ប្រភពទីភ្នាក់ងារសន្តិសុខ SBU៖ អ៊ុយក្រែនបានវាយប្រហាររោងចក្រអាវុធរុស្ស៊ី

2025/05/01 02:59:00 am        27


មន្ត្រីទីភ្នាក់ងារសន្តិសុខ SBU បានប្រាប់សារព័ត៌មាន Reuters នៅថ្ងៃពុធនេះថា ទីភ្នាក់ងាររបស់ប្រទេសអ៊ុយក្រែនមួយនេះ បានទទួលខុសត្រូវចំពោះការវាយប្រហារដោយយានដ្រូនលើរោងចក្រផលិតគ្រឿងយុទ្ធោបករណ៍ ក្នុងប្រទេសរុស្ស៊ី។

មន្ត្រីរូបនេះបាននិយាយថា ការវាយប្រហារនេះ គឺមានលើអាគាររោងចក្រ នៅទីក្រុង Murom ដែលចម្ងាយ ៣០០គីឡូម៉ែត្រ ភាគខាងកើតទីក្រុងមូស្គូ ហើយបើយោងទៅតាមស្ថាប័នដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប បានឲ្យដឹងថា រោងចក្រនេះផលិតសមាសធាតុ សម្រាប់គ្រាប់រំសេវយោធា។

ប្រភពពី SBU បាននិយាយថា រោងចក្រនេះផលិតឧបករណ៍ និងសមាសធាតុគ្រាប់រំសេវ សម្រាប់កងទ័ពជើងទឹក និងអាកាសចរណ៍យោធារបស់រុស្ស៊ី។

លោក Alexander Avdeev អភិបាលតំបន់ Vladimir របស់រុស្ស៊ី បានរាយការណ៍ថា មានអគ្គិភ័យឆាបឆេះទំហំ ៧២០ម៉ែត្រការ៉េ ដែលបង្កឡើងដោយយានដ្រូន ធ្លាក់លើសហគ្រាសមួយ ក្នុងទីក្រុង Murom ហើយបាននិយាយថា មិនមានអ្នករងរបួសនោះទេ។

លោក Avdeev បានបន្តថា អគារចំនួន ២ខ្នង រួមទាំងកន្លែងស្តុកផងដែរ ត្រូវរងខូចខាតដោយសារការវាយប្រហារដោយយានដ្រូន។ លោកបានបន្ថែមថា បុគ្គលិកសេវាសង្គ្រោះបន្ទាន់ចំនួន ៤៥នាក់ បានប្រើប្រាស់ឧបករណ៍ ១៤គ្រឿង ដើម្បីពន្លត់អគ្គិភ័យនោះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        87
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        76
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm