នគរបាលខណ្ឌទួលគោកឃាត់ខ្លួនស្រ្តី២នាក់ ក្រោយប្រើហិង្សាដោយចេតនាលើស្រ្តីម្នាក់ទៀត

2025/05/02 05:13:41 pm        359

ភ្នំពេញ៖ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០២​នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដំបង​មូល​,​ប្រើដៃ និង​បើក​រថយន្ត​ម៉ាក​Rapto​r​ដេញ​បំបុកជន​រង​គ្រោះ​ជា​អតីត​សង្សារ​របស់​ប្ដី​បណ្ដាល​ឲ្យ​ជន​​រង​គ្រោះ​របួស​ជា​ច្រើន​កន្លែង និងខូចខាតរថយន្តមុខក្រោយទាំងស្រុង)។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល២៣និង៣០នាទីយប់ថ្ងៃទី០១ខែឧសភា ឆ្នាំ​២០២៥ ស្ថិតនៅម្ដុំផ្សារសំណង់១២ តាមបណ្តោយផ្លូវលេខ២៦៥ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌ​ទួល​គោក រាជធានីភ្នំពេញ ។

បើតាមប្រភពពត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេល​កើត​ហេតុ​គេ​បាន​ឃើញ​ស្រី្ដម្នាក់បើករថយន្តមួយគ្រឿងម៉ាក Toyata ព្រុសមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BF-8730 ធើ្វដំណើរតែម្នាក់ឯង ខណៈមកដល់ជិតកន្លែងកើតហេតុ ក៏មានរថយន្តម៉ាកFord មួយ​គ្រឿងពណ៌ស ពាក់ផ្លាកលេខ កម្ពុជា QLM-TRA9 មកពីក្រោយ​បាន​បុក​មួយ​ទំហឹង​ពី​ក្រោយ​បណ្ដាល​ឲ្យ​រថយន្តព្រុសរេចង្កូតទៅបុក ផ្ទុបជាមួយកង់អាគុយនឹងដើរស្វាយ ទៅមិនលែងរួច ភ្លាម​ៗ​នោះ​គេ​បាន​ឃើញមានបុរសម្នាក់ចុះពីលើរថយន្តFord រួចមាន​វ៉ៃ​ស្រី្ត​ផ្អើល​ពេញ​ពេញ​រត់​ចូល​ផ្ទះ​ទៅ​អោយ​ប្រជាពលរដ្ឋជួយ ។

សូមបញ្ជាក់ផងដែរ ក្នុងហេតុការណ៍នេះ បុរសម្នាក់ទៀតជាអ្នកបើកបររថយន្តម៉ាក់ ford ដែល​បាន​ដេញ​បុក និងវៃស្រ្តីរងគ្រោះ បច្ចុប្បន្នកំពុងគេចខ្លួន កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួល​គោក​នឹងមានវិធានការស្រាវជ្រាវដើម្បីឃាត់ខ្លួនបន្ត។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាល​ខណ្ឌ​ទួល​គោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        93
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        196
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm