ការសម្រុកស្តុកទំនិញទុកមុនពន្ធមកដល់ ទំនងជាប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចអាមេរិក នៅត្រីមាសទីមួយ

2025/04/30 09:13:43 pm        124

សេដ្ឋកិច្ចអាមេរិក ទំនងជាជាប់គាំង ឬអាចធ្លាក់ចុះ នៅក្នុងត្រីមាសទី១ ខណៈដែលអាជីវកម្មប្រញាប់ប្រញាល់បង្កើនស្តុកទុកទំនិញនាំចូលដើម្បីបញ្ចៀសការចំណាយខ្ពស់នៅពេលពន្ធមកដល់ ដោយបញ្ជាក់ពីការរំខានដ៏ធំនៃគោលនយោបាយពន្ធដ៏ច្របូកច្របល់របស់លោកប្រធានាធិបតី Donald Trump។

យ៉ាងណាក៏ដោយ របាយការណ៍ផលិតផលក្នុងស្រុកសរុប (GDP) មុនកំណត់របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃពុធ (៣០ មេសា) នេះ អាចបិទបាំងទាំងស្រុងនូវការរំពឹងទុកនៃភាពស្រអាប់របស់សេដ្ឋកិច្ច ដែលកំពុងកើតមានឡើង។

ការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រទៅលើសេដ្ឋវិទូ បានព្យាករកំណើន GDP ត្រីមាសទី១ របស់អាមេរិក កើនក្នុងអត្រា ០,៣% ប៉ុណ្ណោះធៀបនឹងត្រីមាសមុន ហើយជំហរ GDP អវិជ្ជមានក៏ទំនងជាអាចកើតមាន បន្ទាប់ពីឱនភាពពាណិជ្ជកម្មទំនិញដ៏ខ្ពស់ក្នុងខែមីនា ដែលជំរុញឱ្យសេដ្ឋវិទូបន្ទាបការប៉ាន់ប្រមាណ GDP របស់ពួកគេ។

ទំនុកចិត្តរបស់អតិថិជនអាមេរិកគឺនៅជិតកម្រិតទាបរយៈពេល ៥ឆ្នាំ ហើយអារម្មណ៍អាជីវកម្មក៏ធ្លាក់ចុះ ខណៈក្រុមហ៊ុនអាកាសចរណ៍បានទម្លាក់ការព្យាករហិរញ្ញវត្ថុឆ្នាំ២០២៥ របស់ពួកគេ ដោយលើកឡើងពីភាពមិនប្រាកដប្រជាលើការចំណាយថ្លៃធ្វើដំណើរមិនសំខាន់ដោយសារតែពន្ធ ដែលសេដ្ឋវិទូបានព្រមានថានឹងបង្កើនការចំណាយសម្រាប់អាជីវកម្ម និងប្រជាជន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        89
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        126
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm