិនពិតនោះទេ»។ ក្រុមមន្ត្រីបានបញ្ជាក់ ថា យន្តហោះដឹកជញ្ជូនទួរគីតែមួយ បានចុះចតនៅប្រទេសប៉ាគីស្ថាន ដើម្បីចាក់សាំង មុននឹងបន្តដំណើរតាមផ្លូវ ដែលបានគ្រោងទុក។

ការបដិសេធនេះ បានធ្វើឡើង ខណៈដែលប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) បានអំពាវនាវឲ្យមានការអត់ធ្មត់រវាងឥណ្ឌា និងប៉ាគីស្ថាន។ លោក អឺដូហ្កាន់ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុងអង់ការ៉ាថា៖«យើងចង់ឲ្យ ភាពតានតឹងកាន់តែខ្លាំងឡើងរវាងប៉ាគីស្ថាន និងឥណ្ឌា ត្រូវបានកាត់បន្ថយឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន មុនពេលវា វិវឌ្ឍន៍ ទៅជាស្ថានភាពធ្ងន់ធ្ងរជាងនេះ»។ «ប្រទេសទួរគី សង្កត់ធ្ងន់នៅគ្រប់ឱកាសដែលយើងមិនចង់បានជម្លោះថ្មី នៅក្នុងតំបន់របស់យើង និងលើសពីនេះទៀត»។

ការអត្ថាធិប្បាយរបស់លោក អឺដូហ្កាន់ បានធ្វើឡើង បន្ទាប់ពីមួយសប្តាហ៍នៃអរិភាពដែលកើនឡើងដោយការវាយប្រហារដ៏សាហាវកាលពីថ្ងៃអង្គារសប្តាហ៍មុន នៅក្នុងតំបន់កាស្មៀរ( Kashmir) ដែលគ្រប់គ្រងដោយឥណ្ឌា ជាកន្លែងដែលក្រុមជនមិនស្គាល់អត្តសញ្ញាណ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦ នាក់។ នេះបើយោងតាមរបាយការណ៍ព័ត៌មានរបស់ឥណ្ឌា។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        54
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm