តំបន់សហគមន៍នេសាទស្រីចឹកក្នុងខេត្តពោធិ៍សាត់សំបូរត្រីជាងមុន បន្ទាប់ពីមានការគាំទ្រ​ពីកម្មវិធី CAPFISH

2025/05/01 07:27:54 pm        315

តំបន់សហគមន៍នេសាទស្រីចឹក ស្ថិតក្នុងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ សំបូរត្រីច្រើនជាងមុន បន្ទាប់ពីមានការគាំទ្រពីកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន (CAPFISH-Capture)។

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុក​ការងារ​ព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៅថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៥នេះ បាន​ដឹកនាំ​គណៈ​ប្រតិភូមកពីស្ថានទូតអឺរ៉ុបប្រចាំប្រទេសកម្ពុជា អង្គការស្បៀង និងកសិកម្ម​នៃសហប្រជាជាតិ (FAO) ប្រចាំនៅកម្ពុជា មន្រ្តីក្រសួងកសិកម្ម និងអ្នកសារព័ត៌មាន អញ្ជើញទៅទស្សនកិច្ចនៅតំបន់សហគមន៍នេសាទស្រីចឹក ស្ថិតនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ អ៊ឹម រចនា បានមានប្រសាសន៍ថា តាមរយៈកម្មវិធី CAPFISH-Capture ដែលផ្តល់ហិរញ្ញប្បទានដោយសហភាពអឺរ៉ុប និងគាំទ្របច្ចេកទេសពី អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានធ្វើឲ្យសហគមន៍នេសាទស្រីចឹកមានការអភិវឌ្ឍរីកចម្រើនទាំងសមត្ថភាពពលរដ្ឋរស់នៅក្នុងសហគមន៍ និងត្រីនៅក្នុងតំបន់សហគមន៍មានការកើនឡើងគួរឲ្យកត់សំគាល់ ដោយសារបទល្មើសមានការថយចុះ និងប្រជាពសហគមន៍ចេះពីរបៀបអភិរក្សមេពូជត្រីជាដើម។

លោក ឌុក សុខា ប្រធានសហគមនេសាទស្រីចឹក ប្តេជ្ញាបន្តថែរក្សាការពារ និងអភិរក្សត្រីនៅតំបន់សហគមន៍នេសាទស្រីចឹកឲ្យមានកាន់តែសំបូរថែមទៀត។ លើសពីនេះ លោកបានអគុណដល់សហភាពអឺរ៉ុបដែលបានផ្តល់ថវិការក្នុងមួយឆ្នាំ១ពាន់ដុល្លា និងអង្គការFAO បានជួយបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់ប្រជាសហគមន៍។

លោកស្រី រេប៊ែកកា ប៊ែល (Rebekah Bell) ប្រធានអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) ប្រចាំនៅកម្ពុជា បានថ្លែងថា អង្គការFAO ពិតជារីករាយក្នុងនាមជាដៃគូជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកជំរុញកំណើនជលផលនៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ រដ្ឋបាលជលផល (FiA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បាននិងកំពុងអនុវត្ត «កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន (CAPFISH-Capture)» ដែលផ្តល់មូលនិធិដោយ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សហភាពអឺរ៉ុប។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីលើកកម្ពស់កំណើនប្រកបដោយនិរន្តរ ភាព ភាពធន់នឹងអាកាសធាតុ និងបរិយាបន្ននៅក្នុងវិស័យជលផលទឹកសាប និងសមុទ្ររបស់ប្រទេសកម្ពុជា។

តាមរយៈកម្មវិធី CAPFISH-Capture អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ផ្តល់ការគាំទ្រផ្នែក បច្ចេកទេសបន្ថែមដល់រដ្ឋបាលជលផល ក្នុងការអនុវត្តសកម្មភាពដែលបានចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០១៩ រហូតដល់ខែធ្នូ ឆ្នាំ២០២៥ ដើម្បីគាំទ្រដល់ការគ្រប់គ្រង អភិរក្ស និងការអភិវឌ្ឍធនធានជលផល។ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        183
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm