លោក Trump ព្រមានប្រឆាំងការទិញប្រេងពីអ៊ីរ៉ង់ ខណៈគំរាមដាក់ទណ្ឌកម្មបន្តបន្ទាប់លើអ្នកទិញ

2025/05/02 06:45:25 pm        151

ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានច្បាស់ៗថា រាល់ការទិញប្រេង ឬផលិតផលគីមីឥន្ធនៈពីអ៊ីរ៉ង់ ត្រូវតែបញ្ឈប់ ហើយប្រទេសណាមួយ ឬអ្នកទិញណាមួយពីប្រទេសនេះ នឹងត្រូវរងទណ្ឌកម្មជាបន្តបន្ទាប់ភ្លាមៗ។ នៅលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍ (០១ ឧសភា) លោក Trump គំរាមថា "អ្នកទិញប្រេងអ៊ីរ៉ង់ នឹងមិនត្រូវអនុញ្ញាតឱ្យធ្វើជំនួញជាមួយអាមេរិក ក្នុងគ្រប់រូបភាព ឬទម្រង់ណាមួយទាំងអស់"។

ការអត្ថាធិប្បាយរបស់លោក Trump ធ្វើឡើងបន្ទាប់ពីការពន្យារពេលនៃកិច្ចចរចាជុំចុងក្រោយបំផុត របស់អាមេរិក ជាមួយអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដែលគ្រោងធ្វើឡើងនៅទីក្រុងរ៉ូម នៅថ្ងៃសៅរ៍ ០៣ ឧសភា។ ប្រភពពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយថា កាលបរិច្ឆេទថ្មីនឹងត្រូវបានកំណត់ "អាស្រ័យលើទង្វើរបស់អាមេរិក"។

រដ្ឋបាលរបស់លោក Trump បានដាក់គោលដៅលើទីក្រុងតេអេរ៉ង់ ជាមួយនឹងទណ្ឌកម្មជាបន្តបន្ទាប់លើអង្គភាពនានា រួមទាំងស្ថានីយស្តុកប្រេងឆៅដែលមានមូលដ្ឋាននៅចិន និងក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យមួយ ដែលខ្លួនចោទប្រកាន់ថាពាក់ព័ន្ធក្នុងការជួញដូរប្រេង និងគីមីឥន្ធនៈខុសច្បាប់។

គួរបញ្ជាក់ថា ទណ្ឌកម្មបន្តបន្ទាប់ គឺជាទណ្ឌកម្មដែលប្រទេសមួយដាក់លើប្រទេសទីពីរ សម្រាប់ការធ្វើពាណិជ្ជកម្មជាមួយប្រទេសទីបី ដោយរារាំងការចូលទៅកាន់ទីផ្សាររបស់ខ្លួន ហើយរឿងនេះជាឧបករណ៍ដ៏មានឥទ្ធិពលពិសេសសម្រាប់សហរដ្ឋអាមេរិក ដោយសារតែទំហំសេដ្ឋកិច្ចដ៏ធំរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        19
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        30
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm