ដីរដ្ឋជាង១០០ហិកតា ត្រូវបានអតីតសមាជិកក្រុមប្រឹក្សាសង្កាត់អូរស្មាច់ និង​បក្ស​ពួក​ឃុបឃិត កាប់ទន្ទ្រានលក់ជាបន្ដបន្ទាប់ រហូតកើតមានរឿងប្ដឹងផ្ដល់ជាមួយពលរដ្ឋ

2021/12/09 03:32:21 pm        1.4 K

ឧត្តរមានជ័យ៖ ដីរដ្ឋជាង១០០ហិកតា ដែលមានទីតាំងនៅចំណុចអូរពី ភ្នំគីងគួក ក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បច្ចុប្បន្ននេះ​ ត្រូវ​បាន​អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរស្មាច់​រួមទាំង​បក្សពួក​កំពុង​តែ​ចូល​កាប់​ទន្ទ្រានដីបោះបង្គោល​ព្រំដីចែកគ្នា​លក់ជាបន្ដបន្ទាប់ រហូត​កើត​មាន​ជម្លោះ​ប្តឹង​ផ្តល់​ពលរដ្ឋ​ទៅ​ប្រព័ន្ធតុលាការផងដែរ។

ប្រជាពលរដ្ឋរស់នៅភូមិរួតចំប៉ី សង្កាត់អូរស្មាច់ បានបញ្ជាក់និងអះអាងថា ដីនៅតំបន់នេះលោក បានមកកាប់គាស់​និង​អាស្រ័យ​ផល​ដាំដំណាំ ចេក តាំងពីឆ្នាំ២០០២មកម្ល៉េះ ស្រាប់តែមក​ដល់​ពេល​នេះ​ លេចលឺថា​ដី​នៅតំបន់នេះ​មានតំម្លៃ ឃើញ​មានឈ្មោះ ពៅ ជាយោធាភូមិភាគទី៤ និងឈ្មោះ និត សុវណ្ណារ៉ា ​ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​អូរស្មាច់​ យកត្រាក់ទ័រ មក​ឈូក​ឆាយ​កាប់ទន្ទ្រានដីព្រៃ​ និងបោះបង្គោលព្រំរបង ​រំលោភមកលើដីពួកគាត់តែម្តង។

ប្រជាពលរដ្ឋ បានបន្ដទៀតថា ក្រុមពួកនេះ តែងតែដើរទន្ទ្រានកាប់ដីព្រៃម្ដុំនេះ លក់ជាបន្ដបន្ទាប់ មិន​មាន​អាជ្ញាធរ និងមន្ដ្រីជំនាញណាមួយទៅហាមឃាត់នោះទេ ​។​ដូច្នេះ​ពាក់ព័ន្ធ​បញ្ហា​ប្រជាពលរដ្ឋ បាន​សំណូម​ពរ​ទៅ​អាជ្ញាធរខេត្ត​ឯកឧត្តម ​ប៉ែន កុសល្យ ​អភិបាល នៃគណៈអភិបាលខេត្ត​ឧត្តរមានជ័យ ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ​សូម​មេត្តាចុះស្រាវជ្រាវ​ស៊ើប​អង្កេត​ទៅ​លើ​ក្រុមបក្សពួកនេះ​ឲ្យបាន​ម៉ត់ចត់​ ជៀសវាង​ក្រុមបក្សពួកនេះ​ដើរ​ទន្ទ្រាន ​តាម​តែ​អំពើ​ចិត្ត​យ៉ាង​ដូច្នេះ។

ពាក់ព័ន្ធការទន្ទ្រានដីរដ្ឋពីបក្សពួកក្រុមនេះ លោក និត សុវណ្ណារ៉ា​ ដែល​ជា​អតីត​ក្រុម​ប្រឹក្សា​សង្កាត់អូរស្មាច់ ​បានអះអាងថា ដីនៅតំបន់ទីនេះ​ជា​ដី​របស់​គាត់​ មាន​​ការទទួល​ស្គាល់​ពី​អតីត​ចៅ​សង្កាត់​ចាស់ ​ផេម សំអាត ។

ពាក់ព័ន្ធករណីដីធ្លីខាងលើនេះ ដែរ លោក អ៊ុក ប៊ុនហេង ចៅសង្កាត់អូរស្មាច់ បច្ចុប្បន្ន បានបញ្ជាក់ប្រាប់ថា ភាគីជម្លោះដីធ្លី នៅតំបន់អូរពីរ ភ្នំគីងគួកនេះ​ខាងអាជ្ញាធរសង្កាត់​បាន​ចុះ​ហាមឃាត់​ជាច្រើនលើកច្រើនសារ ​ក៏ប៉ុន្តែពលរដ្ឋ ​នឹងយោធា រួមទាំងអតីតសមាជិកក្រុមប្រឹក្សា​សង្កាត់ ​នៅតែចូលទៅកាប់ទន្ទ្រាន ​បោះបង្គោលរបង​ហ៊ុមព័ទ្ធ​ដីនៅតំបន់ នេះរហូត​ដល់​មានជម្លោះឈ្លោះប្រកែកគ្នា​ ឈាន​ដល់ការប្តឹងផ្តល់គ្នាទៅតុលាការ។

លោក បញ្ជាក់ថា ក្នុងនាមលោកជាអាជ្ញាធរសង្កាត់បាន ដាក់​រាយការណ៍​ជូន​អាជ្ញាធរក្រុង​នឹងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តរួចរាល់ហើយ​ដីនៅតំបន់នេះ​ជាដី​របស់រដ្ឋជាង ១០០​ហិកតា ជាប្រភេទដីចំណីអូរ បឹង ជ្រោះ ភ្នំ និង​ដីសហគមន៍ផងដែរ​ មិន​មានអាជ្ញាធរណាម្នាក់ មាន​សិទ្ធចេញប័ណ្ណកម្មសិទ្ធិដីធ្លីបាននោះទេ។

គួរបញ្ជាក់ផងដែរថា បុគ្គលដែលហ៊ានចេញប្លង់ដីនៅតំបន់ខាងលើនេះ​គឺ​លោក និត សុវណ្ណារ៉ា អតីតនៅមានតួនាទីជាមេភូមិ និងចៅសង្កាត់រងទី១​ ក្នុង​ជំនាន់លោក ផេម សំអាត នៅជាចៅសង្កាត់ ហើយ​បច្ចុប្បន្នចូលនិវត្តន៍ ​ចេញ​ប្លង់​ឲ្យបក្សពួក ​និងគ្រួសាររបស់ខ្លួន និត ម៉ារ៉ាឌី ​មានដីទំហំ ៥០២៤០ ម៉ែត្រក្រឡា) ,មានឈ្មោះ សេង សុគន្ធា មានទំហំទទឹង១០០ម៉ែត្រ និង​បណ្ដោយ ៥០០ម៉ែត្រ មាន​ចុះ​ទទួលស្គាល់ដោយលោក និត សុវណ្ណារ៉ា នេះតែម្ដង និងមានឈ្មោះ និត សុវណ្ណារ៉ា ​ខ្លួនឯង​មិន​ដាក់​បណ្ដោយ​ទទឹង​ដាក់ទំហំសរុប ១៣៣២៥០ ម៉ែត្រក្រឡា ទៅលើដីរដ្ឋ​ដែលអ្នកផ្សេងគេធ្វើអត់បាន តែក្រុមគាត់ធ្វើបាន (ប្លង់គូសដោយដៃ គ្មានការទទួលស្គាល់ពីមន្ទីរជំនាញ)៕

រូបលោក និត សុវណ្ណារ៉ា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        329
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm