ព្រឹតិ្តការណ៍វប្បធម៌ នឹងប្រារព្ធពិធីអបអរទីក្រុងសៀមរាបវប្បធម៌អាស៊ាន នៅថ្ងៃស្អែកនេះ

2021/12/09 07:36:19 pm        602

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹតិ្តការណ៍វប្បធម៌ជាច្រើន ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ ដើម្បីអបអរសាទរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន។

បើតាមលោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះថា សម្រាប់​កម្មវិធី​ប្រារព្ធឡើង​នាថ្ងៃស្អែកនេះ​ គឺ​ដើម្បី​អបអរសាទរ​ការ​ដាក់​បញ្ចូល​ទីក្រុងសៀមរាប ជា​ទីក្រុង​វប្បធម៌អាស៊ាន។ សកម្មភាពនេះ​ប្រារព្ធឡើងចំនួន ២ទីកន្លែង គឺ​នៅ​រាជធានីភ្នំពេញ និង​ខេត្តសៀមរាប។

ដោយឡែកនៅរាជធានីភ្នំពេញ ប្រារព្ធឡើង២សកម្មភាព (សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​សិល្បៈសហសម័យ​នៅកម្ពុជា ​និងការ​តាំង​ពិព័រណ៍​ស្នាដៃសិល្បៈសហសម័យរបស់សិល្បករ) រីឯ​នៅទីក្រុង​សៀ​មរាប មានសកម្មភាពជាច្រើន​ ដូចជា ​ការតាំងពិព័រណ៍សិល្បៈតម្បាញសូត្រ, ពិព័រណ៍​សិល្បៈគំនូរបុរាណ ស្តីពី​ព្រះពុទ្ធ​គង់​លើ​នាគមុចលិន្ទ, មហោស្រព និងពិព័រណ៍​ម្ហូបអាហារ​សហគមន៍, បង្ហោះខ្លែងឯក និងពិព័រណ៍សិល្បៈសិប្បកម្មផ្សេងៗ ព្រមទាំងមាន​អង្គការ​សមាគម​ជាច្រើន ​បានចូលរួមក្នុងព្រឹតិ្តការណ៍នេះផងដែរ​ ដូចជា​សមាគមកាហ្វេ ​បានចូលរួមរៀប​ចំ​ការ​រចនា និង​សម្តែងតាមដងផ្លូវ​ រួមមានសៀក ​និងគំនូរ​ជូនមហាជនបានទស្សនា។

តាមរយៈព្រឹតិ្តការណ៍វប្បធម៌ ​អបអរសាទរទីក្រុងសៀមរាប ​ជាទីក្រុងវប្បធម៌អាស៊ាន សម្រាប់​ឆ្នាំ២០២០-២០២២​នេះ លោក ឈឹម សុធី ​ក៏បានអំពាវនាវដល់យុវជន ​និងមហាជនទាំងអស់ សូម​អញ្ជើញ​ចូលរួមឲ្យបានច្រើន ប៉ុន្តែ​សូម​ចូល​រួម​ដោយ​អនុវត្តវិធានការរបស់ក្រសួងសុខាភិបាល គឺ៣កុំ ៣ការពារ ​ទន្ទឹមនឹងនោះក្រុមការងារ ​ក៏មានដាក់ឧបករណ៍​អនាម័យ​ដូចជាម៉ាស់ ​អាល់កុល និងជែល រួមទាំង​ម៉ាស៊ីនវ៉ាស់កម្តៅទាំងអស់នេះ ​នៅផ្នែកខាងក្រៅ​ មុនចូលមកក្នុង​ទី​កន្លែង​នៃកម្មវិធី ដើម្បី​ការពារទាំងអស់គ្នា។

បើទោះបីជាមេរោគកូវីដ-១៩ ​បានធូរស្រាលបន្តិចមែន​ ហើយមានមេរោគកូវីដ-១៩ ​បំប្លែងថ្មី ប៉ុន្តែយើង​ត្រូវប្រយ័ត្នប្រយែងបន្ថែមទៀត ​ហើយសម្រាប់ការតាំងពិព័រណ៍នេះ ​នឹងបើកជូនមហាជន សិស្សានុសិស្សឲ្យចូលមកទស្សនាដោយសេរី រយៈពេល១ខែ​ ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២៕

អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm