ឯកឧត្តមហេង សួរ ណែនាំដល់កម្មករនិងម្ចាស់រោងចក្រត្រូវរួមគ្នាដោះស្រាយរាល់វិវាទការងារដោយសន្តិវិធី

2025/04/30 02:32:40 am        104

ស្វាយរៀង ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវះនិងនីតិសម្បទា បានណែនាំដល់ កម្មករ កម្មការិនី និងម្ចាស់រោងចក្រ សហគ្រាស ត្រូវរួមគ្នាដោះស្រាយរាល់វិវាទផ្ទៃក្នុង ទំនាស់ការងារ និងបច្ចេកទេស ដោយសន្តិវិធីយោគយល់ បញ្ជៀសអំពើហឹង្សាដែលនាំអោយបាត់បង់ផលប្រយោជន៏រួមទាំងថៅកែ និងកម្មករគ្នាឯង។

 ការថ្លែងនិងមានប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់ក្រសួងការងារបែបនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញប្រារព្វពិធីអបអរសាទរទិវាពលកម្មអន្តរលើកទី១៣៩ក្រោមប្រធានបទ (រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់)ដែលពិធីនេះបានប្រព្រឹត្តទៅនៅតំបន់សេដ្ឋកិច្ចពិសេស(មេនហានធេនស្វាយរៀង)ក្រុងបាវិតដោយមានការអញ្ជើញចូលរួមពីឯក ប៉េងពោធិសា អភិបាលខេត្តស្វាយរៀង មន្ត្រីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីថ្នាក់ដឹកនាំខេត្តស្រុកក្រុង និងកម្មករ កម្មការិនីជាង២ពាន់នាក់ផងដែរ។

ឯកឧត្តមបានបញ្ជាក់ថារាល់បញ្ហាវិវាទនិងទំនាស់ផ្សេងៗ ទាំងកម្មករ និងម្ចាស់រោងចក្រត្រូវធ្វើការដោះស្រាយដោយលាក់ការពោលគឺកុំធ្វើការដោះស្រាយបែបហឹង្សា ហើយកុំបង្ហាញដល់មជ្ឈដ្ឋាននៅខាងក្រៅដែលនាំឲ្យអ្នកដែលទំនោរទៅរកការប្រឆាំងយកបញ្ហាទាំងអស់នេះទៅធ្វើការឃោសនាបន្ថែមបំប៉ោងសភាពការណ៍ ដែលនាំឲ្យប៉ះពាល់ដល់ការងារសន្តិសុខនិងការងារអភិវឌ្ឍន៍ បើអាចធ្វើបានតាមគោលការ លាក់ការគឺជាមធ្យោបាយមួយនាំមកនូវការទាក់ទាញអ្នកវិនិយោគ បន្ថែមពីព្រោះអ្នកវិនិយោគគាត់បានតាមដានរាល់សកម្មភាពដឹកនាំឆ្ពោះទៅការរីកចម្រើន និងធ្វើការអភិវឌ្ឍក្នុងខេត្តនោះ អ្នកវិនិយោគនិងមកធ្វើការបង្កើតតំបន់រកស៊ីជាច្រើនបន្ថែមទៀតជាក់ជាមិនខាន។

 ជាមួយគ្នានោះដែរក្នុងនាមរាជរដ្ឋាភិបាលនិងក្នុងនាមសម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមរដ្ឋមន្ត្រីនៅបានថ្លែងនូវការកោតសរសើរចំពោះមន្ត្រីថ្នាក់ដឹកនាំខេត្តស្វាយរៀង ដែលកន្លងមក បានធ្វើការទាក់ទាញអ្នកវិនិយោគឲ្យចូលមកបង្កើតរោងចក្រសហគ្រាស បង្កើតការងារផ្ដល់ឲ្យពលរដ្ឋក្នុងខេត្តនិងខេត្តជិតៗចូលបម្រើការងារស្រូបបានកម្រៃពលកម្ម ទៅធ្វើការអភិវឌ្ឍន៍គ្រួសារបានល្អក្នុងការរួមចំណែកកាត់បន្ថយភាពក្រីតំបន់ជនបទ។ជាមួយគ្នានោះដែរឯកឧត្តមក៏បានថ្លែងអំណរគុណ អស់លោក លោកស្រី ដែលជាថៅកែរោងចក្រ សហគ្រាសបានចូលមកបណ្ដាក់ទុនរកស៊ីនៅខេត្តស្វាយរៀងប្រកបដោយភាពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។

 ស្ថិតក្នុងឱកាសប្រារព្ធពិធីទិវាពលកម្មអន្តរជាតិតំណាងកម្មករ ដែលបានចូលរួមបានមានចំណាប់អារម្មណ៍ដោយគោរពថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាលក្រោមសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលបានដឹកនាំអ្នកវិនិយោគអោយចូលមកបង្កើតរោងចក្រសហគ្រាសនៅខេត្តស្វាយរៀងធ្វើឲ្យពួកគាត់មានការងារធ្វើស្រូបបានកម្រៃពលកម្ម ដើម្បីអភិវឌ្ឍន៍គ្រួសារ ឆ្លៀតឪកាសនោះតំណាងក៏អំពាវនាវកម្មករទាំងអស់រួមការពារសន្តិភាព ពិសេសការពាររោងចក្រ ដែលជាឆ្នាំងបាយរួមរបស់កម្មករ និងថៅកែ ។ សំឡេង.....

  សូមបញ្ជាក់ថានៅក្នុងអង្គពិធីទិវាពលកម្មអន្តរជាតិ១ឧសភាឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្ត្រីបាននាំអំណោយចែកផ្ដល់ជូនដល់អ្នកចូលរួមជាង២ពាន់នាក់ម្នាក់ៗទទួលបានកៅស៊ូទទូភ្លៀង១ ថវិកា៤ម៉ឺនរៀល និងផ្ដល់ជូនកម្មកដែលមានផ្ទៃពោះមួយចំនួន ដែលម្នាក់ៗទទួលបានកៅស៊ូទទួភ្លៀង១និងថវិកា១០០ដុល្លារ។

                                                                          


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        85
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        178
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm