អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ​វីរុស​ Omicron ត្រូវ​បាន​រាយការណ៍​ក្នុង ៥៧​ប្រទេស​

2021/12/09 09:51:02 pm        414

​WHO៖ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក ​(WHO) លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាន​និយាយ​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron បច្ចុប្បន្ន​នេះ​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង ៥៧​ប្រទេស ហើយ​យើង​រំពឹង​ថា​ចំនួន​នេះ​នឹង​បន្ត​កើន​ឡើង​។ លក្ខណៈ​ពិសេសមួយ​ចំនួន​របស់​វីរុស​ថ្មី Omicron រួម​ទាំង​ការ​រាលដាល​ជាស​កល​រប​ស់​វា និង​ចំនួន​នៃ​ការប្រែប្រួលបង្ហាញ​ថា ​វីរុស​នេះ​អាចមាន​ឥទ្ធិពលទៅលើ​ដំណើរ​នៃ​ការ​ឆ្លង​រាតត្បាត​។

ថ្លែង​នៅ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ លោក Tedros បាន​និយាយ​ថា ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ចំនួន​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​។ ទោះ​យ៉ាង​ណា​វីរុស​ថ្មី Omicron ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ពេល​ដែល​ការ​ចម្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ Delta ​ធ្លាក់​ចុះ​។ ដូច្នេះ​វា​មាន​សារៈសំខាន់​ក្នុង​ការ​ពិនិត្យ​ដោយ​ប្រុងប្រយ័ត្ន​ នូវ​អ្វីដែល​កើត​ឡើង​នៅ​ជុំវិញ​ពិភពលោកដើម្បី​ស្វែង​យល់​ថា ​តើ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron អាច​មានការ​ប្រឈម​លើស​ពី​វីរុស​ប​ម្លែ​ង​ខ្លួន ​Delta​ ឬ​យ៉ាងណា​។ សម្រាប់​ហេតុផល​នេះ​ប្រធាន​អង្គការ​សុខភាព​ពិភព​លោក​បាន​និយាយ​ថា យើង​សូម​អំពាវនាវ​ឱ្យ​ប្រទេស​ទាំងអស់​បង្កើន​ការ​តាមដាន ការ​ធ្វើ​តេស្ត និង​វិធានការ​តាម​លំដាប់លំដោយ​។ លោក​បាន​និយាយ​ថា ទិន្នន័យ​ដែល​កំពុង​លេច​ចេញ​មក​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង បង្ហាញ​ពី​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​ឆ្លង​ម្តង​ទៀត ជាមួយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ប៉ុន្តែ​ទិន្នន័យ​បន្ថែម​ទៀត​គឺ​ត្រូវការ​ជា​ចាំបាច់ ដើម្បី​ធ្វើការ​សន្និដ្ឋាន​ឱ្យ​កាន់តែ​ប្រាកដ​។​

​វាមាន​ភស្តុតាង​មួយ​ចំនួន​ដែល​ថា​ វីរុស Omicron បង្ក​ឱ្យ​មាន​ជំងឺ​ស្រាល​ជាង​វីរុស​ប​ម្លែ​ង​ខ្លួន ​Delta ប៉ុន្តែវា​ឆ្លង​លឿន​ជាង​ការកំណត់​ច្បាស់លាស់​។ លោក Tedros បាន​និយាយ​ថា ជំហាន​ដែល​ប្រទេស​នានា​ត្រូវ​ធ្វើ​នៅ​ថ្ងៃនេះ និង​ពេល​ខាង​មុខ​នឹង​ត្រូវ​កំណត់​ពី​របៀប​ដែល​វីរុស​ប​ម្លែ​ង​ខ្លួន Omicron បង្ហាញ​។ យើង​កំពុង​អស់​វិធី​ដើម្បី​និយាយ​ពី​រឿង​នេះ ប៉ុន្តែ​យើង​នឹង​បន្ត​និយាយ​វា យើង​ទាំង​អស់​គ្នា គ្រប់​រដ្ឋាភិបាល និង​បុគ្គល​គ្រប់រូប​ត្រូវតែ​ប្រើ​ឧបករណ៍​ទាំងអស់​ដែល​យើង​មាន​នា​ពេល​នេះ​។ ដូច្នេះ​វា​ពិត​ជា​មាន​សារៈសំខាន់សម្រាប់​មនុស្ស​គ្រប់គ្នា​ក្នុង​ការយល់ ដូចដែល​យើង​កំពុង​និយាយ​អំពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron និង​វ៉ាក់សាំង​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        352
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        351
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        342

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm