ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ អគ្គិភ័យឆាបឆេះភោជនីយដ្ឋាន សម្លាប់មនុស្ស ២២នាក់ នៅទីក្រុង Liaoning ប្រទេសចិន

2025/04/30 01:53:50 am        137


ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា អគ្គិភ័យដែលបានឆាបឆេះភោជនីយដ្ឋាន នៅភាគឦសានប្រទេសចិន បានបណ្ដាលឲ្យមនុស្ស ២២នាក់ស្លាប់ និង ៣នាក់ទៀត រងរបួស នៅថ្ងៃអង្គារ (ទី២៩ ខែមេសា) នេះ តែប្រព័ន្ធផ្សព្វផ្សាយនេះមិនបានផ្តល់ព័ត៌មានលម្អិត អំពីមូលហេតុនៃចំហេះនេះឡើយ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា អគ្គិភ័យបានរលត់ទៅវិញនៅវេលាម៉ោង ១២:២៥នាទីថ្ងៃត្រង់ ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៤:២៥នាទី ម៉ោងសកល) នៅឯភោជនីយដ្ឋាន ក្នុងតំបន់លំនៅឋានមួយកន្លែង ក្នុងទីក្រុង Liaoyang ខេត្ត Liaoning។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានហៅអគ្គិភ័យនេះថា ជា «មេរៀនដ៏សោកសៅ» ហើយបានជំរុញឲ្យមន្ត្រីក្នុងតំបន់ កំណត់ឲ្យបានឆាប់នូវមូលហេតុនាំឲ្យមានអគ្គិភ័យ ព្យាបាលអ្នករបួស និងឃុំខ្លួនអ្នកដែលត្រូវទទួលខុសត្រូវ។

គួររំលឹកថា ការលេចធ្លាយហ្គាស បានបណ្តាលឲ្យមានការផ្ទុះដ៏ធំចំនួន ២ នៅក្នុងតំបន់លំនៅឋាន កាលពីឆ្នាំមុន ដោយការផ្ទុះមួយនៅភោជនីយដ្ឋាន ក្នុងខេត្ត Hebei ភាគខាងជើងរបស់ប្រទេសចិន ក្នុងខែមីនា បានសម្លាប់មនុស្ស ២នាក់ ខណៈ ២៦នាក់រងរបួស ហើយការផ្ទុះមួយទៀតនៅឯអគារខ្ពស់មួយ នៅភាគខាងត្បូងទីក្រុង Shenzhen ក្នុងខែកញ្ញា បានផ្ដាច់ជីវិតមនុស្សម្នាក់៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        9
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        15
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm