ពលរដ្ឋប៉ាគីស្ថាន កំពុងសម្រុកចាកចេញពីប្រទេសឥណ្ឌា ខណៈមានភាពតានតឹងជុំវិញតំបន់កាស្មៀរ

2025/05/01 06:48:09 pm        118


ជនជាតិប៉ាគីស្ថានជាច្រើនដែលរស់នៅក្នុងប្រទេសឥណ្ឌាបានធ្វើដំណើរទៅកាន់ច្រកឆ្លងកាត់ដីគោកដ៏សំខាន់រវាងឥណ្ឌា និងប៉ាគីស្ថានកាលពីថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីការសម្រេចចិត្តរបស់ទីក្រុងញូវដែលី ដែលបញ្ជាឱ្យពលរដ្ឋប៉ាគីស្ថានស្ទើរតែទាំងអស់ចាកចេញពីប្រទេសនេះ បន្ទាប់ពីការវាយប្រហារដ៏សាហាវកាលពីសប្តាហ៍មុននៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា។

ថ្ងៃផុតកំណត់សម្រាប់ពលរដ្ឋប៉ាគីស្ថានក្នុងការចាកចេញពីប្រទេសឥណ្ឌា ជាមួយនឹងការលើកលែងសម្រាប់អ្នកដែលមានទិដ្ឋាការវេជ្ជសាស្រ្តនៅក្នុងប្រទេសឥណ្ឌា បានផុតកាលកំណត់កាលពីថ្ងៃអាទិត្យ ប៉ុន្តែគ្រួសារជាច្រើននៅតែកំពុងធ្វើដំណើរទៅកាន់ផ្នែកព្រំដែនឥណ្ឌាក្នុងទីក្រុង Attari ភាគខាងជើងរដ្ឋ Punjab ដើម្បីឆ្លងចូលទៅក្នុងប្រទេសប៉ាគីស្ថានវិញ។

អ្នកខ្លះទៅដល់ប្រទេសប៉ាគីស្ថានវិញដោយខ្លួនឯង ហើយខ្លះទៀតត្រូវ នគរបាលឥណ្ឌានិរទេស។

អ្នកស្រី Sara Khan ជនជាតិប៉ាគីស្ថាន ដែលត្រូវបានបញ្ជាឱ្យត្រឡប់ទៅប្រទេសប៉ាគីស្ថានដោយគ្មានប្តីរបស់ខ្លួន ឈ្មោះ Aurangzeb Khan កាន់លិខិតឆ្លងដែនឥណ្ឌា បាននិយាយថាយើងបានតាំងទីលំនៅគ្រួសាររបស់យើងនៅទីនេះ។ យើងនឹងស្នើសុំរដ្ឋាភិបាលឥណ្ឌាកុំឲ្យបណ្ដេញក្រុមគ្រួសាររបស់យើងចេញ។

ដោយរង់ចាំនៅខាងទឹកដីឥណ្ឌានៃច្រកព្រំដែន អ្នកស្រី Khan ដែលបានបីកូនអាយុ១៤ ថ្ងៃរបស់អ្នកស្រីក្នុងដៃបាននិយាយថា ក្រុមអាជ្ញាធរឥណ្ឌាមិនបានផ្តល់ឱ្យពេលវេលាណាមួយសម្រាប់អ្នកស្រីជាសះស្បើយពីការវះនោះទេ ហើយទិដ្ឋាការរយៈពេលវែងរបស់អ្នកស្រីមានសុពលភាពរហូតដល់ខែកក្កដា ឆ្នាំ ២០២៦ឯណោះ ។

ភាពតានតឹងរវាងគូប្រជែងឥណ្ឌា និងប៉ាគីស្ថាន បានកើនឡើង បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងបានសម្លាប់មនុស្ស ២៦ នាក់ ដែលភាគច្រើនជាអ្នកទេសចរឥណ្ឌា នៅជិតទីក្រុងរមណីយដ្ឋាន Pahalgam ក្នុងជម្លោះកាស្មៀរ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        56
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        54
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm