ឥណ្ឌាគ្រោងបង្កើនការផ្ដល់សត្វខ្លាធំដល់កម្ពុជា ខណៈទីតាំងព្រលែងអំណោយផល​ក្នុងការពង្រីក​ពូជ

2025/04/30 06:33:58 pm        185

ភ្នំពេញ៖ រដ្ឋាភិបាល នៃប្រទេសឥណ្ឌា គ្រោងនឹងបង្កើនការផ្ដល់នូវអំណោយសត្វខ្លាធំ ដល់កម្ពុជា ខណៈអ្នកបច្ចេកទេសរបស់ឥណ្ឌា បង្ហាញពីការពេញចិត្ត ចំពោះទីតាំង ដែលត្រូវព្រលែង​សត្វខ្លាធំ​ទាំង​នោះ មានស្ថានភាពល្អ និងអំណោយផលដល់ការពង្រីកពូជ ។

ក្នុងកិច្ចសម្ភាសន៍ជាមួយBTV ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា សម្រាប់​​​ទីតាំង ដែលត្រូវព្រលែងសត្វខ្លាធំ បានត្រៀមរួចជាស្រេចហើយ ហើយកាល​ពីចុង​ឆ្នាំ​២០២៤​​​កន្លងទៅនេះ ក្រុមការងារនៃប្រទេសឥណ្ឌា បានចុះមកធ្វើការពិនិត្យ និងតាមដាន​ទៅក្នុង​តំបន់​ដែល​គ្រោងដាក់សត្វខ្លាធំនោះ ដោយជំហានដំបូង គឺគ្រោងបញ្ចូនមកចំនួន ៤ក្បាល (ឈ្មោល​​១ក្បាល និងមេ៣ក្បាល) ប៉ុន្តែថ្មីៗនេះ រដ្ឋាភិបាលនៃប្រទេសឥណ្ឌា ក៏គ្រោង​បន្ថែម​ចំនួន ២ក្បាលទៀត ។

ឯកឧត្តមបានបន្តថា ការប្រែប្រួលចំនួនសត្វខ្លាធំ ដែលត្រូវផ្ដល់ដល់កម្ពុជានេះ ប្រហែល​ដោយ​សារ​​ក្រុម​បច្ចេកទេសឥណ្ឌា រកឃើញថា ទីតាំងនោះសមស្រប សម្រាប់បង្កើននូវ​ចំនួន​សត្វខ្លា ស្ថិត​ក្នុង​តំបន់ការពារធម្មជាតិ នៃខេត្តកោះកុង ដែលមានសុវត្ថិភាព ទាំងសត្វខ្លាធំ និងមនុស្ស​ដែល​រស់នៅក្នុងសហគមន៍ក្បែរនោះផងដែរ ។

ឯកឧត្តមអ្នកនាំពាក្យ បានបន្ថែមថា ពាក់ព័ន្ធនឹងពេលវេលា ដែលត្រូវបញ្ជូនមកនេះ គឺក្រសួង​បរិស្ថាន នឹងជូនដំណឹងនៅពេលក្រោយទៀត បន្ទាប់ពីក្រុមការងារបច្ចេកទេស និងមន្ត្រី​អង្គការ​សម្ព័ន្ធ​មិត្តសត្វព្រៃ (WA) ចំនួន៥នាក់ ត្រូវទៅសិក្សាបច្ចេកទេសបន្ថែម ពីប្រទេសឥណ្ឌា លើ​ការងារ​ថែទាំសត្វខ្លាធំ ដែលពួកគេនឹងធ្វើដំណើរទៅនៅក្នុងខែឧសភា ឆ្នាំ២០២៥នេះ ។

សម្រាប់​ទីតាំងត្រូវព្រលែងនោះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន ក៏បានរៀបចំដំឡើងកាំមេរ៉ាចំនួន ៤១០គ្រឿង នៅទូទាំងតំបន់ទេសភាពជួរភ្នំក្រវាញ ដើម្បីសិក្សា​ឱ្យ​បាន​ច្បាស់នូវរបាយចំនួនសត្វព្រៃ ដែលជាចំណីសត្វខ្លាឱ្យបានជាក់លាក់ ។ សត្វខ្លាធំទាំងនោះ នឹង​លែង​ក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ ដែលត្រូវបានការពារ និងចាត់ទុកថា​មាន​សុវត្ថិភាព​បំផុត​ក្នុង​ការ​ស្តារសត្វខ្លាធំ នៅកម្ពុជាឡើងវិញ។ ក្នុងនោះដែរក៏មានបំពាក់ឧបករណ៍ GPS ដើម្បី​តាម​ដាន​ដឹង​ពីដំណើររបស់សត្វខ្លាធំទាំងនេះ ក៏ដូចជាការពារសុវត្ថិភាពពួកវា និងការពារ​ជាមុន​នូវ​សុវត្ថិភាព​ប្រជាពលរដ្ឋផងដែរ ។

គួរបញ្ជាក់ថា គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បានបង្កើតឡើងបន្ទាប់ពី​បាត់វត្តមាន​ពីទឹក​ដី​កម្ពុជា​កាល​ពីអំឡុងឆ្នាំ២០០៧ ខណៈនៅទូទាំងពិភពលោក គេប៉ាន់ប្រមាណថា​សត្វខ្លា​ធំនៅ​មាន​ប្រហែល ៣ ២០០ក្បាល នៅឆ្នាំ២០១០។ ចំនួននេះមានការថយចុះ ៩៥ភាគរយ បើ​ធៀប​នឹង​ចំនួន​សត្វខ្លាធំ ធ្លាប់មានវត្តមានក្នុងដើមទសវត្សទី២០ ដែលមានប្រហែល ១០ម៉ឺនក្បាល​នៅ​ក្នុង​ពិភពលោក​៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        87
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        178
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm