លោក Bessent៖ កិច្ចព្រមព្រៀងរ៉ែ រវាងអាមេរិក និងអ៊ុយក្រែន គឺជាភាពជាដៃគូសេដ្ឋកិច្ច និងជាសារទៅកាន់រុស្ស៊ី

2025/05/02 03:08:57 am        26


រដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent នៅថ្ងៃព្រហស្បតិ៍ (ទី១ ខែឧសភា) នេះ បាននិយាយថា កិច្ចព្រមព្រៀងរ៉ែ រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន គឺជាភាពជាដៃគូសេដ្ឋកិច្ចពេញលេញ ដែលនឹងអាចឲ្យលោកប្រធានាធិបតី Donald Trump ចរចាជាមួយរុស្ស៊ីដោយផ្អែកលើមូលដ្ឋានកាន់តែរឹងមាំជាងមុន។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃពុធ (ទី៣០ ខែមេសា) នឹងផ្តល់ឲ្យសហរដ្ឋអាមេរិកនូវលក្ខខណ្ឌអំណោយផល ក្នុងការមានលទ្ធភាពទទួលបានកិច្ចព្រមព្រៀងរ៉ែថ្មីរបស់អ៊ុយក្រែន និងការវិនិយោគទុន នៅក្នុងការកសាងប្រទេសឡើងវិញរបស់អ៊ុយក្រែន។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox Business Network លោក Bessent បានប្រាប់ថា កិច្ចព្រមព្រៀងនេះ នឹងបង្ហាញ «ថ្នាក់ដឹកនាំរបស់រុស្ស៊ីថា មិនមានការឈ្លោះប្រកែកគ្នានោះឡើយ រវាងប្រជាជនអ៊ុយក្រែន និងប្រជាជនអាមេរិក ក៏ដូចជារវាងគោលដៅរបស់ពួកយើងផងដែរ»។

លោកបានបញ្ជាក់ថា៖ «ប្រជាជនអាមេរិកនឹងមិនរកលុយចំណេញឡើយ ប្រសិនបើអ៊ុយក្រែនមិនរីកចម្រើន។ ដូច្នេះ ឥឡូវនេះ ពួកយើងបានឈរនៅក្នុងឈរជាមួយគ្នាផ្នែកសេដ្ឋកិច្ច។ ហើយម្តងទៀត ខ្ញុំគិតថា នេះគឺជាសញ្ញាដ៏រឹងមាំមួយ ក្នុងការផ្ញើសារទៅកាន់ថ្នាក់ដឹកនាំរុស្ស៊ី ហើយវាផ្តល់ឲ្យលោកប្រធានាធិបតី Trump នូវលទ្ធភាព ក្នុងការចរចាជាមួយរុស្ស៊ីនៅលើមូលដ្ឋានកាន់តែរឹងមាំជាងមាំ»។

លោក Bessent បានសង្កត់ធ្ងន់ថា៖ «នេះគឺជាភាពជាដៃគូសេដ្ឋកិច្ចពេញលេញ។ នេះមិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងរ៉ែកម្រប៉ុណ្ណោះទេ វាជាកិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធ វាជាកិច្ចព្រមព្រៀងថាមពល។ ដូច្នេះ ឱកាសមាននៅទីនេះ ដើម្បីឲ្យភាគីទាំង២ មាននូវជ័យជម្នះយ៉ាងពិតប្រាកដ»។

សូមបញ្ជាក់បន្ថែមថា កិច្ចព្រមព្រៀងនេះបង្កើតមូលនិធិវិនិយោគរួម សម្រាប់ការកសាងប្រទេសឡើងវិញរបស់អ៊ុយក្រែន ខណៈដែលលោក Trump ព្យាយាមធានាឲ្យមានដំណោះស្រាយសន្តិភាព នៅក្នុងសង្គ្រាមរយៈពេល ៣ឆ្នាំរបស់រុស្ស៊ី នៅអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        1
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm