រដ្ឋអាជ្ញា៖ អតីតមេដឹកនាំកូរ៉េខាងត្បូង ត្រូវបានចោទប្រកាន់ផ្លូវការ ពីបទរំលោភអំណាច

2025/05/02 12:56:10 am        90

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃព្រហស្បតិ៍ (ទី១ ខែឧសភា) នេះ ត្រូវបានចោទប្រកាន់ជាផ្លូវការ ដោយមិនមានការឃុំខ្លួន ពីបទរំលោភអំណាច ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ដោយបន្ថែមហានិភ័យដល់ដំណើរការផ្លូវច្បាប់របស់អតីតមេដឹកនាំដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង។

ការចោទប្រកាន់ថ្មីនេះកើតឡើងនៅពេលដែលលោក Yoon កំពុងត្រូវបានកាត់ក្ដី ពីបទបង្កើតការបះបោរជាមួយនឹងការប៉ុនប៉ងរបស់លោក ក្នុងការដាក់ចេញច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ ដែលបានស្វែងរកការបញ្ឈប់ការគ្រប់គ្រងស៊ីវិល នៅក្នុងប្រទេសកូរ៉េខាងត្បូងដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ។

ទាហានប្រដាប់ដោយអាវុធត្រូវបានដាក់ពង្រាយទៅកាន់រដ្ឋសភា ក្រោមក្រឹត្យនោះ ប៉ុន្តែបទបញ្ជានេះមានរយៈពេលប្រហែល ៦ម៉ោងប៉ុណ្ណោះ ខណៈដែលត្រូវបានបោះឆ្នោតបដិសេធយ៉ាងរហ័ស ដោយសមាជិកសភាគណបក្សប្រឆាំង។ ក្រោយមកពួកគេបានចោទប្រកាន់ទម្លាក់តំណែងលោក Yoon ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកនោះ។

លោក Yoon ដែលមានវ័យ ៦៤ឆ្នាំ ត្រូវបានបញ្ចប់តំណែងមេដឹកនាំប្រទេស និងដកហូតអភ័យឯកសិទ្ធិ នៅក្នុងខែមេសា ដោយតុលាការធម្មនុញ្ញ ដែលបានតម្កល់ការចោទប្រកាន់ទម្លាក់តំណែង។ មិនយូរប៉ុន្មាន រូបលោកត្រូវបានបង្ខំឲ្យចាកចេញពីនិវេសនដ្ឋានប្រធានាធិបតី។

រដ្ឋអាជ្ញាបានចោទប្រកាន់លោក Yoon ផ្លូវការលើកដំបូង ក្នុងខែមករា នៅពេលដែលលោកនៅតែស្ថិតក្នុងតំណែងប្រធានាធិបតីថា ជា «មេដឹកនាំបះបោរ» ជាការចោទប្រកាន់ដែលមិនត្រូវបានការពារដោយអភ័យឯកសិទ្ធិប្រធានាធិបតីនោះឡើយ។ រដ្ឋអាជ្ញាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃទី១ ខែឧសភានេះថា៖ «ចាប់តាំងពីពេលនោះមក យើងបានបន្តការកាត់ក្តី (ការបះបោរ) ខណៈពេលដែលកំពុងដំណើរការស៊ើបអង្កេតបន្ថែមលើការចោទប្រកាន់ពីបទរំលោភអំណាច ទើបនាំមានការចោទប្រកាន់ផ្លូវការបន្ថែមនេះ»។

ប្រសិនបើត្រូវបានកាត់ទោសពីបទបះបោរនោះ លោក Yoon អាចនឹងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ឬប្រហារជីវិត តែកូរ៉េខាងត្បូងបានផ្អាកមិនផ្លូវការនូវការអនុវត្តទោសប្រហារជីវិត ចាប់តាំងពីឆ្នាំ១៩៩៧៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        58
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        56
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm