មន្ត្រីអ៊ីរ៉ង់៖ កិច្ចចរចាជុំទី៤ អាមេរិក-អ៊ីរ៉ង់ ត្រូវពន្យារពេល ហើយកាលបរិច្ឆេទថ្មីអាស្រ័យលើទង្វើអាមេរិក

2025/05/02 09:37:15 am        66

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូប បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ (០១ ឧសភា) ថា កិច្ចចរចានុយក្លេអ៊ែរជុំទី៤ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលគ្រោងធ្វើឡើងនៅទីក្រុងរ៉ូម របស់អ៊ីតាលី នៅថ្ងៃសៅរ៍ ០៣ ឧសភា ស្អែកនេះ ត្រូវបានពន្យារពេល ហើយកាលបរិច្ឆេទថ្មីនឹងត្រូវបានកំណត់ "អាស្រ័យលើសកម្មភាពរបស់សហរដ្ឋអាមេរិក"។

មន្ត្រីរូបនេះបានប្រាប់ថា "ការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក លើអ៊ីរ៉ង់ ក្នុងអំឡុងពេលកិច្ចចរចានុយក្លេអ៊ែរ គឺមិនជួយដល់ភាគីនានាក្នុងការដោះស្រាយជម្លោះនុយក្លេអ៊ែរតាមរយៈការទូតទេ ហើយកាលបរិច្ឆេទថ្មីនៃកិច្ចពិភាក្សាជុំបន្ទាប់ គឺអាស្រ័យលើវិធីសាស្រ្ត និងទង្វើរបស់សហរដ្ឋអាមេរិក"។

ប្រទេសអូម៉ង់ ដែលជាអ្នកសម្រុះសម្រួលវគ្គមុននៃកិច្ចចរចាអាមេរិក-អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជុំបន្ទាប់នៃកិច្ចពិភាក្សានុយក្លេអ៊ែរ ដែលគ្រោងទុកសម្រាប់ថ្ងៃទី០៣ ខែឧសភា នឹងត្រូវកំណត់ពេលឡើងវិញសម្រាប់ "ហេតុផលជាក់ស្ដែង"។ ជាមួយគ្នានេះ ប្រភពនិយាយថា អាមេរិកមិនដែលបញ្ជាក់ពីការចូលរួមរបស់ខ្លួនក្នុងកិច្ចចរចាជុំទី៤ នៅទីក្រុងរ៉ូមនោះទេ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ អ៊ីរ៉ង់បានចោទអាមេរិកថាធ្វើ "អាកប្បកិរិយាផ្ទុយគ្នា និងប្រើសេចក្តីថ្លែងការណ៍បង្កហេតុ" បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានព្រមានទីក្រុងតេអេរ៉ង់ អំពីផលវិបាកធ្ងន់ធ្ងរសម្រាប់ការគាំទ្ររបស់ខ្លួនលើក្រុមហ៊ួទី នៅយេម៉ែន និងដាក់ទណ្ឌកម្មថ្មីទាក់ទងនឹងប្រេង ស្របពេលការចរចានុយក្លេអ៊ែរ៕

អត្ថបទដែលទាក់ទង

យានដ្រូនរបស់រុស្ស៊ី វាយប្រហារលើប្លុកលំនៅឋាននៅក្រុង Kharkiv ប្រទេសអ៊ុយក្រែន បណ្តាលឲ្យមនុស្ស៤៦នាក់របួស
2025/05/03 11:28:31 am        1
មន្ត្រី៖ សម្ព័ន្ធមិត្តដ៏គួរឱ្យទុកចិត្ត លោក Marco Rubio ទទួលបានការងារធំៗពីលោក Trump
2025/05/03 11:16:55 am        1
NGO៖ នាវាដឹកជំនួយរបស់ក្រុមសកម្មជន ដែលរងការវាយប្រហារដោយយានដ្រូនកំពុងធ្វើដំណើរទៅហ្កាហ្សា
2025/05/03 11:08:29 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋប្រមាណជាង ៤០០០នាក់ នៅខេត្តពោធិ៍សាត់ ទទួលសេវាព្យាបាលជំងឺដោយឥតគិតថ្លៃពីពេទ្យ TYDA

2025/05/03 12:00:14 pm
​ការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ជាការរួមចំណែកក្នុងការដោះស្រាយ បញ្ហាទំនាស់ ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ
2025/05/03 11:52:40 am
​យានដ្រូនរបស់រុស្ស៊ី វាយប្រហារលើប្លុកលំនៅឋាននៅក្រុង Kharkiv ប្រទេសអ៊ុយក្រែន បណ្តាលឲ្យមនុស្ស៤៦នាក់របួស
2025/05/03 11:28:31 am
​មន្ត្រី៖ សម្ព័ន្ធមិត្តដ៏គួរឱ្យទុកចិត្ត លោក Marco Rubio ទទួលបានការងារធំៗពីលោក Trump
2025/05/03 11:16:55 am
​NGO៖ នាវាដឹកជំនួយរបស់ក្រុមសកម្មជន ដែលរងការវាយប្រហារដោយយានដ្រូនកំពុងធ្វើដំណើរទៅហ្កាហ្សា
2025/05/03 11:08:29 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/02 02:40:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/02 02:17:27 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/02 05:46:18 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am