ក្រុម ISIS សម្លាប់ក្រុមយុទ្ធជនឃើដ ៥នាក់ អំឡុងការវាយប្រហារនៅភាគខាងកើតប្រទេសស៊ីរី

2025/04/30 01:54:48 am        85

ក្រុម ISIS បានសម្លាប់យុទ្ធជនឃើដ ៥នាក់ ក្នុងការវាយប្រហារមួយលើទីក្រុង Deir Az Zor ស្ថិតនៅភាគខាងកើតប្រទេសស៊ីរី ជាហេតុធ្វើឲ្យកើតមានក្តីបារម្ភពីការបះបោររបស់ពួកគេ ។

លោក Farhad Shami គឺជាអ្នកនាំពាក្យកងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF)ដឹកនាំដោយក្រុមឃើដស៊ីរី បញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទថា សមាជិករបស់ខ្លួនចំនួន ៥នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ដែលលោកចាត់ទុកថាស្ថិតក្នុងចំណោមការវាយប្រហារស្លាប់មនុស្សច្រើនបំផុតលើក្រុមរបស់លោក ក្នុងមួយរយៈកាលកន្លងមកនេះ ។

គួរឲ្យដឹងថា ទីក្រុង Deir Az Zor ត្រូវដណ្តើមបានដោយក្រុម ISISកាលពីឆ្នាំ ២០១៤ ប៉ុន្តែកងទ័ពស៊ីរី ដណ្តើមយកមកវិញនៅឆ្នាំ ២០១៧ ។

កាលពីមុន ក្រុម ISISធ្លាប់គ្រប់គ្រងតំបន់ជាច្រើននៅស៊ីរី និងអ៊ីរ៉ាក់ រួមទាំងទីក្រុង Raqqa ដែលមានចម្ងាយប្រហែល ១៦០គ.ម ភាគខាងកើតទីក្រុង Aleppo និងទីក្រុង Mosul ស្ថិតនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដោយពួកគេដាក់ច្បាប់យ៉ាងតឹងរឹងលើមនុស្សរាប់លាននាក់ ។

អតីតមេដឹកនាំក្រុម ISISលោក Abu Bakr al-Baghdadi បានប្រកាសការិយាល័យព្រះចៅកាលីហ្វលើប្រទេសទាំង ២នេះ កាលពីឆ្នាំ ២០១៤ មុនពេលរូបលោកត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់កងកម្លាំងពិសេសសហរដ្ឋអាមេរិកនៅតំបន់ភាគពាយព្យស៊ីរីកាលពីឆ្នាំ ២០១៩ ស្របពេលដែលក្រុមមួយនេះដួលរលំ ។

ពេលកម្លាំងពួកគេឡើងដល់កម្រិតកំពូល ក្រុមមួយនេះគ្រប់គ្រងតំបន់ស្មើនឹងពាក់កណ្តាលចក្រភពអង់គ្លេស និងល្បីរន្ទឺខ្លាំងសម្រាប់អំពើឃោឃៅរបស់ពួកគេ ។ 

ពួកគេបានកាត់ក្បាលជនស៊ីវិល ប្រហារជីវិតទាហានអ៊ីរ៉ាក់ ១.៧០០នាក់ដែលពួកគេចាប់បាន ក្នុងរយៈពេលខ្លី និងចាប់ស្រ្តីធ្វើជាទាសករ និងចាប់រំលោភសេពសន្ថវៈលើស្រ្តីរាប់ពាន់នាក់ មកពីសហគមន៍ Yazidi ដែលស្ថិតក្នុងចំណោមជនជាតិភាគតិចខាងសាសនាដ៏វ័យចំណាស់បំផុតរបស់អ៊ីរ៉ាក់ ៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        9
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        15
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm