UN៖ មនុស្សយ៉ាងតិច ៥៤២នាក់ ត្រូវបានសម្លាប់ នៅក្នុងតំបន់ North Darfur ប្រទេសស៊ូដង់ ក្នុងរយៈពេល ៣សប្តាហ៍

2025/05/02 01:07:52 am        96

អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ជនស៊ីវិល ៥៤២ នាក់ ត្រូវបានបញ្ជាក់ថា ត្រូវបានសម្លាប់ នៅក្នុងតំបន់ North Darfur ខាងជើងនៃប្រទេសស៊ូដង់ ក្នុងរយៈពេល បី  សប្តាហ៍ កន្លងទៅនេះ ដោយព្រមានថា ចំនួនអ្នកស្លាប់ពិតប្រាកដ ទំនងជា«ខ្ពស់ជាងនេះ»។

ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Volker Turk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយសំដៅទៅលើសង្រ្គាមស៊ីវិល ដែលកំពុងបន្តរបស់ប្រទេសនេះថា៖«ភាពភ័យរន្ធត់ដែលកើតឡើង នៅក្នុងប្រទេសស៊ូដង់ គ្មានព្រំដែនទេ»។

ជាពិសេស តំបន់ Darfur បានក្លាយជាសមរភូមិដ៏សំខាន់ នៅក្នុងសង្រ្គាមដែលបានផ្ទុះឡើង នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ រវាងកងទ័ពធម្មតាដែលដឹកនាំដោយ លោក Abdel Fattah Al-Burhan និងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលដឹកនាំដោយអតីតអនុរបស់ខ្លួន គឺ លោក Mohamed Hamdan Dagalo ។

សង្រ្គាមនេះ បានបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ ស្លាប់ និងបង្កឲ្យមានអ្វីដែលភ្នាក់ងារជំនួយពណ៌នាថា ជាការផ្លាស់ទីលំនៅ និងវិបត្តិស្រេកឃ្លានដ៏ធំបំផុតរបស់ពិភពលោក។

ការប្រយុទ្ធគ្នាដើម្បីដណ្តើមកាន់កាប់ទីក្រុង El-Fasher ដែលជាទីក្រុងសំខាន់ចុងក្រោយ នៅតំបន់ Darfur ពីការគ្រប់គ្រងរបស់កងកម្លាំងគាំទ្ររហ័ស (RSF) បានកើនឡើងកាន់តែខ្លាំង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលទាហាន បានស្វែងរកសំណងសម្រាប់ការបាត់បង់រដ្ឋធានី Khartoum របស់ពួកគេ កាលពីខែមុន។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        42
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        45
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm