យោងតាមការព្យាកររបស់ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី ដែលបានចេញផ្សាយកាលពីថ្ងៃពុធ បានឲ្យដឹងថា ការផលិតឧស្ម័នរបស់ប្រទេសរុស្ស៊ី ត្រូវបានគេរំពឹងថានឹងកើនឡើង១,៧ ភាគរយក្នុងឆ្នាំ២០២៥ នេះ។

ក្រសួងនិយាយថា ការផលិតឧស្ម័នសរុបរបស់ប្រទេសក្នុងឆ្នាំ២០២៥ ត្រូវបានគេប៉ាន់ប្រមាណថានឹងកើនឡើងដល់ ៦៩៥,៤ ពាន់លានម៉ែត្រគូប កើនឡើងពី៦៨៤ពាន់លានម៉ែត្រគូប ក្នុងឆ្នាំ២០២៤។

ការនាំចេញឧស្ម័នធម្មជាតិរាវរបស់រុស្ស៊ី ត្រូវបានគេព្យាករថានឹងកើនឡើងដល់៤០លានតោនក្នុងឆ្នាំ ២០២៥ ដោយប្រៀបធៀបទៅនឹងឆ្នាំ២០២៤មានចំនួន៣៤,៦លានតោន ខណៈការនាំចេញឧស្ម័នតាមបំពង់បង្ហូរប្រេង ត្រូវបានគេរំពឹងថានឹងមានចំនួន១២០ពាន់លានម៉ែត្រគូប ដែលកើនឡើងពី ១១៨,៧ពាន់លានម៉ែត្រគូប កាលពីឆ្នាំមុន។