ព្រឹតិ្តការណ៍ «ថ្ងៃលាងដៃ» ក្នុងការការពារការឆ្លងមេរោគ និងបង្កើនសុខភាពសាធារណៈ

2025/04/30 10:09:37 pm        228

ភ្នំពេញ ៖ មនី្ទរពេទ្យកុមារជាតិ នៃក្រសួងសុខាភិបាល សហការជាមួយគម្រោងគ្រប់គ្រង PMC និងបានគាំទ្រដោយទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំព្រឹតិ្តការណ៍«ថ្ងៃលាងដៃ»ក្នុងការការពារការឆ្លងមេរោគ និងបង្កើនសុខភាពសាធារណៈ។

​លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានថ្លែងថា ថ្ងៃនេះ យើងបានប្រមូលផ្តុំគ្នាដើម្បីផ្សព្វផ្សាយអំពីឧបករណ៍មួយដែលសាមញ្ញ ប៉ុន្តែមានអានុភាពខ្លាំងសម្រាប់ការពារសុខភាព គឺជាការលាង ដៃឲ្យបានត្រឹមត្រូវ។ យើងមានមោទនភាពក្នុងការរៀបចំព្រឹត្តិការណ៍នេះ ស្របតាមយុទ្ធនាការសុខាភិបាល ស្តីពីអនាម័យដៃនៅលើពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែឧសភា ខាងមុខ។ វាជាផ្នែកមួយនៃការចូលរួមរបស់យើងក្នុងចលនាពិភពលោក សម្រាប់ដៃស្អាត និងជីវិត ដែលមានសុវត្ថិភាព។ រៀងរាល់ថ្ងៃ បុគ្គលិកយើងខិតខំប្រឹងប្រែងយ៉ាងហ្មត់ចត់ដើម្បីធានាឲ្យ មានសុវត្ថិភាពសម្រាប់អ្នកជំងឺ ជាពិសេសកុមារដែលកំពុងទទួលការ ថែទាំនៅក្នុងមន្ទីរពេទ្យ។ តែទោះជាយើង បានខិតខំជាប្រចាំថ្ងៃរួច ហើយក៏ដោយ យើងនៅតែដឹងថា ជំងឺឆ្លងនៅតែជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងមន្ទីរពេទ្យ ប៉ុន្តែស្ថិតនៅក្នុងសហគមន៍ផង ដែរ ដែលអនាម័យមិនល្អអាចបណ្តាលឲ្យមានជំងឺដែលអាចការពារ។ ព្រឹត្តិការណ៍ "ថ្ងៃលាងដៃ" ត្រូវបានរៀបចំឡើង ដើម្បីអញ្ជើញការចូលរួមពីមនុស្សគ្រប់រូប រួមទាំងបុគ្គលិកជាថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យ ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការថែទាំអ្នកជំងឺ និងអ្នកថែទាំអ្នកជំងឺផងដែរ។ សម្រាប់បុគ្គលិកមន្ទីរពេទ្យ ព្រឹត្តិការណ៍នេះជាវិធីមួយក្នុងការនាំមុខជាគំរូ បង្កើនវប្បធម៌ និងទំលាប់អនាម័យដៃ ដែលជួយពង្រឹងសុវត្ថិភាពអ្នកជំងឺ និងកាត់បន្ថយអត្រាឆ្លងមេរោគ។ សម្រាប់អ្នកជំងឺ និងគ្រួសាររបស់ពួកគេ ជាពិសេសកុមារដែលទទួល ការថែទាំនៅទីនេះ អាចចូលរួមក្នុងសកម្មភាពដែលគ្រោងទុកក្នុងថ្ងៃនេះមានដូចជា៖ ប្រអប់មើល UV សម្រាប់បង្ហាញការលាងដៃ, សំណួរជាជម្រើស (OX Quiz), និងវីដេអូអប់រំ នឹងធ្វើឲ្យការរៀនអំពីការលាងដៃ ក្លាយជារឿងគួរឱ្យចាប់អារម្មណ៍ និងងាយចងចាំ។

ទន្ទឹមគ្នានោះដែរ តំណាងទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំកម្ពុជា សង្ឃឹមថាមនី្ទរពេទ្យកុមារជាតិ ក្លាយជាមនី្ទរពេទ្យគំរូមួយចូលរួមយ៉ាងសកម្ម ក្នុងការលាងដៃ និងសង្ឃឹមថាកុមារកម្ពុជាទាំងអស់គ្នា និងយល់អំពីសារសំខាន់នៃការលាងដៃ ដើម្បីការពារការឆ្លងមេរោគ និងការពារជីវិត។ ជាពិសេស កយកា ប្តេជ្ញាចិត្តខិតខំប្រឹងប្រែងគាំទ្ររាល់សកម្មភាព ដើម្បីលើកកម្ពស់សុខុមាលភាពសង្គមកម្ពុជា។

ជាចុងបញ្ចប់លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូស ហការ ដែលបានចូលរួមធ្វើឲ្យព្រឹត្តិការណ៍នេះកើតមានបាន។ ពិសេសចំពោះ KOICA និងក្រុមការងារ PMC សូមអរគុណសម្រាប់ការគាំទ្រ និងការសហការយ៉ាងខ្លាំង ក្នុងការពង្រឹងការត្រួតពិនិត្យជំងឺឆ្លងនៅ មន្ទីរពេទ្យ។ ក៏សូមថ្លែងអំណរគុណចំពោះអ្នករៀបចំព្រឹត្តិការណ៍ គឺសាស្ត្រាចារ្យ Young June Choe និងលោក Won Chul Kim ពីមន្ទីរពេទ្យ Korea University Anam ដែលជាអ្នកជំនាញ និងមានការប្តេជ្ញាចិត្ត ដែលនាំឱ្យមានភាពជោគជ័យនៃព្រឹត្តិការណ៍នេះ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm