ប្រសាសន៍សំខាន់ៗសម្ដេចតេជោ​ ហ៊ុន​ សែន​ ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី

2021/12/09 10:15:17 am        425

កណ្ដាល៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ដើម្បីបានទទួលព័ត៌មានថ្មីៗ លឿន សូមចុច Join Channel Telegram BTV News

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ៖

- អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅក្នុងខេត្តកណ្ដាល ត្រូវបានប្រសិទ្ធនាមថា «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ» ។

- សម្ដេចតេជោថ្លែងការកោតសរសើរចំពោះក្រុមការងារជំនាញ ក្រុមហ៊ុន កម្មករកម្មការិនី បានប្រឹងប្រែងលើកិច្ចការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលសម្ដេចបានបញ្ជាក់ថានេះគឺ «ខ្មែរធ្វើបាន» ហើយបន្តធ្វើបន្តទៀតអោយកូនចៅជំនាន់ក្រោយ។

- សម្តេចតេជោ ប្រកាសថា ខ្មែរធ្វើបាន គឺធ្វើពេលនេះ សម្រាប់បច្ចុប្បន្នភាព និងមនុស្សជំនាន់ក្រោយ ដែលមិនមែនជាពាក្យលេងសើចនោះទេ។ «ខ្មែរធ្វើបាន» គឺធ្វើដើម្បីវឌ្ឍនភាពសង្គម និងប្រជាជាតិកម្ពុជា។

- សម្តេចតេជោ ប្រកាសថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ គឺជាសមិទ្ធផលថ្មី ដែលបូករួមនិងអាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាប ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីធានាការចុះចតយន្តហោះគ្រប់ប្រភេទនៅកម្ពុជាបាន។

- សម្តេចតេជោ ប្រកាសថា កម្ពុជាមិនត្រឹមតែចង់បានភ្ញៀវទេសចរក្នុងរង្វង់ជាង៦លាននាក់នោះទេ កម្ពុជាត្រូវការភ្ញៀវទេសចរពី ១៥-២០លាននាក់ ដែលជាផ្នែកមួយដ៏ចម្បងជំរុញឲ្យយើងត្រូវតែសាងសង់ព្រលានយន្តហោះថ្មីៗ និងជាច្រើនបន្ថែមទៀត។

- សម្តេចតេជោ ប្រកាសថា អ្វីដែលយើងចង់បានបំផុតនោះ គឺជាសមិទ្ធផលជាតិ ដែលកើតចេញពីស្នាដៃកូនខ្មែរយើងពិតៗ។ យើងក៏ចង់ពង្រឹងសមត្ថភាពអ្នកមានស្រុកខ្មែរ ព្រោះវិនិយោគិនអន្តរជាតិ ទឹកចិត្តរបស់គេមិននៅជាមួយយើងនោះទេ មានការអ្វីគេចាកចេញចោលយើងហើយ។

 - សម្តេចតេជោ ប្រកាសអំពាវនាវ និងលើកទឹកចិត្តឲ្យរឹបអូសទ្រព្យសម្បត្តិមន្ត្រីខ្មែរណា ដែលមានផ្ទះ ទ្រព្យសម្បត្តិ និងផ្ញើលុយខុសច្បាប់នៅក្រៅប្រទេស។ សម្តេចតេជោបញ្ជាក់ថា« …បើភ្លើណាស់ ឲ្យគេយកឲ្យអស់ទៅ…»

- សម្តេចតេជោ ប្រកាសផ្តាំទៅប្រទេសណាក៏ដោយ ជាពិសេសអាមេរិក បើឃើញទ្រព្យសម្បត្តិ ហ៊ុន សែន នៅទីនោះ សូមដកយកចុះ ដកយកឲ្យឆាប់ តែប្រយ័ត្នដកហូតត្រូវប្រជាពលរដ្ឋខ្លួនឯង ព្រោះមន្ត្រីខ្មែរខ្លះក៏មានសញ្ជាតិអាមេរិកដែរ។

- សម្តេចតេជោ ប្រកាសថា ជារឿងឆោតល្ងង់ណាស់ ដែលចោទសម្តេចមានសញ្ជាតិបរទេស(សាយប្រឺស) ។ សម្តេចបានរុញទូកបណ្តោយទឹក ដោយដាក់បញ្ហានេះក្នុងរដ្ឋធម្មនុញ្ញតែម្តង ដោយតម្រូវមានសញ្ជាតិតែមួយសម្រាប់ស្ថាប័នជាតិកំពូលចំនួន៤។

- សម្តេចតេជោ ប្រកាសអំពាវនាវកុំឲ្យប្រជាពលរដ្ឋយល់ច្រលំថា ក្រុមហ៊ុនព្រីន( Prince)ជាក្រុមហ៊ុនចិន ។ អគ្គនាយកក្រុមហ៊ុនព្រីន ជាសញ្ជាតិកម្ពុជា មករស់នៅកម្ពុជាតាំងពីអាយុ២២ឆ្នាំមកម្ល៉េះ។

- សម្តេចតេជោ ប្រកាសថា សម្តេច និងលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នឹងធ្វើជាសហប្រធាន បើកកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅពេលខាងមុខឆាប់ៗនេះ នៅលើទឹកដីអាមេរិកតែម្តង។

- សម្តេចតេជោ បានផ្ញើសារនយោបាយទៅអ្នកវិភាគទាំងឡាយដែលចោទថា «….កម្ពុជាដើរខុសរឿងជួបរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា។ សម្តេចបញ្ជាក់ដោយចោទជាសំនួរថា យើងប្រឹងប្រែងសម្របសម្រួលពីអាស៊ាន ដែលមកនៅ៩ ឲ្យទៅជា១០វិញ តើខុសត្រង់ណា? កម្ពុជាធ្វើដើម្បីសុខុដុមនីយកម្មអាស៊ាន ស្របនឹងធម្មនុញ្ញអាស៊ាន តើខុសត្រង់ណា?….»

- សម្តេចតេជោ ប្រកាសអំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារក្នុងស្រុក ទិញសញ្ញាបណ្ណភាគហ៊ុន ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ដើម្បីពង្រីកវិសាលភាពទុន ឲ្យកើតចេញពីកញ្ចប់ថវិកាខ្មែរ ដើម្បីស្នាដៃកូនខ្មែរ។

- សម្តេចតេជោ ពន្យល់ថា ការដាក់ឈ្មោះ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ» គឺ មិនសំដៅលើឈ្មោះសម្តេចទេ នៅមិនឆ្ងាយពីអាកាសយានដ្ឋានអន្តរជាតិនេះទេ គឺជាតំបន់ប្រវត្តិសាស្ត្រ ដែលពាក់ព័ន្ធនឹងពាក្យតេជោ(ស្អាង)។

- សម្តេចតេជោ បញ្ជាក់ថា ពាក្យតេជោ គឺជាគោរមងារ ដែលព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទាន មិនត្រឹមតែសម្តេចនោះទេ។ ពាក្យ«តេជោ» គឺជាសក្ខីភាពបញ្ជាក់ថា កម្ពុជាជាប្រទេសរាជានិយម។

- សម្តេចតេជោ ប្រកាសថា គណបក្សប្រជាជនកម្ពុជានឹងរៀបចំមហាសន្និបាតនៅថ្ងៃទី២៤ ខែធ្នូ ខាងមុខនេះ ហើយបញ្ជីគណៈរដ្ឋមន្ត្រីថ្មី(បម្រុង) ក៏បានកើតឡើងផងដែរ។

- សម្តេចតេជោ បញ្ជាឲ្យអភិបាលរាជធានីភ្នំពេញ បន្តការខិតខំពិនិត្យលើការរៀបចំមណ្ឌលព្យាបាលកូវីដ១៩ថ្មី ដើម្បីដាក់អ្នកជំងឺកូវីដ១៩ ពង្រឹងសមត្ថភាពព្យាបាល បើទោះបីស្ថានភាពឆ្លងថ្មី មានការធ្លាក់ចុះក៏ដោយ។

- សម្តេចតេជោ អំពាវនាវសូមកុំមានការជ្រួលច្របល់ពីបញ្ហាមេរោគកូវីដ-១៩បំប្លែងថ្មី «អូមីក្រុង» ព្រោះមេរោគប្រភេទថ្មីនេះ មិនទាន់មានករណីឆ្លងចូលកម្ពុជា និងបានសម្លាប់នរណាម្នាក់នៅឡើយទេ។ សូមបន្តប្រកាប់ខ្ជាប់វិធានការ ៣ការពារ និង៣កុំ ព្រមទាំងវិធានការនានារបស់ក្រសួងសុខាភិបាល។

- សម្ដេចតេជោ បានប្ដេជ្ញារក្សាកំណើនម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ដោយថា ដើម្បីទប់ស្កាត់ការផ្ទុះនៃ«គ្រាប់បែកសេដ្ឋកិច្ច» ដែលអាចប៉ះពាល់ទៅដល់សូម្បីតែទារកនៅក្នុងផ្ទៃម្ដាយ។

- សម្តេចតេជោ បញ្ជាក់ថា កូវីដអាចសម្លាប់មនុស្ស ប៉ុន្តែមិនអាចសម្លាប់មនុស្សទាំងអស់លើពិភពលោកទេ ខណៈកម្ពុជាកូវីដបានសម្លាប់អស់ជាង ២០០០នាក់ដែរ , វាជារឿងគួរអោយសោកស្តាយ ប៉ុន្តែវានឹងគ្រោះថ្នាក់ បើសេដ្ឋកិច្ចយើងផ្ទុះឡើង ដែលនេះទាមទារអោយរក្សាអោយបាននូវតុល្យភាពរវាងសុខភាពសាធារណៈ និងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសង្គម។

 

**ប្រសាសន៍សម្ដេចតេជោ ចប់នៅម៉ោង ១០ និង០០នាទី

អត្ថបទដែលទាក់ទង

ប្រតិបត្តិការចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទីតាំងកាសុីណូ ស៊ិនលិ ឃាត់ខ្លួនជនសង្ស័យជាង ៨០០នាក់
2026/02/10 09:14:48 pm        1
ស.ស.យ.ក ចុះMOUជាមួយ សមាគមសិល្បករខ្មែររ ដើម្បីថែររក្សាអត្តសញ្ញាណជាតិ និងលើកស្ទួយកេរ្ត៍ដំណែលវប្បធម៌
2026/02/10 08:50:26 pm        1
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធលើទីតាំងសម្រាប់សាងសង់ជម្រកបណ្តោះអាសន្ន
2026/02/10 08:28:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ប្រាប់អាមេរិកកុំបណ្តោយឱ្យអ៊ីស្រាអែលបំផ្លាញការចរចានុយក្លេអ៊ែរនៅមុនជំនួបជាមួយលោកTrump

2026/02/11 08:21:37 am
​ប្រតិបត្តិការចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទីតាំងកាសុីណូ ស៊ិនលិ ឃាត់ខ្លួនជនសង្ស័យជាង ៨០០នាក់
2026/02/10 09:14:48 pm
​ស.ស.យ.ក ចុះMOUជាមួយ សមាគមសិល្បករខ្មែររ ដើម្បីថែររក្សាអត្តសញ្ញាណជាតិ និងលើកស្ទួយកេរ្ត៍ដំណែលវប្បធម៌
2026/02/10 08:50:26 pm
​ជនពនេចរនៅស៊ូដង់ជាប់ខ្លួន ខណៈសង្រ្គាមជំរុញឲ្យមានចោរកម្ម និងបំបែកបំបាក់ជនជាតិភាគតិច
2026/02/10 08:32:48 pm
​UN៖ មនុស្សជាង ២លាននាក់ ប្រឈមនឹងភាពអត់ឃ្លាន ខណៈគ្រោះរាំងស្ងួតវាយប្រហារកេនយ៉ា
2026/02/10 08:32:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/09 10:46:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/06 09:52:24 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/10 04:42:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/09 04:17:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am