ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA បានរាយការណ៍ដោយដកស្រង់សម្តីការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA)ថា កុមារ ៩២% ដែលមានអាយុពី ៦ ខែដល់ ២ឆ្នាំ នៅតំបន់ហ្កាហ្សាស្ទ្រីប មិនទទួលបានអាហាររូបត្ថម្ភជាមូលដ្ឋាន។

យោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិ ចំនួនកុមារដែលត្រូវបានព្យាបាលដោយកង្វះអាហារូបត្ថម្ភ នៅតំបន់ហ្កាហ្សា បានកើនឡើងដល់ ៨០% ចាប់តាំងពីខែមីនា។
អង្គការ OCHA បានបន្ថែមថា ចំនួន ៦៥% នៃប្រជាជននៅតំបន់ហ្កាហ្សា មិនមានទឹកប្រើប្រាស់ទេ។
ភាពតានតឹង បានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ា នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុម សកម្មប្រយុទ្ធមកពីចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាស ដែលមានមូលដ្ឋាននៅតំបន់ហ្សាស្ទ្រីប បានធ្វើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលពីហ្កាហ្សា ដោយបានសម្លាប់អ្នករស់នៅតាមព្រំដែននិងចាប់ចំណាប់ថ្នូរជាច្រើននាក់។ ជាការឆ្លើយតប អ៊ីស្រាអែល បានបើកប្រតិបត្តិការយោធា នៅក្នុងដែនដី ប៉ាឡេស្ទីន ដើម្បីកម្ទេចក្រុមយោធា និងអ្នកនយោបាយរបស់ក្រុមហាម៉ាស និងដោះលែងចំណាប់ខ្មាំងទាំងអស់។
