កងទ័ពអ៊ីស្រាអែល អះអាងថា ខ្លួនបានវាយប្រហារភេរវកម្មជាង ៥០កន្លែង នៅលីបង់ កាលពីខែមុន

2025/04/29 11:50:16 pm        58

យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានវាយប្រហារលើគោលដៅជាង ៥០កន្លែង នៅទូទាំងប្រទេសលីបង់ ក្នុងរយៈពេលមួយខែកន្លងមកនេះ បើទោះបីជាមានបទឈប់បាញ់កាលពីខែវិច្ឆិកា ដែលបានបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡាក៏ដោយ។

កាលពីថ្ងៃអាទិត្យ អ៊ីស្រាអែលបានវាយប្រហារភាគខាងត្បូងទីក្រុងបេរូត ជាលើកទី៣ ចាប់តាំងពីបទឈប់បាញ់ដ៏ផុយស្រួយកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា បានចូលជាធរមាន ដែលជំរុញឲ្យប្រធានាធិបតីលីបង់ លោក Joseph Aoun អំពាវនាវឲ្យអ្នកធានារបស់ខ្លួនគឺបារាំង និងសហរដ្ឋអាមេរិក បង្ខំឲ្យប្រទេសនេះបញ្ឈប់ការវាយលុកជាបន្ទាន់។

យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ក្នុងរយៈពេលមួយខែកន្លងទៅនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានវាយប្រហារទៅលើគោលដៅភេរវកម្មជាង ៥០កន្លែង នៅទូទាំងប្រទេស  លីបង់។

ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយថា ការវាយប្រហារកាលពីថ្ងៃអាទិត្យ បានកំណត់គោលដៅលើអគារដែលប្រើប្រាស់ដោយក្រុមហេសបូឡា ដើម្បីរក្សាទុកមីស៊ីលវាយប្រហារគោលដៅជាក់លាកដែលមានភាពត្រឹមត្រូវកម្រិតខ្ពស់ និងបានប្តេជ្ញាថា នឹងបញ្ឈប់ក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ពីការប្រើប្រាស់តំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូតជា «ជម្រកសុវត្ថិភាព»។

មេដឹកនាំក្រុមហេសបូឡាលោក Naim Qassem បាននិយាយនៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃចន្ទថា ការវាយប្រហារនេះ «ខ្វះការបង្ហាញហេតុផលដែលអាចទទួលបាន» ដោយបានហៅវាថា ជា«ការវាយប្រហារនយោបាយ ក្នុងគោលបំណងផ្លាស់ប្តូរច្បាប់ដោយកម្លាំង»។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm