ពលរដ្ឋស៊ីរីធ្វើអ្វីតាមដែលពួកគេអាចធ្វើបានដើម្បីកសាងទីក្រុងខ្ទេចខ្ទាំ Aleppo ឡើងវិញ

2025/04/30 03:38:41 am        26


លោក Moussa Hajj Khalil ស្ថិតនៅក្នុងចំណោមពលរដ្ឋស៊ីរីជាច្រើនទៀត ដែលព្យាយាមសាងសាងផ្ទះរបស់ពួកគេឡើងវិញនៅទីក្រុង Aleppo ស្របពេលដែលមេដឹកនាំថ្មីស៊ីរីពិបាកចាប់ផ្តើមកិច្ចខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំឡើងវិញ ។

Aleppo ដែលជាទីក្រុងធំបំផុតទី ២របស់ស៊ីរី និងជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO រងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារសង្រ្គាមរយៈពេលជាង ១ទសវត្សរ៍រវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាម ដោយទីក្រុងមួយនេះ រងគ្រោះដោយសារសង្រ្គាមជើងគោក ការឡោមព័ទ្ធ ការវាយប្រហារតាមច្រកអាកាសរបស់ស៊ីរី និងការទម្លាក់គ្រាប់បែក ។

បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងមួយនេះ បានព្យាយាមស្តាឡើងវិញជីវិតរស់នៅរបស់ពួកគេ តាមមធ្យោបាយផ្ទាល់ខ្លួនរបស់ពួកគេ មិនចង់រង់ចាំគេជួយ និងរង់ចាំមើល ថាតើកិច្ចខិតខំរបស់រដ្ឋាភិបាលថ្មីស៊ីរីដឹកនាំដោយអ៊ិស្លាម ដើម្បីទទួលបានហិរញ្ញប្បទានអន្តរជាតិ នឹងទទួលបានផ្លែផ្កាដែរឬទេ ។

លោក Khalil វ័យ ៦៥ឆ្នាំ ដែលបានចំណាយពេល ៧ឆ្នាំរស់នៅក្នុងជំរំជមនុស្សជម្លៀសខ្លួន ស្ថិតក្នុងទីក្រុង al-Haramain ជាប់ព្រំដែនប្រទេសស៊ីរី-ទួរគី និយាយថា គ្មាននរណាម្នាក់ជួយពួកយើងនោះទេ គ្មានរដ្ឋ គ្មានអង្គការណាៗទាំងអស់ ។

ខណៈឈរមើលជាងជួសជុលផ្ទះរបស់លោកនៅតំបន់ជាយក្រុង Ratyan នៅភាគពាយ័ព្យទីក្រុង Aleppo លោកនិយាយថា ពលរដ្ឋក្រីក្រ បានធ្វើដំណើរមកកាន់ទីនេះ និងព្យាយាមស្តាឡើងវិញបន្ទប់ក្នុងផ្ទះរងការខូចខាតរបស់ពួកគេ ដើម្បីអាចរស់នៅបានជាមួយកូនៗរបស់ពួកគេ ជាជាងបន្តរស់នៅក្នុងជំរំសំពត់តង់ ។

លោក Khalil បានវិលត្រឡប់មកវិញតែម្នាក់ឯងកាលពីរយៈពេល ១ឆ្នាំមុន ដើម្បីជួសជុលផ្ទះរបស់លោកឡើងវិញ មុនពេលលោកអាចនាំគ្រួសាររបស់លោកទាំងអស់ វិលត្រឡប់ចេញពីជំរំ ។

ទីក្រុង Aleppo គឺជាទីក្រុងធំលើកដំបូងគេដែលដណ្តើមកានកាប់ដោយក្រុមឧទ្ទាម ពេលដែលពួកគេបើកការវាយប្រហារលឿនដូចផ្លេកបន្ទោររបស់ពួកគេកាលពីចុងខែវិច្ឆិកា ដើម្បីទម្លាក់តំណែងអតីតមេដឹកនាំ Bashar al-Assad ។

រយៈពេលតិចជាង ២សប្តាហ៍ក្រោយមក លោក Assad ត្រូវបានផ្តួលរំលំ ជាការបញ្ចប់សង្រ្គាមដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ មនុស្សរាប់លាននាក់ជម្លៀសខ្លួន និងតំបន់ជាច្រើននៅក្នុងប្រទេសស៊ីរី ក្លាយជាគំនរបាក់បែក ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm       
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        49
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm