ព្រះខ័នរាជស្វាយរៀង នឹងគ្រងជើងឯកលីគកំពូលកម្ពុជាល្ងាចនេះ បើបន្ដឈ្នះណាហ្គាវើលដ៏

2025/04/30 03:10:11 pm        86

ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវការត្រឹម ៣ពិន្ទុទៀតប៉ុណ្ណោះ ក្នុងចំណោម ៣ប្រកួតនៅសល់ ពិសេសប្រសិនបើពួកគេ បន្ដយកឈ្នះក្រុមណាហ្គាវើលដ៏ នៅល្ងាចថ្ងៃទី៣០ ខែមេសានេះ ព្រះខ័នរាជស្វាយរៀង នឹងក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២០២៥ ជាផ្លូវការតែម្ដង។

សម្រាប់ជំនួបរវាងក្រុមទាំងពីរល្ងាចនេះ នឹងធ្វើឡើងនៅកីឡដ្ឋានខេត្តស្វាយរៀង ដែលជាការប្រកួតសប្ដាហ៍ទី៣១ នៃលីគកំពូលកម្ពុជា បន្ទាប់ពីណាហ្គាវើលដ៏ បានសម្រេចលើកការប្រកួតនេះ តាមសំណើររបស់ក្លិបព្រះខ័នរាជស្វាយរៀង ដែលជាន់គ្នានឹងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024/25 ដើម្បីសម្រួលដល់ក្លិបតំណាងកម្ពុជា បានត្រៀមលក្ខណៈប្រកួតប្រជែងជាមួយក្លិប FK Arkadag មកពីប្រទេសតួកម៉េនីស្ថាន នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ។

ជុំវិញជំនួបលើកទី៤ ដែលជាការជួបគ្នាលើកចុងក្រោយក្នុងលីគរដូវកាលនេះដែរ ពិតជាសំខាន់សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង ដ្បិតប្រសិនបើទទួលបានជ័យជម្នះ ពួកគេនឹងក្លាយជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ជាផ្លូវការ តែប្រសិនបើស្មើ ឬចាញ់វិញ ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ នឹងត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតនៅសល់ ព្រោះបច្ចុប្បន្នពួកគេ កំពុងមានប្រៀបលើក្រុមឈរលេខ២ ភ្នំពញក្រោន ៧ពិន្ទុនៅឡើយ ស្របពេលក្រុមនីមួយៗ នៅសល់ ៣ប្រកួតស្មើគ្នាក្នុងដៃ។

ក្រឡេកទៅមើលប្រវត្តិជួបគ្នាក្នុងលីគរដូវកាលនេះវិញ ណាហ្គាវើលដ៏ មិនធ្លាប់ឈ្នះ ឬស្មើឡើយ សូម្បីឱកាសស៊ុតបញ្ចូលទីក្រុមរបស់លោក Pep Munoz ក៏គ្មានដែរ ដោយជួបគ្នា ៣លើក ព្រះខ័នរាជស្វាយរៀង ឈ្នះទាំងអស់ ក្នុងនោះជើងទី១ និងជើងទី២ នៃដំណាក់កាលទី១ ពួកគេបានយកឈ្នះក្នុងលទ្ធផល ២-០ ដូចគ្នា គ្រាដែលជំនួបជើងទី១ ក្នុងដំណាក់កាលទី២ ឬវគ្គ Top-6 ព្រះខ័នរាជស្វាយរៀង បានយកឈ្នះរហូតដល់ ៤-០ ។

ដូច្នេះចាំមើលល្ងាចនេះ តើព្រះខ័នរាជស្វាយរៀង អាចរក្សាកំណត់ត្រាឈ្នះ ដើម្បីគ្រងជើងឯកលីគកំពូលកម្ពុជា ជាលើកទី៤ បានដែលឬទេ?

អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

អត្ថបទដែលទាក់ទង

Eric Dier កំពុរចរចាផ្ទេរពី Bayern Munich ទៅ Monaco រដូវក្តៅខាងមុខ
2025/05/01 03:54:56 pm        1
Barcelona និង Inter Milan ស្មើគ្នា ៣-៣ ជើងទីមួយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅទឹកដីអេស្ប៉ាញ
2025/05/01 03:48:50 pm        1
Ronaldo និង Al-Nassr បានត្រឹមខកចិត្តក្រោយធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Champions League
2025/05/01 03:39:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាត្រៀមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាម៉េរិកនៅថ្ងៃទី១៤-១៥ ឧសភានេះ នៅវ៉ាស៊ីនតោន

2025/05/02 11:30:51 am
​អនុប្រធានាធិបតីអាមេរិក៖លោកTrump ត្រៀមចំណាយពេល១០០ ថ្ងៃទៀតដើម្បីសន្តិភាពរុស្ស៊ី-អ៊ុយក្រែន
2025/05/02 11:25:20 am
​លោក Netanyahu ហៅការកម្ចាត់សត្រូវរបស់អ៊ីស្រាអែលថាជាគោលបំណងធំបំផុត មិនមែនដោះលែងចំណាប់ខ្មាំងទេ
2025/05/02 11:19:01 am
​សាលារៀននៅជិតព្រំដែនប៉ាគីស្ថានក្នុងប្រទេសឥណ្ឌា ធ្វើសមយុទ្ធសុវត្ថិភាពសម្រាប់សិស្សខណៈមានភាពតានតឹង
2025/05/02 11:02:27 am
​បាតុកម្មទិវាពលកម្មអន្តរជាតិ ធ្វើឡើងទូទាំងពិភពលោក ប្រឆាំងគោលនយោបាយរបស់លោក Trump
2025/05/02 10:58:59 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/02 02:40:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/02 02:17:27 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/01 07:08:18 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am