នាយករដ្ឋមន្ត្រីលីប៊ី បញ្ជាឱ្យបិទបេសកកម្មការទូត២៥កន្លែងនៅបរទេស ដើម្បីកាត់បន្ថយការចំណាយសាធារណៈ

2025/05/01 09:15:03 pm        113

 នាយករដ្ឋមន្ត្រីប្រទេសលីប៊ី លោក Abdul-Hamed Dbeibah កាលពីថ្ងៃពុធបានបញ្ជាឱ្យបិទបេសកកម្មការទូតចំនួន២៥កន្លែងនៅក្រៅប្រទេស និងកាត់បន្ថយចំនួនអ្នកការទូតលីប៊ី ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការចំណាយសាធារណៈ។

ការសម្រេចចិត្តនេះ នឹងនាំឱ្យមានការបិទស្ថានទូត ស្ថានកុងស៊ុល និងបេសកកម្មចំនួន២៥កន្លែង រួមមាននៅបុរីវ៉ាទីកង់ ប្រទេសអាល់បានី វៀតណាម និងប្រទេសកោះស៊ីស្ហែល ហើយដាក់បញ្ចូលគ្នាទៅក្នុងបេសកកម្មលីប៊ីក្នុងប្រទេសរួមមានប្រទេសអ៊ីតាលី ម៉ាឡេស៊ី និងប្រទេសកេនយ៉ា។

សេចក្តីសម្រេចនេះ ក៏អំពាវនាវឲ្យមានការបង្កើតគណៈកម្មាធិការមួយដើម្បីកាត់បន្ថយចំនួនអ្នកការទូត និងបុគ្គលិកក្នុងបេសកកម្មលីប៊ីនៅបរទេស។ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយសាជីវកម្មប្រេងជាតិគ្រប់គ្រងដោយរដ្ឋ លោក Dbeibah បានប្រកាសពីបំណងកាត់បន្ថយចំនួនអ្នកការទូតលីប៊ីនៅបរទេសចំនួន២០ភាគរយ។

លោក Dbeibah បាននិយាយក្នុងអំឡុងកិច្ចប្រជុំថា «យើងនឹងបិទស្ថានទូតមួយចំនួន។ នេះគឺជាការសម្រេចចិត្តដ៏សំខាន់មួយសម្រាប់ប្រជាជន ហើយចំណាត់ការនេះនឹងជួយបង្កើតអតិរេកនៃការប្រើប្រាស់រូបិយប័ណ្ណបរទេស ជាពិសេសចាប់តាំងពីស្ថានទូតទាំងនេះប្រើប្រាស់បរិមាណប្រាក់ដ៏ច្រើន»។ ការសម្រេចចិត្តរបស់ លោក Dbeibah ធ្វើឡើងក្នុងពេលមានការអំពាវនាវកាន់តែខ្លាំងឡើងដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យប្រសើរស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសលីប៊ី។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        117
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        155
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm