វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា​ទទួល​បាន​សមិទ្ធផល​ថ្មី​តម្លៃ​ជាង ៨០​ម៉ឺន​ដុល្លារ​ពី​ជប៉ុន​

2021/12/09 04:44:26 pm        163

​ភ្នំពេញ៖ វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡានៃ​ក្រសួង​អប់រំ យុវជន និង​កីឡាបានទទួល​សមិទ្ធផល​ថ្មីដែលជា​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​បម្រើ​ឲ្យ​វិស័យ​អប់រំ​កាយ និង​កីឡា​តម្លៃ​ជាង ៨០​ម៉ឺន​ដុល្លារ​ពី​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន។ ពិធី​ប្រគល់​-​ទទួល​សមិទ្ធផល​ថ្មី​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុង រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជាកាលពី​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២១។​

​លោកស្រី ហ៊ូ សិទ្ធ​សោភា​ល័យ នាយិកា​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡាបានបង្ហាញ​សេចក្ដីសោមនស្ស​រីករាយ​ក្រៃលែងចំពោះ​ពិធី​ប្រគល់​-​ទទួល និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​នូវ​សមិទ្ធផល​ថ្មី​នេះ ដែល​រួមមាន​ផ្លូវ​រត់​អត្តពលកម្ម ៨​ខ្សែបន្ទាត់មានតម្លៃសរុប ៩០,៦៤០​ដុល្លារដែលជា​ជំនួយឥតសំណង​នៃ​គម្រោង​គូ​សាណូ​ណិ ព្រមទាំង​អាង​ហែល​ទឹក​ខ្នាត ២៥​ម៉ែត្រ x ១៥​ម៉ែត្រ និង​អគារ​ធ្វើ​លំ​ហាត់ប្រាណដែល​បំពាក់​សម្ភារៈ​បរិក្ខា​ទំនើបៗ​មានតម្លៃ​សរុប ៧២១,៥០៥.៨៦​ដុល្លារដែលជា​ជំនួយឥតសំណង​សម្របសម្រួល​ដោយ​អង្គរការ​ក្រៅ​រដ្ឋាភិបាល​បេះដូង​មាស។​ ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន បានធ្វើការ​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ចំពោះ​សមិទ្ធផល​ការងារ​ថ្មីៗ​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា តាមរយៈ​គម្រោង​គូ​សាណូ​ណិ និង​អង្គរការ​ក្រៅ​រដ្ឋាភិបាល​បេះដូង​មាស ដែលជា​ការរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​អភិវឌ្ឍ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡាឲ្យ​ក្លា​ជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នាពេល​អនាគត ស្របតាម​គោលនយោបាយ​ជាតិ និង​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា និង​កំណែទម្រង់​ស៊ីជម្រៅ​ការងារ​អប់រំ​កាយ និង​កីឡា។​

​ឯកឧត្តម​បន្ដថា តាមរយៈ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​នេះនឹង​រួមចំណែក​យ៉ាងសំខាន់​ ក្នុងការ​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​អប់រំ​កាយ និង​កីឡា ពិសេស​មិន​ត្រឹមតែ​ប្រើប្រាស់​ក្នុងការ​បង្ហាត់បង្រៀន​ដល់​គរុ​សិស្ស គរុ​និស្សិត​នូវ​មុខវិជ្ជា​អត្តពលកម្ម ហែល​ទឹក និង​ការធ្វើ​លំ​ហាត់ប្រាណដោយ​ប្រើប្រាស់​ឧបករណ៍​លំ​ហាត់ប្រាណ​បាន​ត្រឹមត្រូវ និង​ស្ដង់ដាដើម្បី​ក្លាយជា​គ្រូ​អប់រំ​កាយ និង​កីឡាពោរពេញ​ដោយ​សមត្ថភាព​ទៅ​បម្រើ​ការងារ​តាម​រាជធានី​-​ខេត្ត​នោះទេ តែ​ថែមទាំង​ប្រើប្រាស់​ជា​ប្រយោជន៍​ដល់​បុគ្គលិក​អប់រំ​ទាំងអស់ សិស្សានុសិស្ស និង​សាធារណៈជន​នានាដើម្បី​ធ្វើ​លំ​ហាត់ប្រាណ ដើម្បី​សុខភាព​ទៀតផង។​ ​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម Mikami Masahiro បានបង្ហាញ​ក្ដី​រំពឹងថា ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​នេះរួមចំណែក​ក្នុងការ​ពង្រឹង​វិស័យ​អប់រំ​កាយ និង​កីឡា​នៅ​កម្ពុជា ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់នៃ​ការអភិវឌ្ឍ​មូលដ្ឋានគ្រឹះ​កីឡា ក៏ដូចជា​ការកសាង​នូវ​ធនធានមនុស្សដើម្បី​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។ លើស​ពីនេះ ឯកឧត្តម​ក៏បាន​សម្ដែង​ការគាំទ្រ​ជា​បន្ដបន្ទាប់​ទៀត ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ​កាយដែល​រួមចំណែក​ដល់​សុខភាព​ផ្លូវកាយ និង​ផ្លូវ​ចិ​ត្ដរបស់​ប្រជាជន​កម្ពុជា​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm