បក្សប្រជាជនកម្ពុជា នឹងរៀបចំមហាសន្និបាតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេន នៅថ្ងៃទី២៤ ធ្នូ

2021/12/09 06:56:45 pm        522

ភ្នំពេញ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងឱ្យដឹងថា សមាសភាពគណៈរដ្ឋមន្ត្រី បម្រុងសម្រាប់អាណត្តិទៅថ្ងៃអនាគត បានព្រាងរួចហើយ ដែលសមាសភាពភាគច្រើនគឺជាអ្នកបន្តវេនវ័យក្មេង ដែលជាកូនចៅរបស់គណបក្សប្រជាជនកម្ពុជា។ បក្សប្រជាជនកម្ពុជា នឹងរៀបចំមហាសន្និបាតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននៅថ្ងៃទី២៤ ធ្នូ។

ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី ដែលត្រូវបានដាក់ឈ្មោះថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី៩ ខែធ្នូនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ​បានបង្ហើបអំពីបញ្ហានយោបាយ ជាពិសេសគណៈរដ្ឋមន្ត្រី​សម្រាប់​អាណត្តិបន្ត ប៉ុន្តែមិន​មែន​អាណត្តិ​ក្នុង​ពេល​ខាង​មុខៗ​នេះ​នៅឡើយទេ។

សម្តេច បានបង្ហើបថា សមាសភាពនៃគណៈរដ្ឋមន្ត្រីថ្មី ​ដែល​ជាគណៈរដ្ឋមន្ត្រីបម្រុងនេះ មាន​សមាសភាព​ភាគច្រើន​ជាអ្នកបន្តវេន ​វ័យក្មេង​ ដែល​រៀនចប់ថ្នាក់បណ្ឌិត។

សម្តេចតេជោ បានបង្ហើបយ៉ាងដូច្នេះ ដោយសារក្រុមអតីតបក្សប្រឆាំងតែងតែលើកយកប្រធានបទ នៃ​ការគ្រោង រៀបចំតំណែងនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិបន្តបន្ទាប់ និងបង្ហាញការមិន​គាំទ្រ​ជា​ដើមនោះ។ សម្តេចតេជោ​ បានចំអក​ទៅក្រុមប្រឆាំងថា អ្នកមិនគាំទ្រជារឿងរបស់អ្នក ប៉ុន្តែ​សំខាន់​អ្នក​គាំទ្រក្នុងស្រុកនេះទេ ដែលជាការចាំបាច់។ ដោយ​សារ​តែ​មិនស្គាល់ច្បាស់អំពី​របៀបដឹកនាំ ចាត់ការ ​និងរចនា​សម្ព័ន្ធ​រប​ស់​គណបក្ស​ប្រជាជន​កម្ពុជា​បែប​នេះ​ហើយ ​ទើប​បក្សប្រឆាំង​តែង​តែ​ចាញ់​មួយជីវិត។

សម្តេចតេជោ បានបន្តថា អ្នកណាគាំទ្រក៏គាំទ្រទៅ ​ប៉ុន្តែបញ្ហាយកជាការ​បាន ​គឺ​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការកណ្តាល​របស់គណបក្សប្រជាជនកម្ពុជាឯណោះទេ​ ដែល​អាចឈា​ន​ទៅ​ប្រថាប់ត្រា​ឈានដល់​មហាសន្និបាត​គណបក្ស​ប្រជាជនកម្ពុជា​ ដើម្បីក្លាយទៅជាបេក្ខភាព។

សម្តេចតេជោ ​បានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីថ្មីមួយ​ ត្រូវបាន​សម្តេច​ត្រៀម​បម្រុ​ង​រួ​ច​ជា​ស្រេច​ហើយ ដែល​សមាសភាព​មាន​អាយុ​ស្តង់ដារ ​គឺក្រោម៦០ឆ្នាំ៕

អត្ថបទ៖ មុត សុទ្ធ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm