ជាលើកទី១ ដែលព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅខេត្តកំពង់ឆ្នាំង

2025/05/01 06:12:29 pm        57

កំពង់ឆ្នាំង៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល និងតាំងពិព័រណ៍ផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុក នឹងប្រព្រឹត្តក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងប្រព្រឹត្តទៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ខាងមុខ។

រយៈពេលប៉ុន្មានថ្ងៃមកនេះគេសង្កេតឃើញ សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ, ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តមលោកជំទាវ លោកលោកស្រីជាក្រុមការងារថ្នាក់ជាតិ និងក្រោមជាតិ បាន និងកំពុងមមាញឹកក្នុងការងារជាច្រើន ហើយបានអញ្ជើញចុះពិនិត្យទីតាំងទីលានព្រះស្រែ មុខសាលាខេត្តកំពង់ឆ្នាំង ដែលក្រុមការងាររៀបចំបុណ្យជាតិនិងអន្តរជាតិ រួមនិងក្រុមការងារខេត្តកំពុងរៀបចំ ទីលានព្រះស្រែ ក៏ដូចជាពិនិត្យស្ថានភាព សាកល្បង គោឧសភរាជ្យ ដែលនឹងត្រៀមគោរពព្រះរាជពិធី នាពេលខាងមុខនេះ។

ជាមួយនឹងសកម្មភាពពិនិត្យការងារដែលគ្រោងរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល និងតាំងពិព័រណ៍ផលិតផលកសិកម្មសិប្បកម្មក្នុងស្រុក គេក៏សង្កេតឃើញមានកិច្ចប្រជុំ ជាញឹកញាប់ ស្ដីពីការងារលម្អិតដែលត្រូវរៀបចំ ក្នុងព្រះរាជពិធីនេះ រួមនិងការការពារសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីឲ្យប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ និងយ៉ាងឧត្តុងឧត្តមផងដែរ។

សូមបញ្ជាក់ផងដែរថា៖ ព្រះរាជពិធីបុណ្យច្រត់ព្រះន័ង្គលនេះ គឺជាព្រះរាជពិធីបុណ្យមួយសម្រាប់ដាស់តឿនក្រើនរំលឹកដល់បងប្អូនប្រជាកសិករខ្មែរអោយយល់ដឹង ព្រោះរដូវវស្សាមកដល់ ត្រូវត្រៀមខ្លួនរដូវធ្វើស្រែចំការ ត្រូវត្រៀមឧបករណ៍ គ្រាប់ពូជ កម្លាំងអូសទាញ ដើម្បីធ្វើស្រែចំការក្នុងរដូវវស្សានេះឲ្យទាន់ពេលវេលា៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        28
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        236
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm