រដ្ឋាភិបាលកម្ពុជា KOICA និង WFP សម្ពោធគម្រោងទឹកប្រាក់ចំនួន១០លានដុល្លារបន្ថែម ដើម្បី​បន្តគាំទ្រ និងពង្រីកកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍

2025/04/29 10:58:12 pm        415

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ និងកម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ ដាក់ឱ្យអនុវត្ត គម្រោងមួយដែលមានទឹកប្រាក់ ១០លានដុល្លារអាមេរិក សម្រាប់អនុវត្តពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៩ ដើម្បីបន្តគាំទ្រដល់ការពង្រីក និងពន្លឿនការធ្វើស្ថាប័នូបនីយកម្ម នៃកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍នៅកម្ពុជា។

បច្ចុប្បន្នកម្មវិធីផ្តល់អាហារតាមសាលារៀនរបស់រដ្ឋាភិបាលបានផ្តល់អាហារជូនដល់សិស្សានុសិស្សប្រមាណ១៩០,០០០នាក់ នៅតាមសាលាបឋមសិក្សាចំនួន ៦៨៦សាលា។ ការវិនិយោគបន្ថែមថ្មីពីសាធារណរដ្ឋកូរ៉េក្នុងដំណាក់កាលទី២នាពេលនេះ គឺជាការកសាងបន្ថែមលើសមិទ្ធផលកន្លងមកកាលពីដំណាក់កាលទី១ (២០២០-២០២៤) និងអនុញ្ញាតឱ្យក្រសួងអប់រំ យុវជននិងកីឡា និងកម្មវិធីស្បៀងអាហារពិភពលោក អាចផ្តល់អាហារក្តៅៗដ៏មានជីវជាតិជារៀងរាល់ព្រឹក ក្នុងរយៈពេល ៥ឆ្នាំបន្តទៀត ជូនដល់សិស្សានុសិស្សនៅមតេ្តយ្យសិក្សា និង បឋមសិក្សាចំនួន ១៣៣,៣០០នាក់ នៅតាមសាលាបឋមសិក្សា ៤២៨សាលា ដែលសាលារៀនទាំងនេះនឹងត្រូវផ្ទេរចូលទៅក្នុងកម្មវិធីផ្តល់អាហារតាមសាលារៀនរបស់រដ្ឋាភិបាលទៅតាមដំណាក់កាលជាបន្តបន្ទាប់រហូតអស់ទាំងស្រុងនៅត្រឹមឆ្នាំ២០២៨។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា “យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តការគាំទ្រពីសំណាក់ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងកម្មវិធីស្បៀងអាហារពិភពលោក។ កម្មវិធីផ្តល់អាហារតាមសាលារៀននេះមិនត្រឹមតែបានធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានអាហារូបត្ថម្ភ គ្រប់គ្រាន់សម្រាប់កុមារប៉ុណ្ណោះទេ គឺថែមទាំងជាការវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជាទាំងមូល ដោយបានជួយកសាងប្រព័ន្ធអប់រំមួយឱ្យរឹងមាំ មានភាពធន់ជាងមុន និងបានរួមចំណែកគាំទ្រដល់គោលដៅអភិវឌ្ឍន៍ជាតិរបស់យើង”។

រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញយ៉ាងច្បាស់ពីភាពជាអ្នកដឹកនាំនិងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ចំពោះកម្មវិធីផ្តល់អាហារតាមសាលារៀនមួយនេះ។ កាលពីខែសីហា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបាន      អនុម័តគោលនយោបាយស្តីពីការផ្តល់អាហារតាមសាលារៀន ដែលជាការទទួលស្គាល់ជាផ្លូវការនូវតួនាទីរបស់កម្មវិធីផ្ដល់នេះ ក្នុងការរួមចំណែកដល់ការលើកកម្ពស់គុណភាពអប់រំ អាហារូបត្ថម្ភកុមារ វិស័យកសិកម្ម និងកិច្ចគាំពារសង្គម។ កម្មវិធីផ្តល់អាហារតាមសាលារៀននេះត្រូវបានបង្កើតឡើងស្របនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍មូលធនមនុស្ស និង អាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលកំពុងដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីជំរុញ និងលើកកម្ពស់វិស័យអប់រំនៅកម្រិតមត្តេយ្យដល់មធ្យមសិក្សា ជាពិសេសការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន។ ទាំងអស់នេះគឺធ្វើឡើងដើម្បីកសាងមូលធនមនុស្សជំនាន់ក្រោយដែលប្រកបដោយសុខភាពការអបរំ និងភាពធន់។

លោកស្រី Moon Jung Choi នាយិកានៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “យើងមានកិត្តិយសណាស់ ដែលបានបន្តកិច្ចសហការយ៉ាងសំខាន់មួយនេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោក។ ការគាំទ្រនៅក្នុងដំណាក់កាលទី២នេះ គឺបានបញ្ជាក់ជាថ្មីនូវការបេ្តជ្ញាចិត្តរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាបន្ន សម្រាប់ប្រជាជនកម្ពុជា តាមរយៈការគាំទ្រប្រព័ន្ធជាតិ ដែលមានតួនាទីផ្តល់នូវការអភិវឌ្ឍន៍យូរអង្វែងក្នុងវិស័យអប់រំ អាហារូបត្ថម្ភ និងជីវភាពរស់នៅតាមទីជនបទ។"

កម្មវិធីផ្តល់អាហារតាមសាលារៀនបានអនុវត្តវិធីសាស្រ្តប្រើប្រាស់កសិផលក្នុងសហគមន៍ ដោយផ្សារភ្ជាប់ការអប់រំ និងអាហារូបត្ថម្ភជាមួយកសិកម្មក្នុងភូមិ ដោយការបញ្ជាទិញកសិផលផ្សេងៗពីក្រុមកសិករខ្នាតតូចក្នុងសហគមន៍។ នៅក្នុងប្រទេសដែល ៥៧ភាគរយនៃចំនួនគ្រួសារសរុបពឹងផ្អែកលើវិស័យកសិកម្ម វិធីសាស្រ្តនេះបានជួយជម្រុញសេដ្ឋកិច្ចក្នុងស្រុក ពង្រឹងប្រព័ន្ធស្បៀង និងដើរតួជាសំណាញ់សុវត្ថិភាពសម្រាប់កុ្រមគ្រួសារដែលងាយរងគ្រោះ ដោយគ្រោះអាសន្នផ្សេងៗ។

កម្មវិធីនេះមិនត្រឹមតែផ្តល់អាហារដ៏មានជីវជាតិប៉ុណ្ណោះទេ ថែមទាំងបានផ្តល់នូវការពង្រឹងសមត្ថភាព ការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងសាលារៀន និង ការអភិវឌ្ឍន៍ស្ថាប័នទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ រួមទាំង សាលារៀនផ្ទាល់ផងដែរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានរៀបចំឡើងដើម្បីធានាអោយបានថាក្រសួងអប់រំ យុវជន និងកីឡានឹងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលយកភាពជាម្ចាស់យ៉ាងពេញលេញទៅលើកម្មវិធីនេះនិងអាចធានាបាននូវគុណភាព ប្រសិទ្ធិភាព និងនិរន្តរភាពនៃកម្មវិធី។

លោកស្រី គ្លែរ កូណាន់ តំណាងនិងជានាយិកានៃកម្មវិធីស្បៀងអាហារពិភពលោក ប្រចាំកម្ពុជាបានមានប្រសាសន៍ថា “កម្មវិធីស្បៀងអាហារពិភពលោក មានមោទនភាពបំផុត ក្នុងការបន្តគាំទ្រដល់ដំណើររបស់ប្រទេសកម្ពុជា ក្នុងការឆ្ពោះទៅកាន់ភាពជាម្ចាស់យ៉ាងពេញលេញ នៃកម្មវិធីផ្តល់អាហារតាមសាលារៀន ប្រកបដោយនិរន្តរភាព។ កិច្ចសហការជាថ្មីជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងក្រសួងអប់រំ យុវជន និង កីឡាជាឧទាហរណ៍ដ៏មានអានុភាពមួយអំពីរបៀបនៃកិច្ចសហការគ្នា ដែលអាចធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់កុមារ ការបង្កើនគុណភាពនៃការសិក្សា និងការកសាងសហគមន៍ដែលមានភាពធន់បន្ថែមទៀត។" ការចុះហត្ថលេខាលើគម្រោងដំណាក់កាលទី២នេះ បង្ហាញពីភាពជាដៃគូកាន់តែស៊ីជម្រៅជាងមុន រវាងក្រសួងអប់រំ យុវជន និងកីឡា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងកម្មវិធីស្បៀងអាហារពិភពលោក ក្នុងការវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជា តាមរយ:កម្មវិធីផ្ដល់អាហារតាមសាលារៀន៕

អត្ថបទដែលទាក់ទង

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        89
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        262
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm