BRICS ត្រូវបានរំពឹងថា នឹងមានសេចក្ដីថ្លែងការណ៍រិះគន់វិធានការពាណិជ្ជកម្មរបស់លោក Trump

2025/04/29 11:48:09 pm        80

រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេសកំពុងអភិវឌ្ឍន៍ BRICS បានជួបប្រជុំគ្នា កាលពីថ្ងៃចន្ទ (ទី២៨ ខែមេសា) ដើម្បីពិភាក្សាអំពីការរួមគ្នាការពារប្រព័ន្ធពាណិជ្ជកម្មសកល ដោយរៀបចំការឆ្លើយតបរបស់ពួកគេ ចំពោះការចេញអត្រាពន្ធថ្មីទាំងកំរោលជាបន្តបន្ទាប់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump។

កិច្ចប្រជុំនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលនេះ ត្រូវបានគេរំពឹងថា នឹងមានចេញនូវសេចក្តីថ្លែងការណ៍រួមមួយដែលរិះគន់ «វិធានការឯកតោភាគី» លើពាណិជ្ជកម្ម ពីក្រុមប្រទេសដែលបង្កើតឡើងដោយប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ហើយថ្មីៗនេះ បានពង្រីកសមាជិក ដោយរួមបញ្ចូលប្រទេសចំនួន ៦បន្ថែមទៀត។

ឯកអគ្គរដ្ឋទូតប្រេស៊ីល លោក Mauricio Lyrio បាននិយាយថា៖ «រដ្ឋមន្ត្រីនៃប្រទេសរបស់ប្លុកនេះ កំពុងពិភាក្សាលើសេចក្តីប្រកាសមួយ ដើម្បីបញ្ជាក់ឡើងវិញនូវចំណុចសំខាន់នៃការចរចាពាណិជ្ជកម្មពហុភាគីជាអ័ក្សដ៏សំខាន់នៃវិធានការ ក្នុងពាណិជ្ជកម្ម។ រដ្ឋមន្ត្រីទាំងអស់នឹងបញ្ជាក់ឡើងវិញនូវការរិះគន់របស់ពួកលោក ចំពោះវិធានការឯកតោភាគីចេញពីប្រភពដើមណាមួយ ដែលជាជំហរដ៏យូរអង្វែងមកហើយរបស់ក្រុមប្រទេស BRICS»។

ការពង្រីកសមាជិករបស់ក្រុមប្រទេស BRICS ដែលរួមបន្ថែមអេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រួម អេត្យូពី ឥណ្ឌូនេស៊ី និងអ៊ីរ៉ង់ កាលពីឆ្នាំមុន ប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ ដោយសារវិធានាការពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។

ប្រទេសចិនដែលរងគ្រោះដោយអត្រពន្ធគយ ១៤៥ភាគរយលើការនាំចេញរបស់ខ្លួនទៅអាមេរិក បានជំរុញឲ្យមានសំឡេងកាន់តែម៉ឺងម៉ាត់ជាងមុននៅក្នុងសេចក្តីថ្លែងការណ៍ ប៉ុន្តែយោងតាមប្រភពដែលស្និទ្ធនឹងការចរចា បានឲ្យដឹងថា អត្ថបទចុងក្រោយនឹងមានលក្ខណៈរិះគន់ ប៉ុន្តែមិនមែនជាការប្រឈមមុខដាក់គ្នានោះទេ។ ក្រុមប្រទេស BRICS ទាំងមូល បានទទួលរងការរិះគន់ពីលោក Trump ដែលបានគំរាមកំហែងដំឡើងពន្ធ ១០០ភាគរយផ្សេងទៀត ប្រសិនបើប្លុកនេះបន្តឆ្ពោះទៅមុខ ដោយប្រើប្រាស់រូបិយប័ណ្ណតែមួយជំនួសឲ្យប្រាក់ដុល្លារក្នុងទំនាក់ទំនងពាណិជ្ជកម្ម៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        18
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        27
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm