កាកបាទក្រហម​ ផ្តល់អំណោយដល់ប្រជាពលរដ្ឋរងគ្រោះ​ដោយខ្យល់​កន្រ្តាក់​ចំនួនពីរស្រុក

2025/04/30 10:01:42 pm        170

បន្ទាយមានជ័យ​៖​ ទីណាមានបងប្អូនប្រជាពលរដ្ឋ ជួបទុក្ខលំបាក​ ទីនោះមានកាកបាទក្រហម​ចុះជួយជានិច្ច​ ដោយពុំទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ ​ដោយអត់អាហារនោះឡើយ។ នេះគឺជាប្រសាសន៍​លើកឡើង​របស់​ឯកឧត្តម ​អ៊ុំ​ រាត្រី ប្រធានគណៈកម្មាធិការសាខា កាកបាទ​ក្រហម​ខេត្តបន្ទាយមានជ័យ ក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខ​ដល់បងប្អូន​ប្រជាពលរដ្ឋដែលរងផលប៉ះពាល់​ ដោយសារខ្យល់កន្ត្រាក់​កន្លងទៅថ្មីៗនេះ​ និងបាននាំយក​នូវអំណោយមនុស្សធម៌ផ្តល់ជូនចំនួន ១៦គ្រួសារ​ នៅក្នុងស្រុកភ្នំស្រុក​ និង៤គ្រួសារទៀត នៅក្នុងស្រុកព្រះនេត្រព្រះ​ នៅរសៀលថ្ងៃទី២៩​ ខែមេសា​ ឆ្នាំ២០២៥នេះ។

ឯកឧត្តម ​អ៊ុំ​ រាត្រី មានប្រសាសន៍ថា​ រាល់សម្ភារៈអំណោយ និងថវិកាដែលបានចុះមកផ្តល់ជូនដល់​បងប្អូនដែលរងផលប៉ះពាល់នាពេលនេះគឺបានមកពីការអំពាវនាវ​ កៀងគរ ពីសប្បុរសជននានា​ តាមរយៈកាកបាទក្រហមខេត្ត​ សម្រាប់ធ្វើជាទុន​ ក្នុងការបំពេញបេសកកម្មមនុស្សធម៌​ជូន​ជនរងគ្រោះ​ និងងាយរងគ្រោះ និងការផ្តល់អំណោយមនុស្សធម៌នេះគឺ​មិនប្រកាន់ពូជសាសន៍​ពណ៌សម្បុរ​ ឬនិន្នាការនយោបាយអ្វីឡើយ ។

ឯកឧត្តម ​ បានថ្លែងអំណរគុណ​ និងកោតសរសើរចំពោះក្រុមប្រតិបត្តិសាខាអនុសាសន៍​ ដែល​មានស្មារតីទទួលខុសត្រូវខ្ពស់​ ក្នុងការពង្រឹងភាពជាម្ចាស់​ ទាំង​ សមត្ថភាព​ទាំងធនធាន​បាន​ធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលាភ្លាមៗ​ ទៅនឹងភាពងាយរងគ្រោះ​ និងបញ្ហា​លំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ​ ពិសេសសូមអរគុណចំពោះបងប្អូនកងកម្លាំងប្រដាប់អាវុធ​ ដែលតែងតែចុះជួសជុលផ្ទះសំបែងជូនដល់បងប្អូនរងគ្រោះភ្លាមៗ​ បានស្នាក់នៅបន្តទៀតនេះ។នេះបញ្ជាក់ពីវប្បធម៌ខ្មែរជួយខ្មែរ​ ពេលមានទុក្ខលំបាក​ អ្វីដែលសំខាន់បំផុតទៀត​នោះគឺការលើក​កម្ពស់ទទួលខុសត្រូវរបស់កាកបាទក្រហមបង្ហាញពីការប្ដេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែង ពង្រីកស្ថាប័នលើវិស័យមនុស្សធម៌ឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះកាក​បាទក្រហមត្រូវតែលើកកម្ពស់ស្មារតីអនុវត្តវិធានការនានា ដែលត្រូវតែឆ្លើយតប​ជាចាំបាច់ទៅនឹងផលប៉ះពាល់ពីការបម្រែបម្រួលអាកាសធាតុ​ ពិសេសសម្ពាធកម្ដៅ កើនឡើង ខ្យល់កន្ត្រាក់ជាដើម ។​ អំណោយដែលបានផ្តល់ជូននាពេលនេះក្នុងមួយគ្រួសារទទួលបានអង្ករ​ ២៥គីឡូក្រាម​ មីមួយកេស​ ត្រីខមួយយួរ ​ទឹកត្រី១យួរ​ ឃីត១មួយកញ្ចប់និងថវិកាមួយចំនួន៕ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        204
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        183
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm