ព្រះអង្គម្ចាស់គុយវ៉ែត Sheikh Sabah Khaled Al-Hamad Al-Sabah បានទទួលស្វាគមន៍លោក Ahmed Aboul-Gheit អគ្គលេខាធិការនៃសម្ព័ន្ធអារ៉ាប់ នៅវិមាន Bayan Palace។
រដ្ឋមន្ត្រីការបរទេសគុយវ៉ែតលោក Abdullah Al-Yahya តំណាងអចិន្ត្រៃយ៍នៃសម្ព័ន្ធអារ៉ាប់ លោក Talal Al-Mutairi និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត បានចូលរួមកិច្ចប្រជុំនេះ។
លោក Aboul-Gheit កំពុងបំពេញទស្សនកិច្ចនៅប្រទេសគុយវ៉ែត ជាកន្លែងដែលលោកបានថ្លែងសុន្ទរកថានៅវិទ្យាស្ថានការទូត Saud Al-Nasser Al-Sabah Kuwait កាលពីថ្ងៃអង្គារ អំពីបញ្ហាប្រឈមនៃការរក្សាស្ថិរភាព នៅក្នុងតំបន់អារ៉ាប់។

ទីភ្នាក់ងារសារព័ត៌មាន KUNA បានរាយការណ៍ថា លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចប្រជុំកំពូល សម្ព័ន្ធអារ៉ាប់នៅទីក្រុងបាកដាដ នាខែក្រោយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងតំបន់ ជាពិសេសគឺសង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។
លោកបាននិយាយថា កិច្ចប្រជុំកំពូលនៅទីក្រុងបាកដាដ នឹងក្លាយជាវេទិកាមួយ ដើម្បីពង្រឹងសាមគ្គីភាពអារ៉ាប់ និងដើម្បីដោះស្រាយការអភិវឌ្ឍ នៅក្នុងតំបន់ហ្កាហ្សា ស៊ីរី យេម៉ែន និងប្រទេសលីប៊ី។ លោកបាននិយាយថា ជំនួយការអគ្គលេខាធិការលោក Hossam Zaki នឹងធ្វើទស្សនកិច្ចនៅទីក្រុងបាកដាដ ដើម្បីវាយតម្លៃការរៀបចំសម្រាប់កិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់។
