រដ្ឋមន្ត្រីការបរទេស៖ បារាំងនឹងមិនស្ទាក់ស្ទើរស្ដារឡើងវិញនូវទណ្ឌកម្មរបស់ UN លើអ៊ីរ៉ង់ បើគ្មានកិច្ចព្រមព្រៀង

2025/04/30 01:55:34 am        67


រដ្ឋមន្ត្រីការបរទេសបារាំង បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីយប់ថ្ងៃចន្ទ (ទី២៨ ខែមេសា) ថា ប្រទេសបារាំងនឹងមិនគិតច្រើននោះឡើយ ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឡើងវិញលើប្រទេសអ៊ីរ៉ង់ ប្រសិនបើការចរចា ដើម្បីឈានដល់កិច្ចព្រមព្រៀង ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះមិនសម្រេចបានទេនោះ។

ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ ឬ E3 គឺជាភាគីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ជាមួយអ៊ីរ៉ង់ ដែលត្រូវផុតកំណត់ក្នុងខែតុលា និងមានសិទ្ធិអំណាចក្នុងការផ្តួចផ្តើមយន្តការរបស់ខ្លួន ក្នុងការដាក់ទណ្ឌកម្មឡើងវិញ ដែលហៅថា ការអនុវត្តវិធានការទណ្ឌកម្មភ្លាមៗ និងស្វ័យប្រវត្តិ នៅក្រុមប្រឹក្សាសន្តិសុខ។

រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បាននិយាយថា៖ «វាគឺច្បាស់ណាស់ថា នៅពេលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ផុតកំណត់ក្នុងរយៈពេល ២-៣សប្តាហ៍ ប្រសិនបើផលប្រយោជន៍សន្តិសុខអឺរ៉ុបមិនត្រូវបានធានានោះទេ យើងនឹងមិនស្ទាក់ស្ទើរសូម្បីមួយវិនាទី ក្នុងការអនុវត្តឡើងវិញនូវទណ្ឌកម្មទាំងអស់ដែលត្រូវបានដកចេញកាលពី ១០ឆ្នាំមុន»។

អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកដែលបានចាកចេញពីកិច្ចព្រមព្រៀងឆ្នាំ២០១៥ និងបានដាក់ទណ្ឌកម្មឡើងវិញដោយខ្លួនឯង បាននិងកំពុងពិភាក្សាគ្នា លើបញ្ហាជាប់គាំងដែលមានអាយុកាលជាច្រើនទសវត្សរ៍មកហើយ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកមានទំនុកចិត្តក្នុងការសម្រេចបាននូវកតិកាសញ្ញាថ្មីមួយ ដែលនឹងរារាំងដំណើរផ្លូវរបស់អ៊ីរ៉ង់ ក្នុងការឆ្ពោះទៅរកការផលិតគ្រាប់បែកនុយក្លេអ៊ែរ បើទោះបីជាអ៊ីរ៉ង់លើកឡើងថា កម្មវិធីរបស់ខ្លួន គឺសម្រាប់គោលបំណងសន្តិភាពទាំងស្រុងក៏ដោយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        74
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        119
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm