អាជ្ញាធរជាតិដោះស្រាយក្រៅប្រព័ន្ធតុលាការ និងសមាគមកម្មសិទ្ធិបញ្ញាកម្ពុជាចុះផ្សព្វផ្សាយយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ

2025/04/29 04:06:25 pm        134

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា រួមនិងស្ថាប័នដៃគូ នៅព្រឹកថ្ងៃទី២៩ ខែមេសានេះ បានបើកសិក្ខាសាលារួមគ្នា ស្តីពី «ការ ដោះស្រាយវិវាទកម្មសិទ្ធិបញ្ញា តាមយន្តការផ្សះផ្សា» ដែលជាប្រធានបទមួយមានសារៈសំខាន់ និងជាការចូលរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងពីការការពារកម្មសិទ្ធិបញ្ញា ប្រឆាំងការរំលោភកម្មសិទ្ធិបញ្ញា សំដៅកសាងសង្គមមួយឱ្យមានជំនឿទុកចិត្ត និងគោរពកម្មសិទ្ធិបញ្ញា។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានឱ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ គឺដើម្បីផ្សព្វផ្សាយ និងបញ្ច្រាបការយល់ដឹងដល់សាធារណជន អ្នកអនុវត្តច្បាប់ និងអ្នកសិក្សាស្រាវជ្រាវឱ្យបានយល់កាន់តែច្បាស់អំពីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលនឹងផ្តោតជាសំខាន់លើការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិសេសតាមរយៈការបង្កើតឱ្យមាននូវស្ថាប័នថ្មី មួយឈ្មោះថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ជាមួយនេះ សិក្ខាសាលានេះ ក៏ដើម្បីបង្ហាញពីយន្តការនៃការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញា ដោយផ្អែកតាមច្បាប់កម្ពុជា ពិសេសការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញា នៅក្រៅប្រព័ន្ធតុលាការ ដែលជាយន្តការមួយដែលមានលក្ខណៈពិសេសដោយឡែកពីការដោះស្រាយតាមរយៈតុលាការ ។

ថ្លែងក្នុងសិក្ខាសាលានោះដែរលោក កង តារាវុធ ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា បានឲ្យដឹងថា កន្លងទៅក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្ត និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានយន្តការនៃការសម្របសម្រួលរវាងគូភាគីមានវិវាទកម្មសិទ្ធិបញ្ញា ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ មានយន្តការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ដូចនេះ ឯកឧត្តម សូមឱ្យមានការភ្ជាប់យន្តការផ្សះផ្សារ សម្របសម្រួល ក្នុងករណីដែលក្រសួងពាក់ព័ន្ធដោះស្រាយមិនបានទេ សូមកុំទាន់ដាក់ចូលទៅកាន់យន្តការតុលាការ គឺសូមជួយផ្តល់យោបល់ទៅគូភាគីដែលមានវិវាទ អាចយកវិវាទមកដោះស្រាយនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាមុនសិន។ 

ដោយសារកន្លងទៅ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយស្ថាប័នជាច្រើនរួចមកហើយ ដូចនេះ ឯកឧត្តម កង តារាវុធ សង្ឃឹមថា ជាទស្សនវែងឆ្ងាយទៅមុខ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្ត និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងស្ថាប័នពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាផ្សេងទៀត ក៏អាចមានការចុះអនុស្សរណៈយោគយល់គ្នាជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជួយដោះស្រាយវិវាទកម្មសិទ្ធបញ្ញាឱ្យបានឆាប់ តាមយន្តការផ្សះផ្សារ។

តាមរបាយការណ៍ បានឱ្យដឹងថា បើគិតត្រឹមថ្ងៃទី២៥ ខែមេសានេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ សរុបចំនួន ៨០២ សំណុំរឿង។ ជាលទ្ធផល អាជ្ញាធរជាតិ បានចាត់ការសំណុំរឿង សរុបចំនួន ៣៣១សំណុំរឿង ក្នុងនោះ ១៦៧ សំណុំរឿង បានបញ្ចប់ដោយមានការព្រមព្រៀងរបស់គូភាគី, ១១៥សំណុំរឿង ត្រូវបានបិទបញ្ចប់ ដោយសារភាគីបដិសេធ មិនចូលរួមជាដើម និង ៤៩សំណុំរឿង ត្រូវបានលើកចោល ដោយសារមិនស្ថិតក្នុងសមត្ថកិច្ចរបស់អាជ្ញាធរជាតិ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រុមហ៊ុនមកពីតំបន់មជ្ឈិមបូព៌ាមួយចាប់អារម្មណ៍លើការវិនិយោគវិស័យជាច្រើននៅកម្ពុជា
2025/05/01 11:13:59 am        1
ជាលើកទី១ ដែលព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅខេត្តកំពង់ឆ្នាំង
2025/05/01 11:12:29 am        1
ជាលើកទី១ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល​ប្រព្រឹត្តទៅនៅខេត្តកំពង់ឆ្នាំង
2025/05/01 11:02:20 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមហ៊ុនមកពីតំបន់មជ្ឈិមបូព៌ាមួយចាប់អារម្មណ៍លើការវិនិយោគវិស័យជាច្រើននៅកម្ពុជា

2025/05/01 11:13:59 am
​ជាលើកទី១ ដែលព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅខេត្តកំពង់ឆ្នាំង
2025/05/01 11:12:29 am
​លោក Putin បើកចំហចំពោះសន្តិភាពអ៊ុយក្រែន ប៉ុន្តែកិច្ចព្រមព្រៀងឆាប់ៗ ពិបាកសម្រេចបាន
2025/05/01 11:11:48 am
​អាមេរិក ដាក់គោលដៅលើអ៊ីរ៉ង់ ជាមួយនឹងទណ្ឌកម្មថ្មីៗ មុនកិច្ចចរចានុយក្លេអ៊ែរជុំបន្ទាប់
2025/05/01 11:09:09 am
​អាមេរិកជំរុញឲ្យឥណ្ឌា និងប៉ាគីស្ថាន ធ្វើការជាមួយគ្នាដើម្បីកាត់បន្ថយភាពតានតឹង
2025/05/01 11:05:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/30 08:01:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/30 07:36:57 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/29 11:28:01 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am