ការស្ទង់មតិបង្ហាញថា ពលរដ្ឋលោកខាងលិចភាគច្រើនប្រឆាំងនឹងការបញ្ជូនទាហាន ទៅអ៊ុយក្រែន

2025/05/01 10:19:39 pm        99

អ្នកស្រុកភាគច្រើននៃបណ្តាប្រទេសលោកខាងលិច មិនគាំទ្រគំនិតរបស់រដ្ឋាភិបាលរបស់ពួកគេ ក្នុងការដាក់ពង្រាយកងទ័ព ទៅកាន់ប្រទេសអ៊ុយក្រែនទេ។ នេះបើយោងតាមការស្ទង់មតិសាធារណៈដែលធ្វើឡើងដោយមជ្ឈមណ្ឌលសង្គមវិទ្យា Ipsos ។

អ្នកឆ្លើយសំណួរក្នុងប្រទេសចំនួន ២៧ ក្នុងចំណោមប្រទេសចំនួន ២៩ ដែលបានស្ទង់មតិ បានសម្តែងការប្រឆាំងទៅនឹងការចូលរួមរបស់យោធាលោកខាងលិច។ ជំហរនេះ មានភាពរឹងមាំគួរឲ្យកត់សម្គាល់ នៅក្នុងប្រទេសហុងគ្រី (៨៧%) ស្វ៊ីស(៧៨%) សហរដ្ឋអាមេរិក (៦៣%) ចក្រភពអង់គ្លេស (៥៨%) និងប្រទេសបារាំង (៥៩%) ។ នៅប្រទេសហូឡង់ និងកាណាដា ៥០% និង ៥៤% នៃអ្នកដែលបានស្ទង់មតិ ប្រកាន់យកទស្សនៈនេះ។ ប្រទេសស៊ុយអែត ឈរលើករណីលើកលែងមួយ ដែលអ្នកឆ្លើយសំណួរជាងពាក់កណ្តាល (៥៦%) បានគាំទ្រគំនិតនៃការបញ្ជូនបុគ្គលិកយោធាទៅអ៊ុយក្រែន។

ក្នុងចំណោមប្រទេសដែលមិនមែនលោកខាងលិច ភាពចម្រោងចម្រាសខ្លាំងបំផុតចំពោះគំនិតនេះ

គឺមកពីប្រជាជនថៃ (៨៤%) ម៉ាឡេស៊ី (៨៣%) ព្រមទាំងទួរគី និងសិង្ហបុរី (៨២%)។

បើប្រៀបធៀបទៅនឹងការស្ទង់មតិស្រដៀងគ្នា ដែលបានធ្វើឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ចំនួនអ្នកឆ្លើយសំណួរកាន់តែច្រើននៅក្នុងប្រទេសចំនួន ២៧ ក្នុងចំណោមប្រទេសចំនួន ២៩ ឥឡូវនេះជឿថាជម្លោះនៅអ៊ុយក្រែន អាចឈានដល់ទីបញ្ចប់ នៅក្នុងឆ្នាំនេះ។

ការស្ទង់មតិនេះ ត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី ២១ ខែមីនាដល់ថ្ងៃទី ០៤ ខែមេសា ហើយរួមបញ្ចូលអ្នកឆ្លើយសំណួរច្រើនជាង ២៣.០០០នាក់ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ កម្រិតកំហុសឆ្គងនៃការស្ទង់មតិ គឺ ៣,៥%។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយនាពេលមុននេះថា វត្តមានរបស់កងទ័ពណាតូ នៅលើទឹកដីអ៊ុយក្រែន ក្រោមទង់ជាតិណាមួយ និងក្នុងសមត្ថភាពណាមួយ គឺជាការគំរាមកំហែងដល់ប្រទេសរុស្ស៊ី ហើយថា ទីក្រុងមូស្គូ នឹងមិនអត់ឱនឲ្យទេ ក្នុងកាលៈទេសៈណាក៏ដោយ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        60
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        89
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm