លោក Biden​៖ អាមេរិក​នឹង​មិន​បញ្ជូន​ទ័ព​ដោយ​ឯកតោភាគី ដើម្បី​ការពារ​អ៊ុយ​ក្រែ​ន​ប្រឆាំង​នឹង​រុស្ស៊ី​នោះ​ទេ

2021/12/09 06:46:44 pm        574

អាមេរិក៖ ​លោក​ប្រធានាធិបតី Joe Biden បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋបាល​របស់លោក​មិន​ពិចារណា​ក្នុងការ​បញ្ជូនទាហាន​អាមេរិកទៅកាន់​អ៊ុយ​ក្រែ​ន​ទេ ស្របពេល​មាន​ក្ដីបារម្ភ​ពី​ការបង្កើន​កម្លាំងយោធា​រុស្ស៊ី​ នៅតាម​ព្រំដែន​រួមជាមួយ​អ៊ុយ​ក្រែ​ន​នោះ​។​ ​លោក Biden បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅឯ​សេត​វិមាន​ថា ការបញ្ជូន​កងទ័ព​ជា​ឯកតោភាគី​ទៅ​អ៊ុយ​ក្រែ​ន​មិនមែនជា​ជម្រើស​ទេ។

ប្រសិនបើ​អ្នក​ឈ្លានពាន​អ៊ុយ​ក្រែ​ននឹងមាន​ផលវិបាក​ធ្ងន់ធ្ងរ​។ ពិសេសគឺ​ផលវិបាក​សេដ្ឋកិច្ច​។ ប្រធានាធិបតី​បាន​និយាយថា លោក​ដឹង​រឿងនេះដោយ​យោងទៅលើ​អ្វីដែល​លោក​បាន​ប្រាប់​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin តាម​វីដេអូ​រយៈពេល​ពីរ​ម៉ោង​កាល​ពីមួយ​ថ្ងៃមុន​។​ ​លោក Biden បាន​និយាយថា ជំនួស​ឱ្យ​ការបញ្ជូន​កងទ័ព​អាមេរិក​ទៅកាន់​អ៊ុយ​ក្រែ​ន រដ្ឋបាល​របស់លោក​នឹង​ធ្វើការ​ដើម្បី​ពង្រឹង​វត្តមាន​យោធា​អាមេរិក​ នៅក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​អង្គការ​ណា​តូ​។​ ​ក្នុងអំឡុង​ជំនួប​តាម​វីដេអូរវាង​មេដឹកនាំ​ទាំងពីរនៅ​វិមាន​ក្រឹម​ឡាំង លោក Putin បាន​សង្កត់ធ្ងន់​ទៅកាន់​លោក Biden ថា អង្គការ ​NATO ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការបង្កើន​ភាព​តានតឹង​នៅតាម​ព្រំដែន​របស់​រុស្ស៊ី ហើយបាន​ចោទប្រកាន់​សម្ព័ន្ធមិត្ត​ដែលមាន​សមាជិក ៣០ប្រទេសថា ​បាន​បង្កើត​កម្លាំងយោធា​នៅក្នុង​បណ្ដា​រដ្ឋ​ដែល​នៅជាប់​នឹង​ប្រទេស​រុស្ស៊ី​។​

​ទោះបីជា​វិមាន​ក្រឹម​ឡាំង​បាន​ច្រានចោល​ការលើកឡើង​ដែលថា​ ទីក្រុង​មូ​ស្គូ​កំពុង​ត្រៀម​សម្រាប់​ការវាយប្រហារ​លើ​អ៊ុយ​ក្រែ​ន​ក៏ដោយ លោក Putin បាន​ប្រា​ប់លោក Biden តាម​វីដេអូថា ការទទូច​របស់​អ៊ុយ​ក្រែ​ន​ក្នុងការ​ចូលរួម​ជា​សមាជិក​អង្គការ​ណា​តូ​ ត្រូវតែ​ត្រូវបានបដិសេធ​ជា​ថ្នូរ​នឹង​ការធានា​ដែលថា​ ទាហាន​រុស្ស៊ី​នឹងមិន​ធ្វើការ​វាយប្រហារ​។ ​លោក Biden មិន​ទទួលយក​ថា អាមេរិកឆ្លង​ហួស​បន្ទាត់ក្រហមដែល​លោក Putin បាន​និយាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​អ៊ុយ​ក្រែ​ននោះទេ ក្នុងអំឡុង​ជំនួប​តាម​វីដេអូ​ពោ​ពេញ​ដោយ​ភាព​តានតឹង​របស់​មេដឹកនាំ​ទាំង​២ ​កាលពី​ថ្ងៃ​អង្គារ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        113
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        151
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm