សហជីពថា រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិពេញលេញដល់សហជីពគ្រប់និន្នាការ​ក្នុង​ការប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ១ឧសភា

2025/05/01 11:05:50 pm        463

សហជីពនៅកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិសេរីភាពពេញលេញ​ដល់​គ្រប់​និន្នាការ​សហជីពក្នុងការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា ដោយពួកគេចាត់​ទុក​ការ​អនុវត្ត​សិទ្ធិ​សេរីភាពបានទូលំទូលាយ ដើម្បីការពារផលប្រយោជន៍ជូនកម្មករនិយោជិត។

លោក គង់ អាទិត្យ ប្រធានសហភាព​ការងារ​កម្ពុជា​បាន​ថ្លែង​ពីទីតាំង​ប្រារព្ធ​ទិវា​ពលកម្ម​​​អន្តរជាតិ​កោះ​នរា រាជធានីភ្នំពេញនៅថ្ងៃទី ១ឧសភាថា៖«ក្រុមការងារយើង គឺមិនមាន​រារាំង​សកម្ម​ភាព​ប្រារ​ព្ធ​ទិវាពលកម្មអន្តរជាតិលើកទី១៣៩នោះទេ គឺអាជ្ញាធរយើង​ជួយ​សម្រ​ប​សម្រួល​បញ្ហា​សន្ដិសុខ​សុវត្ថិភាព និងរៀបចំទីតាំងសម្រាប់ជួបជុំក្រុមសហជីពថែមទៀត។ កម្មវិធីនេះ បានប្រព្រឹត្តិ​ទៅ​ដោយ​រលូន ហើយកម្មករបានចូលរួមច្រើន និងសប្បាយរីករាយ​ដែល​បាន​ជួប​ជុំ​គ្នា​នាឱកាស​នេះ»​។

លោកបន្ដថា៖«យើងអត់មានការគំរាមកំហែងអ្វីទេ គឺបើកទូលំទូលាយ អ្នកចូលរួម​ក៏​សប្បាយ​រីក​រាយ ហើយយើងមានឱកាសសម្ដែងមតិ ផ្ញើសារនានាទៅស្ថាប័នពាក់ព័ន្ធ និងមានកម្មវិធីជាច្រើន ដើម្បី​ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការរកដំណោះស្រាយនូវបញ្ហាសេសសល់ផ្សេងៗទៀត»។

លោក គង់ អាទិត្យ បានចាត់ទុកផ្ដល់សិទ្ធិសេរីភាពរបស់រាជរដ្ឋាភិបាលដល់សហជីព គឺមិន​មាន​ឧបសគ្គ​រារាំងធ្ងន់ធ្ងរដូចការលើកឡើងក្នុងរបាយការណ៍មួយចំនួនដែលចោទប្រកាន់ថា សិទ្ធិ​សេរីភាព​សហជីពនៅកម្ពុជាត្រូវបានរារាំង បិទសិទ្ធិ បំភិតបំភ័យ និងគំរាមកំហែងនោះទេ។

ចំណែកលោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​បាន​ថ្លែង​ថា​​«ខ្ញុំ​បាន​ដឹក​នាំក្រុ​ម​ការងារ​ទៅ​ប្រារព្ធ​ទិវា​ពលកម្មអន្តរជាតិនៅខេត្តកណ្ដាលប្រមាណជាង ២០០នាក់ ប៉ុន្ដែមិនមានការរារាំង ឬ​បំភិត​បំភ័យកម្មករមិនឱ្យចូលរួមនោះទេ គឺមានការចូលរួម​យ៉ាង​ទូលំ​ទូលាយ​ពី​កម្មករ​និយោជិ​ត​យើង​។ លើសពីនេះ មានអាជ្ញាធរជួយ​សម្រប​សម្រួល​សន្ដិសុខ​សុវត្ថិភាព​ជូន​កម្មករ​ថែម​ទៀត​ផង​»។

នៅក្នុងវិធីនោះ លោកបានថ្លែង​សារ​សំខាន់ៗ​ដែ​ល​បង្ហាញ​ពី​សមិទ្ធផលរ​បស់​រាជ​រដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​របស់សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ​ក្រោមការដឹកនាំរបស់ឯករដ្ឋមន្រ្តី ហេង សួរ ដែលបានយកចិត្ត​ទុក​ដាក់​ទៅ​លើ​សិទ្ធិ​សេរីភាព​សហជីព និងការការពារសិទ្ធិកម្មករ ដើម្បីលើកម្ពស់ស្ដង់​ដារការងារ​ឱ្យ​ដូច​ទៅ​នឹង​ប្រទេស​ក្នុង​តំបន់​ដែរ។

លោក ហ្វា សាលី បានចាត់ទុកការអនុវត្តសិទ្ធិសេរីភាពរបស់សហជីពមានភាពល្អប្រសើរ ដោយ​បាន​អនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនយ៉ាងទូលំទូលាយ ដើម្បីការពារប្រយោជន៍ជូនកម្មករនិយោជិត និង​ជា​តំណាងចរចាជាមួយថៅកែរោងចក្រ។ ដូច្នេះកម្ពុជាជាប្រទេសនីតិរដ្ឋ និងមាន​សិទ្ធិ​សេរីភាព​ដែល​ជា​ឋានសួគ៌របស់សហជីព។

គួររំឭកថា ច្បាប់ស្តីពីសហជីពដែលរួមមាន ១៧ជំពូក និង១០០មាត្រា ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើដោយ​ព្រះរាជក្រមចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ក្នុងគោលបំណងផ្តល់សិទ្ធិ និង​សេរីភា​ព​ដល់​ស​ហគ្រាស ឬគ្រឹះស្ថាន និងជនទាំង​ឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ និងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងផ្លូវសមុទ្រ និងកំណត់ពីការរៀបចំ និងការប្រព្រឹត្ត​ទៅ​​នៃ​អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងនិយោជក​ស្រប​តាមរ​ដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា និងច្បាប់ស្តីពីការងារ ព្រមទាំងអនុសញ្ញាអន្តរជាតិខាងការងារលេខ ៨៧ និង៩៨ ដែល​កម្ពុជាបានផ្តល់សច្ចាប័ន។

ច្បាប់ស្តីពីសហជីព គឺជាក្របខ័ណ្ឌគតិយុត្តមួយដែលមានគោលដៅ ទី១- ការពារសិទ្ធិ និង​ផល​ប្រយោជន៍​ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត ទី២- ធានានូវសិទ្ធិ​សេរីភាព​ក្នុង​ការ​ចរចា​ជា​សមូហភាព​​រវាងកម្មករនិយោជិត និងនិយោជក ទី៣- ជំរុញឱ្យមានសុខដុមរមនាក្នុ​ង​ទំនាក់​ទំន​ងវិ​ជ្ជាជី​វៈ​ និង៤- រួមចំណែកក្នុងការអភិវឌ្ឍន៍ការងារសមរម្យ បង្កើនផលិតភាព និងការវិនិយោគ៕


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        110
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        217
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        206

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm