ពលរដ្ឋអ៊ុយក្រែនសង្ឃឹម តែនៅប្រុងប្រយ័ត្នចំពោះកិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាមេរិក

2025/05/02 01:05:58 am        117

អ៊ុយក្រែន និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែដែលលោកប្រធានាធិបតី Donald Trump និយាយថា វានឹងផ្តល់ការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចសម្រាប់សហរដ្ឋអាមេរិកក្នុងការបន្តវិនិយោគលើវិស័យការពារជាតិអ៊ុយក្រែន និងការកសាងឡើងវិញបន្ទាប់ពីលោកសម្របសម្រួលការចរចាកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ។ 

 អ្នកស្រី Oksana Sirenko វ័យ ៤២ឆ្នាំ គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងគីវ និយាយថា ដើម្បីបញ្ចប់សង្រ្គាម ពួកយើងត្រូវតែលះបង់អ្វីមួយ ។ ពួកយើងត្រូវតែលះបង់ជីវិតមនុស្ស និងលះបង់ធនធានអ៊ុយក្រែន ។

កិច្ចព្រមព្រៀងរ៉ែដែលជាប្រធានបទដ៏សំខាន់នៃការចរចាដ៏តានតឹងអស់រយៈពេលជាច្រើនខែ ហើយស្ទើរតែបានខកខាន មុនពេលចុះហត្ថលេខានៅទីក្រុងវ៉ាស៊ីនតោននេះ នឹងបង្កើតមូលនិធិវិនិយោគកសាងឡើងវិញរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ដែលរដ្ឋបាលលោក Trump និយាយថា វានឹងចាប់ផ្តើមសងជំនួយប្រមាណ ១៧៥ ពាន់លានដុល្លារដែលអាមេរិកផ្តល់ជូនអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ។ 

ចំណែកឯអ្នកស្រី Vita Fediuk គឺជាពលរដ្ឋមួយរូបទៀតរស់នៅក្នុងទីក្រុងគីវ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកមានកាតព្វកិច្ចដ៏សំខាន់មួយក្នុងការស្តាអ៊ុយក្រែនឡើងវិញ យ៉ាងយោចណាស់ វាជាការធានាសន្តិសុខមួយជូនដល់ទីក្រុងគីវ ។

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលលោក Trump ចំពោះដំណើរការសន្តិភាពប្រកបដោយសេរី អធិបតេយ្យភាព និងវិបុលភាពក្នុងរយៈពេលវែងរបស់អ៊ុយក្រែន ។ 

លោក Trump បានស្រមៃមើលភាពជាដៃគូរវាងប្រជាជនអាមេរិក និងប្រជាជនអ៊ុយក្រែន ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរចំពោះសន្តិភាព និងវិបុលភាពយូរអង្វែងក្នុងប្រទេសអ៊ុយក្រែនហើយដើម្បីឲ្យច្បាស់ គ្មានរដ្ឋ ឬបុគ្គលណាដែលផ្តល់ហិរញ្ញប្បទាន ឬផ្គត់ផ្គង់ម៉ាស៊ីនសង្រ្គាមរុស្ស៊ី នឹងត្រូវបានអនុញ្ញាតឱ្យទទួលបានអត្ថប្រយោជន៍ពីការកសាងឡើងវិញសម្រាប់អ៊ុយក្រែននោះទេ ។

លោក Trump បានប្រឹងប្រែងជំរុញឲ្យមានកិច្ចព្រមព្រៀងមួយនេះ ដោយរូបលោកលើកឡើងថា សហរដ្ឋអាមេរិកគួរទទួលបានអ្វីមួយមកវិញសម្រាប់ជំនួយយោធារបស់ពួកគេដល់អ៊ុយក្រែន ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        26
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        25
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm