ក្រុមមេធាវីរាជរដ្ឋាភិបាលមានការសោកស្តាយចំពោះជនបរទេសម្នាក់ដែលអួតខ្លួនជាមេធាវីអន្តរជាតិមកប្រព្រឹត្តខុសច្បាប់នៅកម្ពុជា

2021/12/09 09:55:59 am        7.3 K

ភ្នំពេញ៖ ក្រុមមេធាវីរបស់រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ក្រោយមានជនបរទេសម្នាក់ ដែលអួតអាងតាំងខ្លួនជាអ្នកចេះដឹងផ្នែកច្បាប់កម្រិតជាមេធាវីអន្តរជាតិ តែបែជាមកប្រព្រឹត្តអំពើខុសច្បាប់នៅកម្ពុជា ហើយមកធ្វើការអត្ថាធិប្បាយតាមរយៈវិទ្យុបរទេសផ្សាយជាភាសាខ្មែរមួយដោយបំភ្លើសការពិត និងមានលក្ខណៈនយោបាយជាដើមនោះ។

ការលើកឡើងរបស់ក្រុមមេធាវីរបស់រាជរដ្ឋាភិបាលកម្ពុជានេះ គឺបានធ្វើឡើងបន្ទាប់ពីពេលកន្លងទៅថ្មីៗនេះ សារព័ត៌មានបរទេសមួយ ដែលផ្សព្វផ្សាយជាភាសាខ្មែរ និងតែងមានចរិកបំភ្លៃបំផ្លើសផ្ទុយពីការពិតនៅកម្ពុជា បានសរសេរអត្ថាធិប្បាយជាខេមរភាសា ដោយដាក់ចំណងជើងថា«មេធាវីអន្តរជាតិព្រមានថារដ្ឋាភិបាល លោក ហ៊ុន សែន នឹងមានបញ្ហាបើហ៊ានឲ្យកញ្ញា សេង ធារីជាប់ទោស»។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមមេធាវីរាជរដ្ឋាភិបាលបាន ដែលទូរទស្សន៍BTVទទួលបាននាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋអធិបតេយ្យមួយ ដូចរដ្ឋជាសមាជិកនានារបស់អង្គការសហប្រជាជាតិ ដែលមានរដ្ឋធម្មនុញ្ញ និងច្បាប់របស់ជាតិសំរាប់ អនុវត្តនៅក្នុងដែនបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ខ្លួន ហើយពុំមានបុគ្គលណាម្នាក់ តាំងខ្លួនជាអ្នក ច្បាប់អន្តរជាតិ និងអាចធ្វើសកម្មភាពក្នុងដែនយុត្ថាធិការកម្ពុជាបាននោះឡើយ ហើយប្រសិនបើបុគ្គល នោះ ពុំទាន់បានបំពេញលក្ខខណ្ឌដែលតម្រូវដោយច្បាប់នៅកម្ពុជាទេនោះ។

សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលបានបញ្ជាក់បន្ថែមទៀតថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានបែងចែកអំណាចបីដាច់ដោយឡែកពីគ្នា ក្នុងនោះអំណាចតុលាការ ជាអំណាចឯករាជ្យ។ រាល់សេចក្តីសម្រេចរបស់តុលាការ មិនពាក់ព័ន្ធជាមួយនឹងអំណាចនីតិប្រតិបត្តិ ឬអំណាចនីតិប្បញ្ញាត្តិឡើយ។

សេចក្តីប្រកាសបានសង្កត់ធ្ងន់ថា«បុគ្គលឈ្មោះ ចារិត គិនស៊ើរ(Jared Genser) ដែលសង្ងំតាំង ខ្លួនហៅថា«មេធាវីអន្តរជាតិ»នោះ បានធ្វើសកម្មភាពទំាងបំពានក្នុងដែនយុត្ថាធិការកម្ពុជា និងបានធ្វើ សេចក្តីអត្ថាធិប្បាយ ដែលមានចរិតនយោបាយ បំពានលើរដ្ឋអធិបតេយ្យមួយ និងមានគោលដៅ គំរាមកំ ហែងដល់ឯករាជ្យភាពរបស់តុលាការកម្ពុជា ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជាព្រមទាំងបំពានបញ្ញាត្តិនៃមាត្រា៥២២ នៃក្រមព្រហ្មទណ្ឌពី«បទផ្សព្វផ្សាយនូវការអត្ថាធិប្បាយ ដើម្បីធ្វើសម្ពាធលើយុត្ថាធិការ»។

បន្ទាប់ពីមើលឃើញអំពីទង្វើរបស់ជនបរទេសរូបនោះ ក្រុមមេធាវីរបស់រាជរដ្ឋាភិបាល មានការសោកស្តាយបំផុត ក្នុងខណៈដែលមានបុគ្គលបែបនេះបាននិងកំពុងប្រឹងអួតអាងតាំងខ្លួនជាអ្នកចេះដឹង ផ្នែកច្បាប់កម្រិតមេធាវីអន្តរជាតិ តែបែជាបានប្រព្រឹត្តអំពើបំពានច្បាប់នៅកម្ពុជាទៅវិញនោះ៕

អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        330
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm