ប្រមុខការទូតមកពីបណ្តាប្រទេស BRICS បានអំពាវនាវឲ្យបដិសេធស្តង់ដាពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ នេះបើយោងតាមសេចក្តីប្រកាសដែលបានអនុម័តបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

សេចក្តីប្រកាសនោះ បានឲ្យដឹងថា៖«រដ្ឋមន្ត្រីទាំងអស់ បានជំរុញឲ្យធានាថា គ្មានការអត់ឱនចំពោះអំពើភេរវកម្ម និងបានបដិសេធស្តង់ដាទ្វេដង ក្នុងការប្រឆាំងនឹងអំពើភេរវកម្ម»។ «ពួកគេបានបញ្ជាក់ជាថ្មីថា អំពើភេរវកម្មមិនគួរមានទំនាក់ទំនងជាមួយសាសនា ជាតិសាសន៍ អរិយធម៌ ឬក្រុមជនជាតិភាគតិចណាមួយឡើយ ហើយអ្នកទាំងអស់ដែលជាប់ពាក់ព័ន្ធក្នុងសកម្មភាពភេរវកម្ម និងការគាំទ្ររបស់ពួកគេ ត្រូវតែទទួលខុសត្រូវ និងនាំមកកាត់ទោស ដោយអនុលោមតាមច្បាប់ជាតិ និងអន្តរជាតិដែលពាក់ព័ន្ធ»។
ពួកគេក៏បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារភេរវកម្ម កាលពីថ្ងៃទី ២២ ខែមេសា នៅទីក្រុង Jammu និងតំបន់កាស្មៀរ( Kashmir) ហើយបានសង្កត់ធ្ងន់ថា អំពើភេរវកម្មណាមួយ គឺ «ឧក្រិដ្ឋកម្ម និងអយុត្តិធម៌ ដោយមិនគិតពីការលើកទឹកចិត្តរបស់ពួកគេ នៅពេលណា កន្លែងណា និងដោយអ្នកណាក៏ដោយ»។
កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេស BRICS បានធ្វើឡើង នៅទីក្រុង Rio de Janeiro នៅថ្ងៃទី ២៨ និង ២៩ ខែមេសានេះ។
