រដ្ឋមន្ត្រី៖ អ៊ីស្រាអែលនឹងមិនបញ្ឈប់សង្គ្រាមទេ ទាល់តែប៉ាឡេស្ទីនចេញអស់ពីហ្កាហ្សា និងស៊ីរីត្រូវបែកបាក់

2025/04/30 11:09:54 am        99

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បានប្ដេជ្ញាកាលពីថ្ងៃអង្គារ (២៩ មេសា) ថា អ៊ីស្រាអែលនឹងបញ្ឈប់ការប្រយុទ្ធរបស់ខ្លួន នៅពេលណាដែលជនជាតិប៉ាឡេស្ទីន "រាប់សែននាក់" ត្រូវបានជម្លៀសដោយបង្ខំចេញពីតំបន់ហ្កាហ្សា ហើយស៊ីរីត្រូវបានបំបែកក្នុងនាមជារដ្ឋរបស់ខ្លួន។

លោក Smotrich បាននិយាយក្នុងសុន្ទរកថាមួយនៅតំបន់កាន់កាប់ West Bank ថា "អ៊ីស្រាអែលនឹងបញ្ចប់យុទ្ធនាការខ្លួន នៅពេលណាដែលស៊ីរីបែកបាក់ ក្រុមហេសបូឡាត្រូវចាញ់ធ្ងន់ធ្ងរ ការគំរាមកំហែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់រលាយបាត់ ក្រុមហាម៉ាសត្រូវបោសសម្អាតចេញពីតំបន់ហ្កាហ្សា ហើយប្រជាជនហ្កាហ្សារាប់សែននាក់ត្រូវចេញឱ្យអស់ពីដែនដីនោះទៅកាន់ប្រទេសផ្សេងទៀត”។

សុន្ទរកថារបស់ប្រមុខហិរញ្ញវត្ថុរូបនេះបានបង្ហាញថា ការអំពាវនាវឱ្យផ្លាស់ទីលំនៅដោយបង្ខំរបស់ជនជាតិប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សាស្ទ្រីប បានចាក់ឫសយ៉ាងជ្រៅនៅក្នុងរដ្ឋាភិបាលអ៊ីស្រាអែល។ អ៊ីស្រាអែលបានបញ្ចុះបញ្ចូលប្រទេសផ្សេងឱ្យទទួលយកជនប៉ាឡេស្ទីន ដែលភៀសខ្លួនដោយបង្ខំ បន្ទាប់ពីខ្លួនបើកប្រតិបត្តិការសឹកក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ លើភាគខាងត្បូងអ៊ីស្រាអែល ប៉ុន្តែប្រទេសនានាមិនពេញចិត្តនឹងរឿងនេះទេ។

គំនិតនេះទទួលបានសន្ទុះនៅពេលដែលលោកប្រធានាធិបតីអាមេរិក Donald Trump កាលពីខែកុម្ភៈ បានអំពាវនាវឱ្យសម្អាតតំបន់ហ្កាហ្សា និងអាមេរិកជាអ្នកកាន់កាប់ដើម្បីអភិវឌ្ឍឱ្យក្លាយជាតំបន់លំហែកាយដ៏ប្រណីតមួយ។ ទោះយ៉ាងនេះក្ដី ការលើកឡើងហួសពីតំបន់ហ្កាហ្សារបស់លោក Smotrich បានបង្ហាញពីបំណងប្រាថ្នាចង់កែទម្រង់មជ្ឈិមបូព៌ាទាំងមូល៕

អត្ថបទដែលទាក់ទង

ឥណ្ឌា បិទដែនអាកាសចំពោះក្រុមហ៊ុនអាកាសចរណ៍ប៉ាគីស្ថាន ខណៈភាពតានតឹងកាន់តែក្ដៅ
2025/05/01 11:33:31 am        1
លោក Trump ពិបាកពន្យល់ពីទិន្នន័យសេដ្ឋកិច្ចអាមេរិកដ៏ទន់ខ្សោយ ក្រោយកាន់តំណែងបាន ១០០ថ្ងៃ
2025/05/01 11:28:58 am        1
ក្រុមហ៊ុនទូទាំងពិភពលោកកាត់បន្ថយការងារ ខណៈការដំឡើងពន្ធរបស់លោកTrump បង្កឱ្យមានភាពវឹកវរ
2025/05/01 11:24:50 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឥណ្ឌា បិទដែនអាកាសចំពោះក្រុមហ៊ុនអាកាសចរណ៍ប៉ាគីស្ថាន ខណៈភាពតានតឹងកាន់តែក្ដៅ

2025/05/01 11:33:31 am
​លោក Trump ពិបាកពន្យល់ពីទិន្នន័យសេដ្ឋកិច្ចអាមេរិកដ៏ទន់ខ្សោយ ក្រោយកាន់តំណែងបាន ១០០ថ្ងៃ
2025/05/01 11:28:58 am
​កម្មករនិងសហជីពថា មានសន្តិភាពទើបមានការដំឡើងប្រាក់ខែ លក្ខខណ្ឌការងារល្អប្រសើរ និង ការពង្រីករោងចក្រ
2025/05/01 11:27:04 am
​ក្រុមហ៊ុនទូទាំងពិភពលោកកាត់បន្ថយការងារ ខណៈការដំឡើងពន្ធរបស់លោកTrump បង្កឱ្យមានភាពវឹកវរ
2025/05/01 11:24:50 am
​ក្រុមហ៊ុនមកពីតំបន់មជ្ឈិមបូព៌ាមួយចាប់អារម្មណ៍លើការវិនិយោគវិស័យជាច្រើននៅកម្ពុជា
2025/05/01 11:13:59 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/30 08:01:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/30 07:36:57 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/29 11:28:01 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am