សហរដ្ឋអាមេរិកនិយាយថា កិច្ចព្រមព្រៀងរ៉ែនឹងជួយពង្រឹងលោកTrump ក្នុងការចរចាជាមួយរុស្ស៊ី

2025/05/02 08:10:15 am        78

ទីក្រុង Kyiv និងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ ១ ឧសភា បានសាទរចំពោះកិច្ចព្រមព្រៀងដែលផ្តល់ឱ្យសហរដ្ឋអាមេរិកនូវការទទួលបានសិទ្ធិការជីកយករ៉ែថ្មីរបស់អ៊ុយក្រែន ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលមន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយថានឹងពង្រឹងជំហរចរចារបស់ប្រធានាធិបតី Donald Trump ជាមួយរុស្ស៊ី។  

វិមានក្រឹមឡាំងបានស្ងាត់ស្ងៀមចំពោះកិច្ចព្រមព្រៀងកាលពីថ្ងៃពុធសប្ដាហ៍នេះ ប៉ុន្តែអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បាននិយាយថា នោះមានន័យថាលោក Trump បាន "បំបែករបបក្រុងKyiv" ដោយសារតែអ៊ុយក្រែននឹងត្រូវចំណាយសម្រាប់ជំនួយយោធាអាមេរិកជាមួយនឹងធនធានរ៉ែ។  

កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខានៅទីក្រុងវ៉ាស៊ីនតោន និងជំរុញយ៉ាងខ្លាំងដោយលោក Trumpនឹងបង្កើតមូលនិធិវិនិយោគរួមសម្រាប់ការកសាងឡើងវិញរបស់អ៊ុយក្រែនខណៈប្រធានាធិបតីអាមេរិកព្យាយាមធានាឱ្យមានដំណោះស្រាយសន្តិភាពក្នុងសង្គ្រាមបីឆ្នាំរបស់រុស្ស៊ីនៅអ៊ុយក្រែន។ 

កិច្ចព្រមព្រៀងនេះផ្តល់សិទ្ធិដល់សហរដ្ឋអាមេរិកចំពោះគម្រោងរ៉ែថ្មីរបស់អ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះ ជាចំណុចកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការប៉ះពៅទំនាក់ទំនងជាមួយសេតវិមាន ដែលបានបែកបាក់បន្ទាប់ពីលោក Trump ចូលកាន់តំណែងក្នុងខែមករា។

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent បានប្រាប់សារព័ត៌មាន Fox Business ក្នុងបទសម្ភាសន៍មួយថា កិច្ចព្រមព្រៀងនេះ នឹងបង្ហាញដល់មេដឹកនាំរបស់រុស្ស៊ីថា គ្មានការរារាំងរវាងប្រជាជនអ៊ុយក្រែន និងប្រជាជនអាមេរិក ក៏ដូចជារវាងគោលដៅរបស់ប្រទេសទាំងពីរឡើយ។ លោកបាននិយាយថា ជាថ្មីម្តងទៀត លោកគិតថានេះគឺជាសញ្ញាដ៏រឹងមាំមួយចំពោះថ្នាក់ដឹកនាំរុស្ស៊ី ហើយក៏នឹងផ្តល់ឱ្យលោកប្រធានាធិបតី Trump នូវលទ្ធភាពក្នុងការចរចាជាមួយរុស្ស៊ីនៅលើមូលដ្ឋានដ៏រឹងមាំមួយផងដែរ៕

អត្ថបទដែលទាក់ទង

យានដ្រូនរបស់រុស្ស៊ី វាយប្រហារលើប្លុកលំនៅឋាននៅក្រុង Kharkiv ប្រទេសអ៊ុយក្រែន បណ្តាលឲ្យមនុស្ស៤៦នាក់របួស
2025/05/03 11:28:31 am        1
មន្ត្រី៖ សម្ព័ន្ធមិត្តដ៏គួរឱ្យទុកចិត្ត លោក Marco Rubio ទទួលបានការងារធំៗពីលោក Trump
2025/05/03 11:16:55 am        1
NGO៖ នាវាដឹកជំនួយរបស់ក្រុមសកម្មជន ដែលរងការវាយប្រហារដោយយានដ្រូនកំពុងធ្វើដំណើរទៅហ្កាហ្សា
2025/05/03 11:08:29 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យានដ្រូនរបស់រុស្ស៊ី វាយប្រហារលើប្លុកលំនៅឋាននៅក្រុង Kharkiv ប្រទេសអ៊ុយក្រែន បណ្តាលឲ្យមនុស្ស៤៦នាក់របួស

2025/05/03 11:28:31 am
​មន្ត្រី៖ សម្ព័ន្ធមិត្តដ៏គួរឱ្យទុកចិត្ត លោក Marco Rubio ទទួលបានការងារធំៗពីលោក Trump
2025/05/03 11:16:55 am
​NGO៖ នាវាដឹកជំនួយរបស់ក្រុមសកម្មជន ដែលរងការវាយប្រហារដោយយានដ្រូនកំពុងធ្វើដំណើរទៅហ្កាហ្សា
2025/05/03 11:08:29 am
​ក្រុមហ៊ុន TikTok រងការផាកពិន័យ៦០០លានដុល្លារ សម្រាប់ការផ្ទេរទិន្នន័យអ្នកប្រើប្រាស់អឺរ៉ុប ទៅប្រទេសចិន
2025/05/03 11:01:31 am
​ប្រទេសឥណ្ឌា និងប៉ាគីស្ថាន ធ្វើសមយុទ្ធយោធា ក្រោយការវាយប្រហារនៅតំបន់កាស្មៀរ
2025/05/03 10:53:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/02 02:40:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/02 02:17:27 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/02 05:46:18 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am