គណៈប្រតិភូ​អាមេរិក​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​វី​យែ​ន ដើម្បី​ចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដោយ​ប្រយោល

2021/12/09 05:52:16 pm        400

​អាមេរិក៖ ក្រសួងការបរទេស​បាន​និយាយ​ថា សហរដ្ឋអាមេរិក​នឹង​បន្ត​កិច្ចចរចា​នុយក្លេអ៊ែរ​ដោយ​ប្រយោល ​ជាមួយ​អ៊ីរ៉ង់​នៅ​ទីក្រុង​វី​យែ​ន ប្រទេស​អូទ្រីស ដោយ​និយាយ​ថា រដ្ឋបាល​លោក Biden កំពុង​ផ្តល់ "​ឱកាស​ការទូត​មួយ​ផ្សេងទៀត​" ដល់​អ៊ីរ៉ង់ បន្ទាប់ពី​មានការ​រីកចម្រើន​តិចតួច​ក្នុង​ការ​ពិភាក្សា​កាលពី​សប្តាហ៍​មុន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិកលោក Ned Price បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ថា បេសកជន​ពិសេស​របស់​រដ្ឋបាលលោក Biden ទទួលបន្ទុក​ប​ញ្ហា​នៅ​ប្រទេស​អ៊ីរ៉ង់លោក Robert Malley និង​គណៈប្រតិភូ​របស់​លោកគ្រោង​នឹងចូលរួម​កិច្ចពិភាក្សា​នៅ​ចុង​សប្តាហ៍​នេះ​។​ ​អ្នកការទូត​ជាន់ខ្ពស់​អឺរ៉ុប​លោក Enrique Mora បានបញ្ជាក់​នៅមុន​ថ្ងៃ​ដែល​ការចរចា​នឹង​បន្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​កិច្ចចរចា​លើក​ទី​៧ ត្រូវបាន​ផ្អាក​កាលពី​ថ្ងៃ​សុក្រ​កន្លង​។​

ក្រុមមន្ត្រី​អាមេរិក និង​អឺរ៉ុបបាន​ចោទសួរ​ពី​ឆន្ទៈ​របស់​អ៊ីរ៉ង់​ក្នុងការ​ស្តារឡើងវិញ​ នូវ​កតិកាសញ្ញាដែល​ត្រូវបាន​គេ​ស្គាល់​ជា​ផ្លូវការ​ថា ​ជា​ផែនការ​សកម្មភាព​រួម​គ្រប់​ជ្រុងជ្រោយ (JCPOA) បន្ទាប់ពី​ការចរចា​កាលពី​សប្តាហ៍​មុនជា​លើកដំបូង​ ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Ebrahim Raisi។​ ​លោក Price បាន​និយាយថា​ ការចរចា​ត្រូវបាន​ផ្អាក​កាលពី​ថ្ងៃ​សុក្រ​ តិចជាង​មួយ​សប្តាហ៍​បន្ទាប់ពី​ពួកគេបានចាប់ផ្តើម​ព្រោះ​វាច្បាស់​ណាស់ថា ​អ៊ីរ៉ង់មិនបាន​មកជា​មួយ​នូវគោលបំណង​ច្បាស់លាស់។ ប៉ុន្តែ​លោក​បាន​បន្ថែមថា ការស្ដារ​កិច្ចព្រមព្រៀង​ឡើងវិញ​នេះ​នៅតែ​ជាជម្រើស​ដែល​អាច​សម្រេច​បាន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        111
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        149
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm