រយៈពេលជិត ៤ខែសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជាង៣ពាន់ករណីដកហូតថ្នាំញៀនជាង១តោន

2025/04/30 07:43:17 pm        362

សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនរយៈពេលជិត ៤ខែ​សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន​ជាង ៣ពាន់ករណីដកហូតថ្នាំញៀនជាង ១តោន ។

នគរបាលប្រាប់ឲ្យដឹងថា សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃ អគ្គស្ន​ង​ការ​ដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ រយៈពេលជិត ៤ខែ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន ៣១២២​ករណី ឃាត់មនុស្ស ៨១៧១នាក់ ស្រី ៦៧៤​នាក់ ក្នុងនោះ ជនបរទេស ១៩២នាក់ ស្រី ១១នាក់ មាន ៨សញ្ជាតិ ។

នគរបាលបន្តថា ការបង្ក្រាបបទល្មើសគ្រឿងញៀនទាំង ៣១២២ករណី រួមមាន ជួញដូរ ៤៣៨​ករណី ឃាត់ ១១៦៨នាក់ ដឹកជញ្ជូន រក្សាទុក១៤៨២ករណី ឃាត់២៧៥៨​នាក់ ផលិតកែច្នៃ ៤ករណី ដាំដុះ ៥ករណី ចាត់ចែង សម្រួល ៨ករណី បើកបរក្រោមឥទ្ធិពលគ្រឿងញៀន ១៣ករណី ឃាត់២២នាក់ ប្រើប្រាស់ ១១៧២ករណី ឃាត់៤១៨៦នាក់ អនុវត្ដន៍ដីកា ២២៣ដីកា ចាប់១៨៧នាក់ដកហូតវត្ថុតាងសារធាតុញៀន​គ្រប់​ប្រភេទ ១Tone និង ជាង ៦៤០​Kg កញ្ឆាស្ងួត ជាង ១៤៨​Kg , កញ្ឆាស្រស់ ១២,០៤៩​ដើម និង សារធាតុគីមីផ្សំ ជាង ៥៣៤Kg រថយន្ត ៦៨គ្រឿង , ម៉ូតូ ៨៣៦គ្រឿង , ទូរស័ព្ទ ២៨៩៥​គ្រឿង , ជញ្ជីង ២៨៧គ្រឿង , អាវុធខ្លី២២ដើម និងអាវុធវែង ១១ដើម ។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមសំណូមពរប្រជាពលរដ្ឋទាំងអស់ប្រសិនបើបានដឹងថា ទីណា កន្លែងណា មានលួចលាក់ប្រព្រឹត្តបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ ឬទីតាំងផលិត ចែកចាយ ទីតាំងស្តុកគ្រឿងញៀន សូមទាក់ទង និងផ្ដល់ព័ត៌មានទៅសមត្ថកិច្ចជំនាញតាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ ចំនួន ៥ខ្សែ ៖ 670 ប្រព័ន្ធ Cellcard អាចហៅទូរស័ព្ទចូលដោយឥតគិតថ្លៃ, 093 456 888 (Smart), 011 248 888 (Cellcard), 015 222 226 (Smart) , 066 661 661 (Metfone) សមត្ថកិច្ចនឹងលាក់ការសម្ងាត់ជូន ៕ តារាវុទ្ធី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        200
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm