ចិនវាយបកការដំឡើងពន្ធរបស់លោក Trump ដោយជំរុញឱ្យពិភពលោកដាក់ឱ្យអាមេរិកឯកោតាមរយៈវីដេអូឃោសនាបង្កើតដោយ AI

2025/04/30 05:40:25 pm        122

គណបក្សកុម្មុយនិស្តចិនកាលពីថ្ងៃអង្គារទី២៩មេសាសប្ដាហ៍នេះ បានចេញផ្សាយវីដេអូឃោសនាដ៏ធំដែលខ្លួនបានសច្ចាថា "មិនលុតជង្គង់" ក្នុងសង្គ្រាមពន្ធគយរបស់ប្រធានាធិបតីTrumpនិ ងពណ៌នាពីការធ្វើឲ្យអាមេរិកចុះខ្សោយ។ ទីក្រុងប៉េកាំងក៏បានព្យាយាមជំរុញប្រទេសដទៃទៀតក្នុងពិភពលោកឲ្យឈរជាមួយខ្លួន ប្រឆាំងនឹងសហរដ្ឋអាមេរិក ផងដែរ។

វីដេអូឃ្លីបដ៏គួរឱ្យភ្ញាក់ផ្អើល ត្រូវបានបញ្ចេញដោយក្រសួងការបរទេសចិននៅលើបណ្ដាញសង្គម X និងពង្រីកដោយការឃោសនារបស់ប្រទេសនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានចោទប្រកាន់រដ្ឋបាលលោក Trump ពីយុទ្ធសាស្ត្រសម្លុតគំរាម ហើយទទូចថាប្រទេសចិននឹងមិនចរចាឡើយ បន្ទាប់ពី លោក Trump វាយប្រហារការនាំចេញរបស់ចិន ជាមួយពន្ធដ៏ខ្ពស់។     

សំឡេងជាភាសាអង់គ្លេសបានប្រកាសនៅក្នុងវីដេអូនោះថា "ប្រទេសចិននឹងមិនដកថយឡើយ ដូច្នេះសំឡេងរបស់មនុស្សទន់ខ្សោយនឹងត្រូវបានឮ" ដែលជាសំឡេងជាភាសាអង់គ្លេសបានប្រកាសនៅក្នុងវីដេអូ ដែលហាក់ដូចជាបង្កើតមួយផ្នែកដោយបញ្ញាសិប្បនិម្មិត AI។ នៅពេលពិភពលោកទាំងមូលឈររួមគ្នាក្នុងសាមគ្គីភាព សហរដ្ឋអាមេរិកគ្រាន់តែជាទូកតូចមួយដែលជាប់គាំងប៉ុណ្ណោះ។ 

ឃ្លីបឃោសនា ដែលរួមបញ្ចូលវីដេអូនៃរូបសំណាកសេរីភាព បានប្រៀបធៀបសង្រ្គាមពន្ធដ៏ខ្លាំងក្លារបស់ប្រទេសជាច្រើនទៅនឹង"អន្ទាក់មរណៈ" ដែលប្រទេសជាច្រើនមិនពេញចិត្ត ហើយបានប្រកែកថា "សហរដ្ឋអាមេរិកមិនតំណាងឱ្យពិភពលោកទាំងមូលនោះទេ។ 

វីដេអូបានចោទប្រកាន់ថា "សហរដ្ឋអាមេរិកបានជំរុញឱ្យមានព្យុះភ្លៀងពន្ធសកល ហើយបានកំណត់គោលដៅចិនដោយចេតនា ដោយលេងហ្គេមផ្អាកការដំឡើងពន្ធរយៈពេល៩០ ថ្ងៃលើប្រទេសផ្សេងទៀត ដោយបង្ខំឱ្យពួកគេកម្រិតពាណិជ្ជកម្ម។ ចំពោះប្រទេសចិន នេះគឺប្រៀបបានអន្ទាក់ដ៏សាហាវនៃ សង្គ្រាមពាណិជ្ជកម្ម៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        186
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        226
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm