ជាលើកទី១ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល​ប្រព្រឹត្តទៅនៅខេត្តកំពង់ឆ្នាំង

2025/05/01 06:02:20 pm        288

កំពង់ឆ្នាំង៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល និងតាំងពិព័រណ៍ផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុក នឹង​ប្រព្រឹត្តក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះរា​ជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ នឹងប្រព្រឹត្តទៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០២៥​ខាងមុខ។

រយៈពេលប៉ុន្មានថ្ងៃមកនេះ​សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរម​រាជ​វាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ, ឯកឧត្តម ស៊ុន សុវណ្ណ​រិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តមលោកជំទាវ លោក​លោក​ស្រី​ជា​ក្រុម​ការងារ​ថ្នាក់​ជាតិ និងក្រោមជាតិ បាន និងកំពុងមមាញឹកក្នុងការងារជាច្រើន ហើយបានអញ្ជើញ​ចុះពិនិត្យ​ទីតាំង​ទីលាន​ព្រះស្រែ មុខសាលាខេត្តកំពង់ឆ្នាំង ដែលក្រុមការងាររៀបចំបុណ្យជាតិនិងអន្តរជាតិ រួម​និង​ក្រុមការងារខេត្តកំពុងរៀបចំ ទីលានព្រះស្រែ ក៏ដូចជាពិនិត្យស្ថានភាព សាកល្បង គោ​ឧសភ​រាជ្យ ដែលនឹងត្រៀមគោរពព្រះរាជពិធី នាពេលខាងមុខនេះ។

ជាមួយនឹងសកម្មភាពពិនិត្យការងារដែលគ្រោងរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល និង​តាំង​ពិព័រណ៍​ផលិត​ផល​កសិកម្មសិប្បកម្មក្នុងស្រុក គេក៏សង្កេតឃើញមានកិច្ចប្រជុំ ជាញឹកញាប់ ស្ដីពីកា​រងារ​លម្អិត​ដែល​ត្រូវរៀបចំ ក្នុងព្រះរាជពិធីនេះ រួមនិងការការពារសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីឲ្យ​ប្រព្រឹត្ត​ទៅ​បាន​យ៉ាងល្អប្រសើរ និងយ៉ាងឧត្តុងឧត្តមផងដែរ។

សូមបញ្ជាក់ផងដែរថា ព្រះរាជពិធីបុណ្យច្រត់ព្រះន័ង្គលនេះ គឺជាព្រះរាជពិធីបុណ្យ​មួយ​សម្រាប់​ដាស់​តឿន​ក្រើន​រំលឹកដល់បងប្អូនប្រជាកសិករខ្មែរអោយយល់ដឹង ព្រោះរដូវវស្សាមកដល់ ត្រូវ​ត្រៀម​ខ្លួន​រដូវ​ធ្វើស្រែចំការ ត្រូវត្រៀមឧបករណ៍ គ្រាប់ពូជ កម្លាំងអូសទាញ ដើម្បីធ្វើ​ស្រែ​ចំការ​ក្នុង​រដូវ​វស្សា​នេះឲ្យទាន់ពេលវេលា៕ កាំង ហុងវាស្នា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm